Jamie Vardy លេង​ហ្គេ​ម​បំបាត់​ភាព​តានតឹង​ក្នុង​ការ​ដណ្ដើម​ពាន​ប្រឺ​មី​ញេ​លី​ក

Jamie Vardy ខ្សែប្រយុទ្ធ​ក្លិប Leicester City បង្ហើប​ពី​អាថ៌​កំបាំង​នៃ​ការ​រំសាយ​ភាព​តានតឹង​ក្នុង​ការ​ដណ្ដើម​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស ដោយ​មិន​ខ្វល់​លើ​លទ្ធផល​ការ​ប្រកួត​របស់​គូប្រជែង និង​ជ្រើស​យក​ការ​លេង​ហ្គេ​ម «Call of Duty » ពី​ឧបករណ៍ Playstation​។ 

Jamie Vardy ដែល​ទាត់​បញ្ចូល​ទី​បាន​១៩​គ្រាប់​នៅ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​បង្ហើប​ឱ្យ​ដឹង​ថា​៖«​មនុស្ស​គ្រប់​រូប​រមែង​ជជែក​គ្នា​ទាក់ទិន​នឹង​លទ្ធផល​ប្រកួត​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ ប៉ុន្តែ​ខ្ញុំ​បាន​លេង​ហ្គេ​ម​«Call of Duty»​។ នៅ​ពេល​ប្រកួត​លើក​ដំបូង​គ្មាន​នរណា​ចាប់អារម្មណ៍​ថា Leicester City នឹង​ក្លាយជា​ជើងឯក​ទេ ប៉ុន្តែ​បច្ចុប្បន្ន​ក្លិប​កំពុង​លេចធ្លោ កីឡាករ​គ្រប់​រូប​កំពុង​រីករាយ​ក្នុង​ការ​លេង​ឱ្យ​បាន​ល្អ​ដើម្បី​ក្លាយជា​ជើងឯក ហើយ​ខ្ញុំ​ក៏​លេង​ហ្គេ​ម​ដើម្បី​បំបាត់​ភាព​តប់ប្រមល់​ក្នុង​ចិត្ត​ដែរ​» ៕