អតីត​កំពូល​អ្នក​កីឡាកាស WWE កើត​មហារីក​ក្រពេញ​ពងស្វាស​ត្រូវ​វះកាត់

លោក​Bret Hart អតីត​កំពូល​អ្នក​កីឡាកាស​WWE​បាន​ប្រកាស​ពី​ដំណឹង​អាក្រក់​របស់​ខ្លួន​ថា កំពុង​តស៊ូ​នឹង​ជំងឺមហារីក​ក្រពេញ​ពងស្វាស​។ ម្ចាស់​ជើងឯក​កីឡាកាស​ដែល​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​ស្ពៀត​សរសៃឈាម​នៅ​ឆ្នាំ​២០១២ បាន​បង្ហើប​ឱ្យ​ដឹង​ថា នឹង​ចូល​វះកាត់​ក្នុង​រយៈពេល​២-៣​ថ្ងៃ​ខាង​មុខ ។

លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​ទុក​ជំងឺ​នេះ​ម្ដុំ​ដោយ​តស៊ូ​ជាមួយ​គូប្រជែង តាម​រយៈ​កម្លាំង​ទល់​កម្លាំង​ដើម្បី​ភាព​លេចធ្លោ​ដោយ​ប្រើ​ជីវិត​ជាដើម​ទុន​រួម​ទាំង​កម្លាំងចិត្ត​ដែល​ខ្ញុំ​មាន​មក​ដល់​សព្វ​ថ្ងៃនេះ ។ ប៉ុន្តែ​ជា​អកុសល​បច្ចុប្បន្ន ខ្ញុំ​កំពុង​តស៊ូ​ជាមួយ​ជំងឺមហារីក​ក្រពេញ​ពងស្វាស​វិញ​ម្ដង​» ៕