តួ​ប្រុស​ក្នុង​រឿង​ទី​តា​និក​ទទួល​ពានរង្វាន់​អូ​ស្កា 2016

ព្រឹ​តិ្ត​ការណ៍​ប្រគល់​ពានរង្វាន់​អន្តរជាតិ​អូ​ស្កា ២០១៦ ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៦ នៅ​សាល​មហោស្រព Dolby តំបន់​ហូ​លី​វូ​ដ ក្រុង​ឡូ​ស អេ​ន​ចឺ​ឡែ​ស រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​ចាប់ផ្តើម​ពី​ម៉ោង​៥​និង​៣០​ដល់​ម៉ោង​៨​និង​៣០​យប់ ។ នេះ​គឺជា​ព្រឹត្តិការណ៍​ប្រគល់​រង្វាន់​លើក​ទី​៨៨ ។

ពានរង្វាន់ ឆ្នើម​ៗ​សុទ្ធតែ​បាន​ប្រគល់​ជូន​ដល់​សិល្បករ​-​សិល្ប​ការិនី​ល្បីឈ្មោះ ។ ដោយឡែក​ពាន​ង្វា​ន់​អូ​ស្កា​២០១៦​នេះ​បាន​ទៅ​លើ​លោក Leonardo Dicaprio តួឯក​ប្រុស​ក្នុង​ខ្សែភាពយន្ត​រឿង​«​ទី​តា​និក​» បាន​ទទួល​ពានរង្វាន់​ក្នុង​នាម​ជា​តួ​ប្រុស​សម្តែង​បាន​ល្អ​ដាច់​គេ​ក្នុង​រឿង «The Revenant» ។ ពានរង្វាន់​ផ្សេង​ទៀត​ដូច​ជា​ពានរង្វាន់​សាច់​រឿង​ល្អមើល​បំផុត​បាន​ទៅ​រឿង​«Spotlight»​។ សាច់​រឿង​ប្រែ​សម្រួល​ល្អ​បំផុត​គឺ​រឿង «The Big Short» ។ តារា​សម្តែង​គាំទ្រ​ច្រើន​ជាងគេ គឺ​នាង «Alicia Vikander» ក្នុង​រឿង​ក្មេង​ស្រី​ជនជាតិ​ដា​ណឺ​ម៉ាក ។ ពានរង្វាន់​រចនា​សម្លៀក​បំពាក់​បាន​ល្អ​បំផុត​រឿង Mad Max: Fury Road ។ ពានរង្វាន់​ភាពយន្ត​ល្អ​បំផុត​រឿង The Revenant ។ ក្រៅពី​នោះ​នៅ​មាន​ពានរង្វាន់​ឆ្នើម​មួយ​ចំនួន​ទៀត ៕