ពាក្យ​ចចាមអារ៉ាម​ថា Messi វះកាត់​ក្រលៀន​មិនមែន​ជា​ការ​ពិត

Lionel Messi ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​របស់​ក្លិប​Barcelona​ដែល​មុន​នេះ​ឮ​ថា អាច​វះកាត់​ប្ដូរ​ក្រលៀន​នោះ ជា​ចុង​ក្រោយ​មាន​របាយការណ៍​បញ្ជាក់​ថា មិនមែន​ជា​ការ​ពិត​ទេ ។ ទីភ្នាក់ងារ​ព័ត៌មាន Goal.com បង្ហើប​ឱ្យ​ដឹង​ថា ពាក្យ​ច​ចាម​អា​រ៉ា​ម​ខាងលើ មិនមែន​ជា​ការ​ពិត​ទេ ។

ការ​ទៅ​មន្ទីរពេទ្យ​របស់​កីឡាករ​រូប​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ​រក​មូលហេតុ​នៃ​អាការ​ឈឺចាប់​ត្រង់​ក្រលៀន​ប៉ុណ្ណោះ និង​បាន​វិល​មក​ហាត់​សមជា​ប្រក្រតី​វិញ​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ។ កាលពី​ខែធ្នូ កន្លង​មក នៅ​ក្នុង​ការ​ប្រកួត​FIFA Club World Cup ក្លិប​Barcelona ដណ្ដើម​បាន​ពាន​ជើងឯក ខណៈ​កីឡាករ​Messi មាន​អាការ​ឈឺ​ក្រលៀន​ដោយ​សង្ស័យ​ថា អាច​កើត​ក្រួសតម្រងនោម ក្រោយមក​ក៏​បាន​ចូល​លេង​វិញ ៕