Sergio Aguero ខ្សែប្រយុទ្ធ​ក្លិប Man City ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ខែមករា នៅ​ប្រឺ​មី​ញេ​លី​ក

Sergio Aguero កំពូល​ខ្សែប្រយុទ្ធ​ក្លិប​Man City ដណ្ដើម​បាន​ពានរង្វាន់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ខែមករា​នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស កាលពី​ថ្ងៃ​ទី​៥ មក​រា តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​៥​គ្រាប់​ពី​ការ​ប្រកួត​៤​លើក​នៅ​ក្នុង​លី​ក​កាលពី​ខែមករា ។

Sergio Aguero បាន​ទទួល​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំខែ​ជា​លើក​ដំបូង​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយ​យកឈ្នះ​កីឡាករ​Jermain Defoe ខ្សែប្រយុទ្ធ​ក្លិប​Sunderland ដែល​ស៊ុត​បាល់​បញ្ចូល​ទី​បាន​៥​គ្រាប់ កីឡាករ​Roserto Firmino របស់​ក្លិប​Liverpool ស៊ុត​បាល់​បញ្ចូល​ទី​បាន​៤​គ្រាប់​និង​កីឡាករ​Dele Alli របស់​ក្លិប​Spurs ដែល​លេង​បាន​ល្អ ៕