Nemanja Vidic ប្រកាស​ចូល​និវត្តន៍​នៅ​Inter Milan ដោយសារ​របួស​តាម​រំខាន​ពេក

កីឡាករ​Nemanja Vidic ខ្សែការពារ​ជនជាតិ​ស៊ែ​ប៊ី​របស់​ក្លិប​Inter Milan​បាន​ប្រកាស​ចូល​និវត្តន៍​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ព្រោះតែរបួស​តាម​រំខាន​ពេក​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ ។ Nemanja Vidic អតីត​ប្រធាន​ក្រុម​ក្លិប Man Utd បាន​បង្ហើប​ឱ្យ​ដឹង​ក្រោយ​ពេល​សម្រេច​ចាក​ចេញពី​ក្លិប​Inter Milan ក្នុង​អាយុ​៣៤​ឆ្នាំ​ថា​៖«​ដល់​ពេល​ខ្ញុំ​ចូល​និវត្តន៍​ហើយ ព្រោះ​អាការ​របួស​តាម​រំខាន​ខ្ញុំ​នៅ​គ្រប់ពេល ។

ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​មិត្ត​រួម​ក្លិប គ្រូបង្វឹក​គ្រប់​រូប​ដែល​ធ្លាប់​រួមការ​ងារ និង​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ផង​ដែរ​» ៕