ការ​រៀបចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​ថោះ ត្រីស័ក ព.ស​២៥៥៥ ឆ្នាំ២០១១

ជា​រៀង​រាល់​ឆ្នាំ ប្រជា​ពល​រដ្ឋ​យើង​គ្រប់​រូប​ក្នុង​ទូទាំង​ប្រទេស រួម​ទាំង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​រស់​នៅ​ប្រទេស​ក្រៅ​ផង តែង​តែ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជា​ប្រពៃណី​ជាតិ​របស់​ខ្លួន​ ក្នុង​មនោ​សញ្ចេតនា​សប្បាយ​រីក​រាយ​ប្រកប​ដោយ​សាមគ្គី​ភាព និង​កតញ្ញូ​តាធម៌​ដ៏​ជ្រាល​ជ្រៅ​ក្រៃលែង។ ឆ្នាំ​នេះ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ថោះ ត្រីស័ក ព.ស​២៥៥៥ ឆ្នាំ​២០១១ តាម​ដំណើរ​សង្ក្រាន្ត​បញ្ជាក់​ថា មាន​ទេព​ធីតា​មួយ​ព្រះ​អង្គ​ជា​មគ្គ​នាយិកា​ព្រះ​នាម កិរិណីទេវី ជា​បុត្រី​ទី៥ នៃ​កបិល​មហា​ព្រហ្ម គង់​នៅ​ធាតុ​ម្មហា​រាជិកាមក​ទទួល​វេន​បន្ត​ពីទេវតា​ឆ្នាំ​ចាស់ ទ្រង់​អម្ពរបៃតង សៀតផ្កាមណ្ឌា គ្រឿង​ប្រដាប់​មរកត ភក្សា​ហារ សណ្តែក ល្ង ព្រះហស្តស្តាំ​ទ្រង់កង្វេរ ព្រះហស្ត​ឆ្វេង​ទ្រង់​ធ្នូ ទ្រង់​គង់លើគជសារ​ (ដំរី) ជា​ពាហនៈ។

  • កម្ម​វិធី​បុណ្យ​មាន​៣​ថ្ងៃ ដូច​តទៅ

ថ្ងៃ​ព្រសហ្បតិ៍ ១១កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី១៤ ខែមេសា គ.ស​២០១១ ជាថ្ងៃ​ចូល​ឆ្នាំ​ថ្មី វេលាម៉ោង​​១៣​និង​​១២នាទី​រសៀល ។​
ថ្ងៃ​សុក្រ ១២​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី១៥ ខែមេសា គ.ស​២០១១ ជាវារៈ​វនប័ត។
ថ្ងៃ​សៅរ៍ ១៣​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១១ ជាវារៈ​ឡើង​ស័ក គម្រប់​ជា​សង្ក្រាន្ត​៣​ថ្ងៃ ដោយ​បរិ​បូរណ៍ និង​ចូល​ឆ្នាំ​ថោះ ត្រីស័ក តរៀង​ទៅ។
ដើម្បី​បង្ក​ភាព​សប្បាយ​រីក​រាយ និង​រក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ជាតិ​ឱ្យ​បាន​គង់​វង្ស និង​ភាព​រុង​រឿង​នោះ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ-​អន្តរ​ជាតិ ដាក់​ចេញ​នូវ​ផែន​ការ​ណែនាំ​ចុះ​ថ្ងៃ​ទី​៣០ មីនា ៖
១-​គ្រប់​ក្រសួង រដ្ឋ​លេខា​ធិការ​ដ្ឋាន ស្ថាប័ន អង្គ​ភាព រាជ​ធានី​ភ្នំពេញ-​ខេត្ត ទីប្រជុំ​ជន វត្ត​អារាម សាលា​រៀន​ រោង​ចក្រ សហ​គ្រាស នឹង​គ្រប់គេហ​ដ្ឋាន ត្រូវ​រៀបចំ​សម្អាត តុប​តែង​លម្អ រំលេច​រចនា​ដោយ​មាន​បដា​ពាក្យ​ស្លោក​ ទង់​ជាតិ ទង់​ជ្វាលា និង​រៀបចំ​គ្រឿង​សក្ការ​បូជា មាន​ផ្កាភ្ញី ទៀន​ធូប​ជា​ដើម ថ្វាយ​ព្រះ​រតន​ត្រ័យ និង​រៀបចំ​ពលី​កា​​ដ៏​សម​រម្យ មាន​នំចំណី ផ្លែ​ឈើ​ជា​ដើម ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រម​ទាំង​ត្រូវ​តុប​តែង​លម្អ​ដោយ​ភ្លើង​ពណ៌​អគ្គិ​សនី និង​នៅ​តាម​ជន​បទ ចាត់​តាំង​ឱ្យ​មាន​ការ​ដុត​គោម ប្រទីប​ជ្វាលា ឱ្យ​បាន​ភ្លឺ​ព្រោង​ព្រាត​នា​ពេល​យប់​រយៈ​ពេល​៣​ថ្ងៃ ក្នុង​ឱកាស​នៃ​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។
២-​ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​ការ​ពារ​ជាតិ ត្រូវ​បាន​ផែន​ការ​ណែនាំ​ជាក់​ស្តែង​ដង់​អង្គ​ភាព​ក្រោម​ឱវាទ​រាជ​ធានី​ភ្នំពេញ-​ខេត្ត បង្កើន​កិច្ច​ការ​ពារ​ថែរក្សា​ធានា​សន្តិ​សុខ របៀប​រៀប​រយ​សណ្តាប់​ធ្នាប់​សង្គម​ បង្ក​ភាព​សប្បាយ​រីក​រាយ​ធានា​សុវត្ថិ​ភាព​ជូន​មហា​ជន ប្រជា​ជន មុន ក្រោយ និង​ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​​នេះ ​និង​នៅ​​មាន​​ចំណុច​​ជា​ច្រើនទៀត​...៕