ពិធី​ស្រោ​ច​ទឹក​ប្រោះ​ព្រំ​តាម​ភូមិ​ជា​ទំនៀម​ទំលាប់​ព្រះ​ពុទ្ធ​សាសនា

ខេត្ត​កណ្តាល​ ៖ ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ជិត​ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ គឺ​នៅ​ថ្ងៃ​ទី​២៩, ៣០ និង​៣១​ ខែ​មីនា នៅ​ភូមិ​ព្រែក​តូច​ ឃុំ​ព្រែក​ដាច់​ ស្រុក​លើក​ដែក​ ខេត្ត​កណ្តាល​​ប្រជា​ពល​រដ្ឋ​តែង​តែ​នាំ​គ្នា​យក​ទឹក​ក្នុង​មួយ​គ្រួសារ​មួយ​ធុង​ដាក់​មុខ​ផ្ទះ​ដើម្បី​ទុក​ឱ្យ​​ព្រះ​សង្ឃ​​និ​មន្ត​មក​ពី​វត្ត​ស្រោច​ទឹក​ និង​ប្រោះ​ព្រំ​ដេញ​ចង្រៃ​ឧប​ទ្រព​ឱ្យ​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ និង​ក្នុង​ភូមិ​ស្រុក​ ហើយ​នាំ​មក​វិញ​នូវ​សេចក្តី​​សុខ​ចំរើន​។
តាម​ប្រសាសន៍​លោក​ភួង ដា អាយុ​៤៣​ឆ្នាំ និង​ស្ត្រី​ឈ្មោះ​​សុខ សារ៉ន អាយុ​៦៥​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​តូច​ មាន​ប្រសាសន៍​ថា ​ព្រះ​សង្ឃ​ប្រមាណ​​៧​អង្គ​ដែលគង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត​ឥន្ទ​និមិត្ត​តែង​តែ​​និមន្ត​មក​ប្រោះ​ព្រំ​ស្រោច​ទឹក​​ឱ្យ​​ប្រជា​ជន​ក្នុង​ភូមិ​​រាល់​ឆ្នាំ​​មិន​ដែល​​ខាន​​ទេ។ ពិធី​នេះក្នុង​រយៈ​ពេល​១​ថ្ងៃ​គឺ​ត្រូវ​ស្រោច​ទឹក​ប្រោះ​ព្រំ​ឱ្យ​​គ្រប់​គ្រួសារ​ គ្រប់​មនុស្ស​នៅក្នុង​ភូមិ​ឱ្យ​អស់​មន្ទិលសង្ស័យ។

ស្ត្រី​ឈ្មោះ​សុខ សារ៉ន ​បន្ត​ថា ពិធី​នេះ​ធ្វើ​ឡើង​នៅ​​មុន​បុណ្យ​ចូល​ឆ្នាំ​១៥​ថ្ងៃ​​រាល់​ឆ្នាំ​តាំង​ពី​បុរាណ​កាល​មក​តាម​លំអាន​ព្រះ​ពុទ្ធ​សាសនា​ដើម្បី​សុំ​សេចក្តី​សុខ​។ ការ​ស្រោច​ទឹក​នេះ​ប្រជា​ជន​ក្នុង​ភូមិ​​​អាច​ចូល​ជា​បច្ច័យ ឬអាច​ចូល​​អង្ករ​បាន​​ទៅ​តាម​សទ្ធា​​ដោយ​មិន​កំណត់​ទេ ។  ជន​ជាតិ​​ខ្មែរ​​គឺ​ជា​​អ្ន​ក​កាន់​ព្រះ​ពុទ្ធ​​សាសនា​ដូច្នេះ​ចង់​មាន​សេចក្តី​សុខ​ មិន​ចង់​ឱ្យ​មាន​សត្រូវ​ ឬ​ឧប​ទ្រព​មក​យាយី​ គឺ​និមន្ត​ព្រះ​សង្ឃ​ស្រោច​ទឹក ​៕

  • ពិធី​ស្រោ​ច​ទឹក​ប្រោះ​ព្រំ​តាម​ភូមិ​ជា​ទំនៀម​ទំលាប់​ព្រះ​ពុទ្ធ​សាសនា已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/11  Category:វប្បធម៌