គូស្នេហ៍​ខ្សែបម្រើ​ក្លិប Watford បង្ហាញ​រាង​សិច​ស៊ី​ធ្វើ​ឱ្យ​អ្នកគាំទ្រ​លង់​នឹង​សម្រស់

នាង Malena Costa គូស្នេហ៍​សំណព្វចិត្ត​របស់​កីឡាករ Mario Suarez ខ្សែបម្រើ​ក្លិប Watford ធ្វើ​ឱ្យ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ពេញចិត្ត​នៅ​ពេល​នាង​បង្ហាញ​រូបរាង​ដ៏​ស្រស់​ស្អាត​មិន​ចាញ់​គូស្នេហ៍​របស់​កីឡាករ​ណា​ម្នាក់​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស ។

តាម​ប្រភព​ពីកាសែត The Sun របស់​អង់គ្លេស បាន​ចុះ​ផ្សាយ​រូបភាព​នាង Malena Costa ថា​អាច​ទទួល​ប្រជាប្រិយភាព​ពី​សំណាក់​បុរស​អ្នកគាំទ្រ​នៅ​អង់គ្លេស ។ ស្រប​ពេល​ជាមួយ​នេះ​ដែរ បណ្តា​អ្នកគាំទ្រ​ទាំងឡាយ​រមែង​សម្តែង​ការ​ត្រេកអរ​ដល់​ក្លិប​ដែល​ទិញ​ខ្សែបម្រើ​ជនជាតិ​អេ​ស្ប៉ាញ​ពី​ក្លិប​Fiorentina មក​ពង្រឹង​ក្លិប​ក្នុង​តម្លៃ​ខ្លួន​៨​លាន​ផោន កាល​ពី​ខែមករា កន្លង​មក ៕