មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ​ចំនួន​៤​ក្នុង​ឃុំ​ប្រសូត្រ​ស្រុក​ស្វាយទាប​

មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ​ចំនួន​៤​ក្នុង​ឃុំ​ប្រសូត្រ​ស្រុក​ស្វាយទាប​



ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃទី​១០ ​ខែមីនា ​ឆ្នាំ​២០១៦ ​ស្ថិតនៅ​វត្ត​ព្រៃ​រំដួល​ក្នុងភូមិ​ព្រៃ​រំដួល ​ឃុំ​ប្រសូត្រ​ ស្រុក​ស្វាយទាប ​មាន​រៀបចំ​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅក្នុង​ភូមិ​ចំនួន​៤ ​គឺ​ភូមិ​ព្រៃទទឹង​ ភូមិ​ពោធិ​វង្ស ​ភូមិ​អង្គ​ស្វាយ ​និង​ភូមិ​ព្រៃ​រំដួល​។​

ដោយមាន​ការ​ចូល​រួម​ជា​អធិបតី​ពី​សំណាក់​លោក​គឹម​ ពិ​សិទ្ធ ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​ និង ​សុរិ​យោ​ដី​ខេត្តស្វាយរៀង​ លោក​ម៉ែន​ សារ៉ាន់ ​អភិបាលរង​ស្រុក​ស្វាយទាប​ព្រមទាំង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផង​ដែរ។

ក្នុងឱកាស​នោះ​លោក​ម៉ែន ​សារ៉ាន់ ​អភិបាលរង​ស្រុក​ស្វាយទាប​បាន​ថ្លែង​ថា ​គោលបំណង​សំខាន់​នៃ​ការ​បិទ​ផ្សាយ​ជា​សា​ធា​រណៈ ​គឺ​ដើម្បី​ធានា​នូវ​ទិន្ន័យ​ដែល​មាន​លក្ខ​ណៈត្រឹមត្រូវ​ទាំង​លក្ខណៈ​បច្ចេកទេស​ទាំង​លក្ខ​ណៈច្បាប់​ ដោយ​ទុក​ឱកាស​ឲ្យ​អ្នកកាន់កាប់​ដី​និង​អ្នក​ពាក់​ព័ន្ធ​ទាំងឡាយ​បាន​ពិនិត្យ​លើ​ទិន្នន័យ​ដែល​មាន​ក្នុង​ឯកសារ​វិនិច្ឆ័យ​រួមមាន​ប្លង់​សុរិយោដី​និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដី​និង​ធ្វើ​ការតវ៉ា​ក្នុងករណី​ពិនិត្យ​ឃើញ​ថា ​ទិន្ន័យ​ដែល​បាន​បិទ​ផ្សាយ​មាន​ចំណុច​ខុសឆ្គង ​ឬ ​មិន​ពេញលេញ​ ហើយ​ការ​តវ៉ា​ធ្វើ​បាន​ក្នុង​រយៈពេល​៣០​ថ្ងៃ​ នៃ​ការ​បិទ​ផ្សាយ​ផងដែរ​។​

​លោក​ម៉ែន​ សារ៉ាន់​ បន្តទៀតថា ​កា​រចុះបញ្ជី​ដីធ្លី​ផ្ដល់នូវ​សា​រប្រ​យោ​ជ​ន៍​ពី​រយ៉ាង​ ​ដល់​រដ្ឋ​យើង​ផង​និង​ប្រជាពលរដ្ឋ​យើង​ផង​មិនតែប៉ុណ្ណោះ​ការគ្រប់គ្រង​ដីធ្លី​បាន​ល្អ​ប្រសើរ​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​ផែនការ​អភិវឌ្ឍ​ន៏​នានា​និង​ប្រមូល​ចំ​ណូល​ចូល​ថវិកា​ជាតិ​នៅពេល​មានការ​ផ្ទេរ​សិទ្ធិ​(​ពន្ធ​ប្រថាប់ត្រា​លើ​ការទិញ​-​លក់​) ​ព្រមទាំង​ផ្ដល់​លក្ខ​ណៈ​ងាយស្រួល​ក្នុង​ការ​ជំរុញ​កិច្ចការ​វិនិយោគ​លើកស្ទួយ​សេដ្ឋកិច្ច​ឈានឡើង​សំបូរ​រុងរឿង​ជូន​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។

​ថ្លែង​ក្នុងឱកាស​នោះ​លោក​គឹម ពិ​សិទ្ធ​ ប្រធាន​មន្ទី​ររៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយា​ដី​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ដើម្បី​ធានា​បាន​នូវ​សុ​វត្ថិ​ភាព​ក្នុង​ការ​កាន់កាប់​និង​ប្រើប្រាស់​ដីធ្លី​ដោយ​អនុវត្ត​ផ្ទាល់​ជាមួយ​នឹង​ប្រជាពលរដ្ឋ​និង​អ្នក​ពាក់​ព័ន្ធ​នៅ​នឹង​មូលដ្ឋាន​គឺ​ធ្វើការ​ចុះបញ្ជី​ដីធ្លី​តាម​នីតិ​វិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តាម​អនុក្រឹត្យ​លេខ​៤៦​ចុះ​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០០២។

ហើយ​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​ខេត្តស្វាយរៀង​យើង​បាន​ដំណើរការ​ចាប់ពី​ថ្ងៃទី​១១ ​ខែមិថុនា ​ឆ្នាំ​២០០៨ ​រហូតមកដល់​បច្ចុប្បន្ន​គឺ​អនុវត្តបាន​ចំនួន​១៧​ឃុំ​១៤៧​ភូមិ​ដែល​ក្នុងនោះ​គម្រោង​PB(​ប្រើថ​វិការ​ជាតិ​)​ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​នាយកដ្ឋាន​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី​និង​ភូមិសាស្ត្រ​បច្ចុប្បន្ន​ក្រុមការងារ​បាន​បំបែក​ជា​បួន​ក្រុម​អាចធ្វើអោយ​ការងារ​របស់​យើង​មានដំណើរ​ការ​លឿន​ជាង​មុន​។​

​លោក ​គឹម ​ពិ​សិទ្ធ ​បន្ត​ទៀត​ថា​ លទ្ធផល​សម្រេច​បាន​ដូចជា​ ប្រមូល​ទិន្នន័យ​ក្បាលដី​សរុប​ចំនួន​១៥២,៦៧៣​ក្បាលដី ៖
-​បញ្ចូល​ទិន្នន័យ​សរុប​ចំនួន​១៥២,៦៧៣​ក្បាលដី​
-​គូស​បញ្ចូល​ក្នុង​computer​បាន​ចំនួន​១៥២,៦៧៣​ក្បាលដី​
-​បិទ​ផ្សាយ​ឯកសារ​នៃ​ការវិនិច្ឆ័យ​បាន​ចំនួន​១៣៦,៩១៥​ក្បាលដី​
​និង​ចេញ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១២៤,៩១៩​ប័ណ្ណ​ផងដែរ៕

 មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ​ចំនួន​៤​ក្នុង​ឃុំ​ប្រសូត្រ​ស្រុក​ស្វាយទាប​