កីឡាករ Depay ខ្សែបម្រើ​ក្លិប Man Utd ទទួល​ការ​ពិន័យ​ព្រោះ​ចត​រថយន្ត​ក្នុង​តំបន់ហាមឃាត់

ទីភ្នាក់ងារ​ក្នុងស្រុក​របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ផ្សាយ​ថា កីឡាករ​Memphis Depay ខ្សែបម្រើ​ក្លិប​Man Utd  ប្រហែលជា​ត្រូវ​រៀន​ស្វែង​យល់​ពី​របៀប​ទាំង​ក្នុង​និង​ក្រៅ​ទីលាន​ប្រកួត​ឱ្យ​បាន​ល្អ​ជាង​នេះ ក្រោយ​ពី​ទទួល​ការ​ផាកពិន័យ​ជា​លើក​ទី​២​ក្នុង​រយៈពេល​មិន​ដល់​១​ឆ្នាំ​នៅ​ចក្រភព​អង់គ្លេស​រឿង​ចត​រថយន្ត​នៅ​តំបន់ហាមឃាត់​ពេល​ចូល​ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​គូស្នេហ៍ ។

ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​រូប​នេះ​មានការ​ខ្មាស​អៀន​ពេល​ដើរទៅ​យក​ប័ណ្ណពិន័យ​តម្លៃ​៦០​ផោន​នៅ​ខាង​មុខ​រថយន្ត​Rolls Royce តម្លៃ​២៥០.០០០​ផោន ក្រោយ​ចេញពី​ភោជនីយដ្ឋាន​ជាមួយ​នាង​Lori Harvey ព្រោះ​ចត​រថយន្ត​នៅ​បរិវេណ​មាន​ខ្សែបន្ទាត់​ពណ៌​លឿង​ជា​តំបន់ហាមឃាត់ ៕