“​ធ្នស់​តា​ព្រហ្ម​”​ក្បាល​ស្ទឹង​ជី​និ​ត​លាក់ខ្លួន​ក្នុង​ព្រៃ​ដ៏​ស្ងាត់ជ្រងំ​រង់ចាំ​ការ​អភិវឌ្ឍន៍

ខេត្ដកំពង់ធំ ៖ នៅ​ក្នុង​អំឡុង​ពិធីបុណ្យប្រពៃណី​ជាតិ​ធំ​ៗ​ដូច​ជា​បុណ្យ​ភ្ជុំបិណ្ឌ និង​ចូលឆ្នាំ​ថ្មី​ជាដើម គេ​សង្កេត​ឃើញ​មាន​មនុស្ស​ម្នា មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​កំសាន្ដ​នៅតំបន់​ទឹក​ហូរ​លើ​ថ្ម ដែល​ត្រូវ​បាន​អ្នកស្រុក​នៅភូមិ​ស្វាយ ហៅ​ថា “​ធ្នស់​តា​ព្រហ្ម​” ។ តាម ការ​ពិត​ទៅ​តំបន់​ទឹក​ហូរ​លើ​ថ្ម​នេះ គឺជា​ក្បាលស្ទឹង​ជី​និ​ត ឬ​ស្ទឹង​តាំងក្រសាំង ដែល​ហូរ​ចាក់ទៅ​ក្នុង​បឹង​ទន្លេសាប ។ តំបន់​ដែល​មាន សក្ដានុពល​ធម្មជាតិ​ដ៏​ល្អ​ប្រណីត​នេះ ស្ថិត​ក្នុងភូមិសាស្ដ្រ​ព្រំប្រទល់​រវាង​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​ស​ន្ទុ​ក ពោល​គឺ​ស្ថិត​នៅ​ចំងាយប្រហែលជា​៣០​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​ប្រាសាទ​សំបូរ ។

ភ្ញៀវ​ទស្សនា​កំសាន្ដអាច​ធ្វើ​ដំណើរ​ទៅដល់​តំបន់​ទឹក​ហូរ​លើ​ថ្ម​ដ៏​ត្រជាក់​នេះ​បាន​តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ចេញពី​ទីរួមស្រុក​ប្រាសាទ​សំបូរ​ឆ្លងកាត់​ភូមិ​ទឹក​អណ្ដូង ភូមិ​ទំនប់ ភូមិ​ស្រើ​ង ភូមិ​ថ្មី និង​ចុង​ក្រោយ ត្រូវធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវលំ​គ្មាន​ក្រួស
ក្រហម​មួយ​ខ្សែ​ដ៏​លំបាក​ចេញពី​ភូមិ​ថ្មី​រហូតដល់​ភូមិ​ស្វាយ​នៃ​ឃុំ​ស្រើ​ង ។ ចេញពី​ភូមិស្វាយ អ្នក​ទៅ​កំសាន្ដ​ត្រូវធ្វើ​ដំណើរ​ដោយ​ម៉ូតូ លើ​ស្នាម​ផ្លូវ​រទេះ​ដ៏​លំបាក​ដែល​សំបូរ​ដោយខ្សាច់ និង​អម​ដោយ​ព្រៃរបោះ​នៅ​សងខាងផ្លូវ ។ ទោះបីជា​យ៉ាងណា មិន​មាន​ផ្លូវ​ណា មួយ​ពី​ខាង​ស្រុក​ស​ន្ទុ​ក​ចូល​មក​ដល់​តំបន់កំសាន្ដ​នេះ​ឡើយ បើ​ទោះបីជា​តំបន់​នេះ​ស្ថិតនៅ​ខាង​ភូមិសាស្ដ្រ​ស្រុក​ស​ន្ទុ​ក​ក៏​ដោយ ។
តំបន់​ក្បាល​ស្ទឹង​ជី​និ​ត ឬ​តំបន់​ធ្នស់​តាព្រហ្ម​នេះ ថ្វី​ដ្បិតតែ​អាច​បំរើ​ជា​តំបន់​ទេសចរណ៍​ដ៏​ធំធេង​ដូច​តំបន់​ដទៃ​ក៏​ដោយ ក៏​វា​អាចបំរើ​ជា​រមណីយដ្ឋាន​កំសាន្ដ​ដ៏​ប្រពៃ​សំរាប់ប្រជាជន​នៅ​ជុំវិញ​តំបន់​នេះ ជា​ពិសេស ប្រជាជន​នៅ​ក្នុងភូមិ​ជា​ច្រើន​ក្នុងស្រុក​ប្រាសាទសំបូរ​នៃ​ខេត្ដកំពង់ធំ ។ ជា​ទូទៅ មាន​រមណី​យ​ដ្ឋា​ន​មិនជា​ច្រើន​នោះ​ឡើយ​នៅ​ក្នុង​ខេត្ដកំពង់ធំ នេះ​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹងខេត្ដ​មួយ​ចំនួន​ទៀត​ដែល​មាន​សក្ដានុពលយ៉ាង​ល្អ​សំរាប់​បំរើប្រជាជន​មូលដ្ឋាន ។ ហេតុនេះ​ការ​រក​ឃើញ​នូវ​រមណីយដ្ឋាន​ថ្មី​មួយ​នេះអាច​ជួយ បំពេញ​កង្វះ​ចន្លោះ​នេះ​បាន​សំរាប់ខេត្ដកំពង់ធំ ជា​ពិសេស​ប្រជាជន​នៅ​ជុំវិញតំបន់​រមណីយដ្ឋាន​នេះ ដោយ​ពួក​គាត់​អាចចំណាយ​ពេលវេលា​ទៅ​លំហែ និង​មុជទឹកលេង​កំសាន្ដ​នៅ​រមណីយដ្ឋាន​ធ្នស់​តា​ព្រហ្មនេះ​បាន ។

រមណីយដ្ឋាន​ធ្នស់​តា​ព្រហ្ម ឬ​រមណីយដ្ឋានក្បាល​ស្ទឹង​ជី​និ​ត​នេះ​មានទឹក​ហូរ​ជា​ប្រចាំពេញ​មួយ​ឆ្នាំ ។ នៅ​រដូវប្រាំង កំរិត​ទឹកស្ទឹង បាន​ស្រកស្រុត​មក​នៅ​ត្រឹម​ហូរ​កាត់​ផ្ទាំង​ថ្ម តូច​ធំ​ដែល​បាន​កែប្រែ​ទៅ​ជា​ទឹក​ប៉ប្រះ​ថ្ម​ហូរ​ឈូឆរ​សំរាប់​ការ​មុជ​លេង​កំសាន្ដ ។ ចំណែកនៅ​រដូវវស្សា កំរិត​ទឹកស្ទឹង​បាន​ជន់​ឡើង​ខ្ពស់ ដោយសារ​ទឹកភ្លៀង ប៉ុន្ដែ​វា​នៅ​តែ​ស័ក្ដិសម សំរាប់​ការ​កំសាន្ដ​ដដែល ។ ក្បាល​ស្ទឹង​នេះ មាន​ទទឹង​ប្រហែល​២០​ម៉ែត្រ ហើយ​មានវិសាលភាព​ល្មម​សំរាប់​ទទួល​ប្រជាជន​មូលដ្ឋា​ន​នៅ​ជុំវិញ​តំបន់​នេះ​ក្នុង​រង្វង់​៣០​គីឡូ
ម៉ែត្រ ។ ចូល​មក​ដល់​រដូវ​ចូល​ឆ្នាំ​ថ្មី​នា​ពេលថ្មី​ៗ​កន្លង​ទៅ​រមណីយដ្ឋាន​ធ្នស់​តា​ព្រហ្ម​មិនទាន់​មានការ​អភិវឌ្ឍន៍​នេះ​មានទឹក​សម​ល្មម ដែល​អាច​បំរើ​ដល់​ការ​មុជ​លេង​កំសាន្ដ​របស់អ្នក​ចូល​ចិត្ដកំ​សាន្ដ​តាម​រមណីយដ្ឋាន​ប្លែក​ៗ​។ នៅ​សងខាង​ច្រាំង​ស្ទឹង មាន​ដើមឈើ​តូច​ធំ ឈរ​ទម្រេត​ខ្លួន​ធ្វើ​ជា​ម្លប់​ដ៏​ត្រជាក់ និង​រឹតតែធ្វើ​ឱ្យ​ទឹក​ក្នុង​ដងស្ទឹង​កាន់តែ​ត្រជាក់​មួយកំរិត​ទៀត ។ រដូវ​ចូល​ឆ្នាំ​ថ្មី គឺជា​រដូវ​ខែចេត្រ ដ៏​ក្ដៅ​ហួតហែង មនុស្ស​សត្វ​តែង​ត្រូវការទឹក​សំរាប់​បរិភោគ និង​មុជ​ឱ្យ​ត្រជាក់​កាយអ៊ីចឹង​រមណីយដ្ឋាន​ធ្នស់​តា​ព្រហ្ម​នេះ ពិតជាអាច​បំពេញ​បំណងប្រាថ្នា​របស់​មនុស្ស​ម្នា ដែល​មាន​បំណង​កំសាន្ដ​កាយ​តាម​រមណីយដ្ឋា​ន​ដ៏​ត្រជាក់​ល្ហឹម​បែប​នេះ ។

រមណីយដ្ឋាន​នេះ​នៅ​មិន​ទាន់​មានការ អភិវឌ្ឍន៍​នៅឡើយ​ទេ  ប៉ុន្ដែ​មនុស្ស​ម្នាជា​ច្រើន​ប​ង្គ្គួ​របា​ន​ចាប់ផ្ដើម​ចូល​មក​ដល់​តំបន់ នេះ​ជា​បន្ដបន្ទាប់ ។ ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់រមណីយដ្ឋាន​នេះចាប់ពី​ភូមិ​ទឹក​អណ្ដូង ឃុំ តាំង​ក្រ​សៅ រហូត​ដល់​ភូមិ​ថ្មី ឃុំ​ស្រើ​ង គឺជាផ្លូវ​ក្រួស​ក្រហម​ដែល​ងាយស្រួល​សំរាប់​ការធ្វើ​ដំណើរ​ទៅ​មក ។ ប៉ុន្ដែ​កំណាត់​ផ្លូវ​ចាប់ពីភូមិ​ថ្មី​បន្ដ​រហូត​ដល់​ភូមិ​ស្វាយ គឺជា​ផ្លូវលំ​មួយខ្សែ​ខូចខាត​ជា​ច្រើន​អន្លើ​ទៅ​ហើយ ដែលអាច​ធ្វើ​ដំណើរ​ដោយ​លំបាក ។ ចំណែក​ផ្លូវចាប់​ចេញពី​ភូមិ​ស្វាយ​ទៅ​កាន់​រមណីយដ្ឋានធ្នស់​តា​ព្រហ្ម​ដែល​មាន​រយៈ​ចំងាយ​ត្រឹមតែ​៣ គីឡូម៉ែត្រ​នោះ គឺជា​ស្នាម​ផ្លូវ​ដាន​រទេះគោ និង​សំបូរ​ទៅ​ដោយ​ខ្សាច់​ដែល​ជា​ឧបសគ្គ រារាំង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ចូល​ទៅ​កំសាន្ដ នៅ​រមណីយដ្ឋាន​នេះ​តែ​ម្ដង ។ រីឯ​នៅ​រម ណី​យ​ដ្ឋា​ន​នេះ​ទាំងមូល ក៏​មិន​ទាន់​មានការ អភិវឌ្ឍន៍​អ្វី​នោះ​ទេ ដោយនៅ​ជុំវិញ​សុទ្ធតែ ព្រៃរបោះ​ស្មុគស្មាញ ពុំ​មាន​ទីធ្លា​ស្រឡះ ទូលាយ​នោះ​ឡើយ ។ ជា​រៀង​រាល់​ឆ្នាំ អ្នក ស្រុក​នៅ​ភូមិ​ស្វាយ​ដែល​ជា​ភូមិ​ដាច់ ស្រយាល​ក្រីក្រ​លំបាក​នោះ បាន​រៀបចំ​ពិធី បុណ្យ​តាម​បែប​ប្រពៃណី​ព្រះពុទ្ធ​សាសនា បូក រួម​ជាមួយនឹង​ទំនៀមទំលាប់​អធិធម្មជាតិ និយម ឬ​ជំនឿ​អរូបី​នៅ​តំបន់​រមណីយដ្ឋាន នេះ​ឥត​ខកខាន​នោះ​ឡើយ ហើយ​ពួក​អ្នក ស្រុក​បាន​នាំ​គ្នា​កាប់​ឆ្ការព្រៃ​ឱ្យ​ស្រឡះ​សំរាប់ រៀបចំ​ពិធីបុណ្យ​ឡើងអ្នកតា​ម្ចាស់​ស្រុក ឬ អ្នកតា​ថែរក្សា​រមណីយដ្ឋាន​នេះ ។ ពិធីបុណ្យ នេះ ក៏​មានការ​ចូលរួម​អបអរ​ពី​ប្រជាជន​មក ពី​ភូមិ​ស្រុក​ផ្សេង​ដែរ​ដូច​ជា​ភូមិ​ទំនប់ ភូមិ ស្រើ​ង និង​ភូមិ​ថ្មី​ជាដើម ។

ថ្វី​ដ្បិតតែ​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន មានការ​លំបាក និង​តំបន់​មិន​ទាន់​មានការ រៀបចំ​អភិវឌ្ឍន៍​ក៏​ដោយ ក៏​មនុស្ស​ម្នា​ជា ច្រើន​បាន​ចេញចូល​រកស៊ី និង​ចូល​ទៅ​កំសាន្ដ នៅ​រមណីយដ្ឋាន​នេះ​នៅ​រៀង​រាល់​ពិធីបុណ្យ ជាតិ​សំខាន់​ៗ​ជា​រៀង​រាល់​ឆ្នាំ ។ ក្រុម​យុវជន និង​យុវតី​មួយ​ក្រុម​ធំ​មក​ពី​ភូមិ​តាំង​ក្រ​សៅ ភូមិ​ទឹក​អណ្ដូង និង​ភូមិ​កំពង់​ឈើទាល​ដែល មាន​ចំងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​រម
ណី​យ​ដ្ឋា​ន​នេះ បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ទាំង លំបាក​ចូល​ទៅ​លេង​កំសាន្ដ​នៅ​រមណីយដ្ឋាននេះ ។ ទោះបីជា​ត្រូវ​ឆ្លងកាត់​ចំងាយ​ផ្លូវ​ដ៏ លំបាក​ក៏​ដោយ ក៏​ពួក​គេ​មិន​បាន​ខកចិត្ដ​នោះ ឡើយ នៅ​ពេល​ពួក​គេ​ចូល​មក​ដល់​រមណីយ ដ្ឋា​ន​នេះ និង​បាន​មុជទឹក​លេង​កំសាន្ដ​ដោយ រីករាយ ។ ដោយសារ​តែ​រមណីយដ្ឋាន​មួយ នេះ​នៅ​មិន​ទាន់​មានការ​អភិវឌ្ឍន៍​នៅឡើយ នោះ ទើប​វា​បាន​លាក់ខ្លួន​ស្ងាត់ឈឹង​នៅ​ក្នុង ព្រៃ​ជ្រៅ​ឆ្ងាយ​ពី​អ្នកដំណើរ​កំសាន្ដ ។ បើ យោង​តាម​ការ​អះអាង​របស់​ប្រជាជន​នៅ​ភូមិ​ស្វាយ​បានឱ្យ​ដឹង​ថា តំបន់​នេះ​គឺជា​រមណីយដ្ឋា​ន​ដ៏​ប្រណីត​មានទឹក​ហូរ​លើ​ថ្ម​ខួប​ប្រាំង​ខួប វស្សា ហើយ​នៅ​ខែវស្សា​សំលេង​ទឹក​ហូរ​នៃ រមណីយដ្ឋាន​ធ្នស់​តា​ព្រហ្ម​បាន​លាន់ឮ​ដល់​ភូមិឋាន​អ្នកស្រុក​ដែល​មាន​ចំងាយ​៣​គីឡូម៉ែត្រ ពី​ទី​នេះ ។

ភូមិ​ស្វាយ គឺជា​ភូមិ​មួយ​ដ៏​ក្រីក្រ​លំបាក ដាច់​ស្រយាល​នៅ​ក្នុង​ព្រៃ​ជ្រៅ ប៉ុន្ដែ​ប្រជាជន នៅ​ភូមិ​នេះ​រស់នៅ​ដោយ​រីករាយ មិនសូវ ខ្វ្វ​ល់​ខ្វា​យ​អ្វី​ឡើយ ជា​ពិសេស​នៅ​ក្នុង​អំឡុង ពេល​មាន​ពិធីបុណ្យ​ទាន​ម្ដង​ៗ ពួក​គេ​បាន​នាំ គ្នា​រាំ​លេង​កំសាន្ដ​គ្រប់​ៗ​គ្នា ។ ប្រជាជន​នៅ ភូមិ​ស្វាយ រស់នៅ​ដោយ​ប្រកប​របរ​ដាំ​ស្រូវ ចំការ តាម​រយៈ​ការ​កាប់​ឆ្ការ​ព្រៃឈើ​ដុត និង ដាំ​ស្រូវ ដោយ​ពឹងផ្អែក​លើ​ទឹកភ្លៀង ជា​រៀង រាល់​ឆ្នាំ ។ ក្រៅពី​នេះ ប្រជាជន​បាន​ពឹងផ្អែក ទៅ​លើ​អនុ​ផល​ព្រៃឈើ​ដូច​ជា​បោចវល្លិ  កាប់ ឈើ ត្រង​ជ័រ និង​ចាប់​សត្វព្រៃ​ជាដើម ។ បើ ប្រៀបធៀប​នឹង​ភូមិ​ដទៃ​ទៀត​ក្នុងស្រុក ប្រាសាទ​សំបូរ ភូមិ​ស្វាយ​នៅ​មិន​ទាន់​មាន ការ​អភិវឌ្ឍន៍​នោះ​ឡើយ ។ ប្រជាជន​ភូមិ ស្វាយ​រស់នៅ និង​ប្រើប្រាស់​ទឹក​ដែល​បាន​មក ពីក្រោម​ដី​ដោយ​លំបាក ហេតុនេះ​ក្បាល ស្ទឹង​ជី​និ​ត ឬ​រមណី​ដ្ឋា​ន​ធ្នស់​តា​ព្រហ្ម​បាន ក្លាយទៅជា​ប្រភព​ទឹក​ដ៏​សំខាន់​សំរាប់​ប្រជា ជន​ក្នុងភូមិ​ប្រើប្រាស់ បើ​ទោះបីជា​វា​មាន ចំងាយ​ផ្លូវ​ពី​ភូមិឋាន​អ្នកស្រុក​ដល់ ទៅ​៣ គីឡូម៉ែត្រ​ក៏​ដោយ ។ ប្រជាជន​ភូមិ​នេះ ស្ទើរ តែ​រស់នៅ​ដាច់​ឯកោ​ពី​ពិភព​ខាងក្រៅ​ទៅ ហើយ ដោយសារ​តែ​ពុំ​មាន​ផ្លូវ​ណាមួយ ប្រសើរ​ដែល​ងាយស្រួល​ធ្វើ​ដំណើរ ។ នៅ​ភូមិ ស្វាយ មិន​មាន​មណ្ឌល​សុខភាព​សំរាប់​ព្យាបាល​ប្រជាជន​នោះ​ឡើយ ហើយ​នៅ​ពេល មាន​ជំងឺ​ម្ដង​ៗ ប្រជាជន​ត្រូវធ្វើ​ដំណើរ​លើ កំណាត់​ផ្លូវ​ដ៏​លំបាក​មក​កាន់​មណ្ឌល​សុខភាព ស្រុក​ប្រាសាទ​សំបូរ ។ ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​តែង​ចូល​ព្រៃ​ជ្រៅ​ៗ ដើម្បី​កាប់​ចំការ ដាំ​ស្រូវ រក​កាប់​ឈើ បោច វល្លិ ត្រង​ជ័រ និង ចាប់​សត្វ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ងាយ​ទទួល​រង ការ​វាយប្រហារ​ពី​ជំងឺគ្រុនចាញ់ ។ ប្រជាជន នៅ​មិន​ទាន់​យល់​ដឹង​ពី​ជំងឺគ្រុនចាញ់​នៅ ឡើយ ហើយ​នៅ​ពេល​មាន​នរណា​ម្នាក់​រង ការ​វាយប្រហារ​ពី​ជំងឺ​នេះ អ្នកស្រុក​តែងតែ ធ្វើការ​បន់ស្រន់​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែលពួក​គាត់​មាន​ជំនឿ​យ៉ាង​មុតមាំ ។

ប្រសិនបើ​មានការ​អភិវឌ្ឍន៍​តំបន់​រម ណី​យ​ដ្ឋា​ន​ធ្នស់​តា​ព្រហ្ម​នោះ វា​ហាក់បីដូចជា បើកឱកាស​ឱ្យ​អ្នក​ភូមិ​ស្វាយ​បាន​ស្គាល់​ភាព រីក​ចំរើន​របស់​អ្នក​ជិតខាង​ផង​ដែរ ។ លើស​ពី នេះ​ទៅ​ទៀត ប្រសិនបើ​តំបន់​រមណីយដ្ឋាន តា​ព្រហ្ម​មានការ​អភិវឌ្ឍន៍ ជា​ពិសេស​មាន ផ្លូវលំ​ក្រួស​ក្រហម​ល្អ​ចូល​ទៅ​ដល់​នោះ​វា​នឹង ភ្ជាប់​អ្នក​ភូមិ​ទៅ​នឹង​ភូមិឋាន​ដទៃ​ទៀត​នៅជុំវិញ​ទីនោះ ជា​ពិសេស គឺ​នាំ​មនុស្ស​ម្នា​មក ពី​ភូមិឋាន​ដទៃ​ទៀត​បាន​ស្គាល់​អ្នកស្រុក​ជន បទ​ក្រីក្រ​មួយ​នេះ ក៏​ដូច​ជា​នាំ​ការ​អភិវឌ្ឍន៍ និង​ប្រាក់​ចំណូល​មក​ដល់​អ្នកស្រុក​ផង​ដែរ ។
នៅ​រៀង​រាល់​ពិធីបុណ្យ​ទាន​ម្ដង​ៗ ជា ពិសេស​បុណ្យចូលឆ្នាំ​ថ្មី និង​បុណ្យ​ភ្ជុ​ុំ​បិណ្ឌ មនុស្ស​ម្នា​នឹង​ចូល​ទៅ​លេង​កំសាន្ដ​នៅ​តំបន់
រមណីយដ្ឋាន​ធ្នស់​តា​ព្រហ្ម​នេះ​ជា​មិន​ខានឡើយ ប្រ​សិន​ណា​មាន​ផ្លូវ​ងាយស្រួល​ធ្វើដំណើរ​ទៅ​មក ៕