តំណាង​កីឡាករ Robert Lewandowski និយាយ​ពី​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប Bayern Munich

តំណាង​Robert Lewandowski ខ្សែប្រយុទ្ធ​ក្លិប​Bayern Munich ឱ្យ​ដឹង​ថា កំពុង​ចាប់ផ្ដើម​និយាយ​ពី​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​រួម​ទាំង​បដិសេធ​ដំណឹង​ចចាមអារ៉ាម​ដែល​ថា ក្លិប​Real Madrid និង​PSG បាន​ទាក់ទង​សុំ​ទិញ​កីឡាករ​Robert Lewandowski ។

លោក​Cezary Kucharski តំណាង​ផ្ទាល់​កីឡាករ​Robert Lewandowski បង្ហើប​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កីឡាករ​ស្ថិត​ក្រោម​ការ​ថែទាំ​របស់​លោក​ចាប់ផ្ដើម​ពិគ្រោះ​ពី​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​រួចរាល់​ហើយ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​បដិសេធ​ថា ទាំង​ក្លិប​Real Madrid និង​PSG មិន​បាន​ទាក់ទង​សុំ​ទិញ​Robert Lewandowski​ ក្នុង​ខែមករា កន្លង​មក​ទេ និង​អាច​លេង​ឱ្យ​ក្លិប​Bayern Munich បន្ត​ទៀត ៕

  • តំណាង​កីឡាករ Robert Lewandowski និយាយ​ពី​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប Bayern Munich已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/11  Category:កីឡា