Cristiano Ronaldo កំពុង​ទាក់ទង​អតីត​ភរិយា​កីឡាករ​ក្រុម​ជម្រើសជាតិ​ប៊ុល​ហ្គា​រី

ទីភ្នាក់ងារ​ព័ត៌មាន​ប៊ុល​ហ្គា​រី កាលពី​ពេល​ថ្មី​ៗ​នេះ​ផ្សាយ​ថា កីឡាករ​Cristiano Ronaldo​ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប​Real Madrid នៅ​ក្របខ័ណ្ឌ​Laliga អេ​ស្ប៉ា​ញ កំពុង​ទាក់ទង​នាង​Nikoleta Lozanova តារា​ម៉ូ​ដ​ដ៏​សិច​ស៊ីនិង​ជា​អតីត​ភរិយា​កីឡាករ​Valeri Bojinov ខ្សែប្រយុទ្ធ​ជនជាតិ​ប៊ុល​ហ្គា​រី ក្រោយ​ពី​ឃើញ​រូបថត​របស់​នាង​នៅ​ក្នុង​ប្រព័ន្ធ​Instagram និង​បាន​ទាក់ទង​គ្នា​ជា​ញឹកញាប់ ។

បន្ទាប់​ពី​ទាក់ទង​គ្នា​ជា​ច្រើន​លើក​មក តារា​ម៉ូ​ដ​ប្រចាំ​ទស្សនាវដ្ដី Play Boy​កាលពី​ឆ្នាំ​២០០៦​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ម៉ា​ឌ្រី​ត ដើម្បី​ណាត់ជួប​គ្នា​និង​ក្រោយមក​ក៏​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ក្រុង​ខាងលើ​នៅ​រៀង​រាល់​ស​ប្ដា​ហ៍​ដើម្បី​បាន​ជួប​Cristiano Ronaldo ៕