សូរ្យគ្រាស​នឹង​មកដល់​នៅ​ថ្ងៃទី​៨-៩ ខែមីនា​ខាងមុខនេះ

    ​ដូចដែល​អ្នក​ទាំងអស់​បានដឹង​រួចទៅហើយ ចំពោះ​អ្នក​ដែល​ធ្លាប់​អាន​សៀវភៅ Tintin នឹង​ដឹងថា​ជា​អ្វី​។ វា​គឺជា​សូរ្យគ្រាស​ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ ហើយ​មាន​សភាព​ត្រជាក់​ចម្លែក និង​អាស្រ័យ​លើ​កន្លែង​ដែល​អ្នក​ស្ថិតនៅលើ​ពិភពលោក​នៅ​សប្ដាហ៍​ក្រោយនេះ​។​

​    ​អ្នកនឹង​ទទួលបាន​បទពិសោធន៍​ថ្មី​នៃ​ភាព​ងងឹត​ដែល​បាំង​ដោយ​ព្រះ​ច័ន្ទ​នៅ​ចន្លោះ​រវាង​ព្រះអាទិត្យ​និង​ភពផែនដី​នៅ​ថ្ងៃទី​៨-៩ ខែមីនា​។​

​    ​ពិតណាស់​មាន​មនុស្ស​ភាគច្រើន​នៅលើ​ភពផែនដី តែងតែ​គិតថា​សូរ្យគ្រាស​មាន​ផលប៉ះពាល់​ដល់​ពួកគេ តែ​រឿងនេះ​មិន​ពិត​ឡើយ​។​

​    ​បើសិនជា​អ្នក​នៅក្នុង​ប្រទេស ឥណ្ឌូនេស៊ី ប៉ា​ពួរ​ណូ​វែ​ហ្គី​នេ កោះ​ប័​រ​ណេ​អូ  ឬ​ពាក់កណ្ដាល​នៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​អ្នកនឹង​សំណាង​បានឃើញ​វា​។​

​    ​សូរ្យគ្រាស​ចាប់ផ្ដើម​ក្នុង​រយៈពេល​ខ្លី​បន្ទាប់ពី​ម៉ោង ៦​ល្ងាច (AEST) ក្នុងប្រទេស​ឥណ្ឌូនេស៊ី​មុនគេ បន្ទាប់មក​វា​ធ្វើ​បំលាស់​ទី​ទៅ​ទិស​ឦ​សាន្ត​នៅ​កោះ​ប័​រ​ណេ​អូ​នៅ​បី​ម៉ោង​ក្រោយ និង​បន្ទាប់មកទៀត​នៅលើ​តំបន់​មហាសមុទ្រ​ប៉ា​ស៊ិ​ហ្វិ​ក​។​

​    ​សូរ្យគ្រាស​នេះ​នឹង​គ្របដណ្ដប់​នៅលើ​ផ្ទៃដី​ប្រវែង​ប្រហែល ១៤.១៦២ គីឡូម៉ែត្រ ហើយ​វា​បង្ហាញ​ភាព​ងងឹត​ក្នុង​រយៈពេល ១​នាទី​កន្លះ​ទៅ​៤​នាទី​៕