សំបុត្រ​ចូល​ទស្សនា​បាល់ទាត់​ប្រចាំឆ្នាំ​របស់ Liverpool មាន​តម្លៃ​ដល់​ទៅ​ជាង​1.000​ផោន

Liverpool ជា​ក្លិប​ល្បី​នៅ​អង់គ្លេស​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា នៅ​រដូវ​កាល​ក្រោយ សំបុត្រ​ចូល​ទស្សនា​បាល់ទាត់​ប្រចាំឆ្នាំ​ដែល​ថ្លៃ​បំផុត​១.០២៩​ផោន ។ សំបុត្រ​ចូល​ទស្សនា​បាល់ទាត់​រយៈពេល​១​ឆ្នាំ​នៅ​ទីលាន​ប្រកួត​ថ្មី​របស់ Liverpool ដែល​ទើប​សាងសង់​រួចរាល់​ក្នុង​រដូវ​កាល​នេះ​ចំនួន​៦៤​ភាគរយ​លក់​ក្នុង​តម្លៃ​៦៨៥​ផោន ។

ចំពោះ​សំបុត្រ​ចូល​ទស្សនា​សម្រាប់​កុមារ​នៅ​រដូវ​កាល ២០១៦-២០១៧​មាន​តម្លៃ​៩​ផោន ចំណែក​សំបុត្រ​ដែល​ថ្លៃ​បំផុត​គឺ​៧៧​ផោន​ក្នុង​មួយ​ប្រកួត​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ Liverpool ក៏​មាន​គម្រោង​ទាក់ទាញ​កុមារ និង​ពលរដ្ឋ​ក្នុងស្រុក​ឱ្យ​ចូល​ទស្សនា​បាល់ទាត់​ច្រើន​ផង​ដែរ ៕