គ្រាប់​បាល់ Adidas ស៊េរី​ថ្មី​ប្រើ​សម្រាប់​ប្រកួត​UEFA CHAMPIONS LEAQUE​ជុំ​16​ក្រុម​ចុង​ក្រោយ

Adidas ក្រុមហ៊ុន​ផលិត​សម្ភារ​កីឡា​អា​ល្លឺ​ម៉​ង់ បាន​បង្ហាញ​គ្រាប់​បាល់​Final Milano​ស៊េរី​ថ្មី​សម្រាប់​ប្រើ​ក្នុង​ពេល​ប្រកួត​UEFA CHAMPIONS LEAQUE​រួចរាល់ ដោយ​ចាប់ផ្ដើម​ប្រើ​តាំងពី​ការ​ប្រកួត​ជុំ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ តទៅ ។

គ្រាប់​បាល់​Final Milano មាន​ផ្ទៃ​ពណ៌​ស​ឆ្លាស់​ជាមួយ​ពណ៌​ខ្មៅ​-​ក្រហម​-​មាស យក​លំនាំ​តាម​ក្រុង​មី​ឡាន ប្រទេស​អីុ​តា​លី ជាទី​តាំង​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ខែឧសភា ខាង​មុខ ។ ក្រៅពី​នេះអ្នក​ចេញ​ម៉ូ​ដ​គ្រាប់​បាល់​ក៏​យក​និមិត្តរូប​ទីក្រុង​រួម​ទាំង​កាំជណ្ដើរ​ទីលាន​ប្រកួត​«San Siro»  ធ្វើ​ជាទី​លាន​ប្រកួត​ដណ្ដើម​ជើងឯក​ដាក់​លម្អ​លើ​គ្រាប់​បាល់​នោះ​ផង​ដែរ៕