NIKE បញ្ចប់​កិច្ចសន្យា​ឧបត្ថម្ភ​ប៉ាក់​គី​អាវក្រោយ​បញ្ចេញមតិ​រិះគន់​អ្នក​ស្រលាញ់​ភេទ​ដូ​គ្នា

NIKE ជា​ក្រុមហ៊ុន​ផលិត​សម្ភារ​កីឡា​ក៏​ល្បី​នៅ​លើ​ពិភពលោក បាន​ស​ម្រ​ច​ចិត្ត​លុប​ចោល​កិច្ចសន្យា​ផ្ដល់​ការ​ឧបត្ថម្ភ​ដល់​លោក​ម៉ា​នី ប៉ាក់​គី​អាវ កំពូល​អ្នក​ប្រដាល់​ជនជាតិ​ហ្វី​លី​ពី​ន ក្រោយ​ពី​លោក​បញ្ចេញមតិ​រិះគន់​ក្នុង​កម្មវិធី​ទូរទស្សន៍​កាលពីដើម​ស​ប្ដា​ហ៍​ដោយ​ប្រៀបធៀប​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​អន់​ជាង​សត្វ​ធាតុ រហូត​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​នា​ពេល​បច្ចុប្បន្ន​។

ប៉ាក់​គី​អាវ បាន​ទទួល​រង​ការ​វាយប្រហារ​ដោយ​ពាក្យ​សម្ដី​ធ្ងន់​ៗ​ពី​មហាជន ក្រោយ​ពី​បញ្ចេញមតិ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​កាលពីដើម​ស​ប្ដា​ហ៍​ថា «​តើ​អ្នក​ធ្លាប់​ឃើញ​សត្វ​រួម​ភេទ​ដូច​គ្នា​ទេ? បើសិនជា​អ្នក​ណា​រួម​ភេទ​ដូច​គ្នា គឺ​អាក្រក់​ជាង​សត្វ​ទៅ​ទៀត​» ។ ក្រោយមក ប៉ាក់​គី​អាវ បាន​បង្ហោះ​សារ​តាម​Facebook​សូមទោស​ចំពោះ​ពាក្យ​សម្ដី​ខាងលើ ។ ទោះជា​បែប​ណា​ក្រុមហ៊ុន​NIKE បាន​សម្រេចចិត្ត​លុប​ចោល​កិច្ចសន្យា​ឧបត្ថម្ភ​ប៉ាក់​គី​អាវ ក្រោយ​ពេល​កើតហេតុ​ខាងលើ​ដោយ​បញ្ជាក់​ថា «​យើង​​យល់​ថា ពាក្យ​សម្ដី​របស់​ប៉ាក់​គី​អាវ គួរ​ឱ្យ​ស្អប់ខ្ពើម​បំផុត ។ NIKE មិន​ធ្លាប់​ឧបត្ថម្ភ​ដល់​អ្នក​ដែល​រើសអើង​ផ្នែក​ភេទ ។ យើង​បាន​គាំទ្រ​ដល់​ការ​តស៊ូ​ដើម្បី​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​រៀង​រហូត​មក​» ៕