Ronaldo ចាប់អារម្មណ៍​លើ​ការងារ​សម្ដែង​ពេល​ចូល​និវត្តន៍​ពី​អាជីព​បច្ចុប្បន្ន

Cristiano Ronaldo អតីត​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​របស់​ក្លិប Real Madrid អាច​ទទួល​សំណើ​លើ​ការងារ​សម្ដែង​ក្រោយ​ពេល​ចូល​និវត្តន៍​ពី​អាជីព​បច្ចុប្បន្ន ។ ខ្សែភាពយន្ត​ឯកសារ​ទាក់ទង​នឹង​ខ្សែជីវិត​របស់​ខ្សែបម្រើ​អាយុ​៣១​ឆ្នាំ​រូប​នេះ ទើប​បញ្ចាំង​កាលពី​ចុងឆ្នាំ​កន្លង​មក ។ Ronaldo កំពុង​ចាប់អារម្មណ៍​ក្នុង​មជ្ឈដ្ឋាន​ភាពយន្ត ក្នុង​ពេល​ចូល​និវត្តន៍​ពី​អាជីព​បច្ចុប្បន្ន​ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ការ​ហ្វឹកហាត់ និង​ណែនាំ​យ៉ាង​ត្រឹម​ត្រូវជា​មុន​សិន ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ Ronaldo បញ្ជាក់​ថា​៖ «​ខ្ញុំ​ក៏​ចង់​ស្វែង​យល់​ពី​ការ​សម្ដែង​ដែរ មាន​ន័យ​ថា ខ្ញុំ​ចាប់អារម្មណ៍​លើ​ការ​សម្ដែង ប៉ុន្តែ​មិនមែន​គោលដៅ​ក្នុង​ពេល​បច្ចុប្បន្ន​ទេ ព្រោះ​ជា​អាជីព​មួយ​ផ្សេង​ទៀត​ទៅ​ថ្ងៃ​អនាគត​របស់ខ្ញុំ​» ៕