ខ្មែរជាម្ចាស់បេតិកភណ្ឌទាំងរូបី និងអរូបី ជាមរតករបស់ដូនតា មាន​សិលា​ចារឹក​និងរូបចម្លាក់​លើជញ្ជាំងប្រាសាទនានាជាតឹកតាង

 កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​បទ​អត្ថាធិប្បាយ​មួយ​តាម​ទូរទស្សន៍ អេ​អែ​ស​ធី​វី​របស់​ក្រុម​ចលនា​អាវ​លឿង​ថៃ ដែល​អ្នកជំនាញ និង​អ្នក​បុរាណវិទ្យា​ថៃ​ខ្លះ​បាន អះអាង​ថា ល្ខោនខោល​របស់​កម្ពុជា​បាន​ទទួល ឥទ្ធិពល​ពី​ខូ​ន​នៃ​ព្រះរាជ​ដំណាក់​សៀម​តាំង ពី​សម័យ​រតនៈ​កោ​ស៊ិ​ន្ទ្រ​ដោយ​មិនមែន​ជា​បេ​តិក ភណ្ឌ​ខ្មែរ​សុទ្ធ​នោះ​ទេ​។ ចំណែក​របាំ​ព្រះរាជ ទ្រព្យ​ក៏​បាន​ទទួល​ឥទ្ធិពល​ពី​រាជាណាចក្រ​សៀម ដោយ​ច្បាស់​ក្រឡែត​។ ពិសេស ពាក់ព័ន្ធ​នឹង គ្រឿង​តុបតែង​កាយ​ដែល​ក្សត្រ​កម្ពុ​ជាមួយ​អង្គ នាំ​ចេញពី​ទីក្រុង​បាងកក​។ ការ​លើក​ឡើង របស់​អ្នកជំនាញ​និង​អ្នក​បុរាណវិទ្យា​ថៃ​ខ្លះ     កំពុង​បំភ្លៃ​ការ​ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ​។

ក្រុម​អ្នក​វង្វេង​ប្រវត្ដិសាស្ដ្រ​ថៃ​ខ្លះ ត្រូវ​យល់ ដឹង​ឱ្យ​បាន​ច្បាស់​ថា ខ្មែរ​គឺជា​ម្ចាស់​នៃ​បេ​តិក ភណ្ឌ ដែល​មាន​វប្បធម៌​ដ៏​រុងរឿង និង​អារ្យធម៌ ដ៏​រុងរឿង​ក្នុង​សម័យ​អង្គរ ដែល​ព្រះមហាក្សត្រ ខ្មែរ​ជា​អ្នក​កសាង​ប្រាសាទ កសាង​វប្បធម៌ និង អារ្យធម៌​ទាំងនោះ ទុកជា​រៀង​រហូត​មក​ដល់ បច្ចុប្បន្ន មិនមែន​ជា​អ្នក​បំផ្លាញ​ប្រាសាទ ឬ​ជា អ្នក​លួច​ប្លន់ ឬ​ជា​អ្នក​លួច​ចម្លង​យក​វប្បធម៌ របស់​អ្នក​ដទៃ​ឡើយ​។ ព្រោះ​ការ​ពិតជា​ច្រើន​ក្នុង​ប្រវត្ដិសាស្ដ្រ​បាន បន្សល់​ទុកជា​រៀង​រហូត​មក​ដល់​បច្ចុប្បន្ន​តាម រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ពឹងផ្អែក​លើ​ការ គាស់កកាយ​រក​វត្ថុ​បុរាណ សិក្សា​ពី​រូបចម្លាក់ តាម​ប្រាសាទបុរាណ​នានា ការ​សិក្សា​សិលា ចារឹក និង​ការ​សិក្សា​អំពី​ទំនៀមទម្លាប់​ប្រពៃ ណី​ផ្សេង​ៗ​បង្ហាញ​ថា ទម្រង់​នៃ​សិល្បៈ​របាំ ឬ ល្ខោន​នេះ បាន​ចាប់កំណើត​នៅ​លើ​ទឹកដី​នៃ ប្រទេស​កម្ពុជា​តាំងពី​សម័យ​នគរ​ភ្នំ​ពី​សតវត្ស​ទី ១ ដល់​សតវត្ស​ទី​៦​មក​ម្ល៉េះ​។

តាម​រយៈ​រូប​ស្រី​របាំ​ដែល​ជា​ចម្លាក់​ដី​ដុត ហើយ​និង​រូប​ស្វា​ដែល​ទំនងជា​រូប​ហនុមាន កាន់ដំបង​យ៉ាង​វែង ត្រូវ​បាន​គេ​គាស់​ឃើញ ថា​ជា​រូប​ស្រី​របាំ​ក្នុង​សម័យ​នគរ​ភ្នំ​ក្នុង​ទីតាំង   ដែនដី​ខេត្ដតាកែវ​សព្វ​ថ្ងៃនេះ​។ ដោយសារ​តឹក តាង​នេះ​ហើយ ដែល​នាំ​ឱ្យ​យើង​សន្និដ្ឋាន​ថា របាំ ក្បាច់​បុរាណ ឬ​របាំ​ព្រះរាជ​ទ្រព្យ ប្រហែលជា បាន​ចាប់កំណើត​លើ​ទឹកដី​កម្ពុជា តាំងពី​សម័យ នគរ​ភ្នំ​មក​ម្ល៉េះ​។ លក្ខណៈ​ខុស​ប្លែក​គ្នា រវាង រូបចម្លាក់ ស្រី​របាំ​ធ្វើ​ពី​ដី​ដុត ដែល​យើង​បាន ស្មានថា ជា​ស្នាដៃ​ដែល​កើតឡើង​ក្នុង​សម័យ នគរ​ភ្នំ និង​រូបភាព​របាំ​ក្បាច់​បុរាណ​ខ្មែរ ឬ របាំ ព្រះរាជ​ទ្រព្យ​ដែល​មាន​បច្ចុប្បន្ន​នេះ ហើយ​ដែល ភាគច្រើន​ប្រើ​កាយវិការ ដោយ​បន្ទាត់កោង​នាំ ឱ្យ​យើង​នឹកឃើញ​ដល់​ការ​រៀន​សាង​ប្រាសាទ របស់​ជនជាតិ​ខ្មែរ ដែល​ទទួល​មេរៀន​ជាដំបូង​ៗ មក​ពី​ឥណ្ឌា ហើយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ច្រើន សតវត្ស​ទៅ​ខ្មែរ​បាន​ស្វែងរក​លក្ខណៈ​ពិសេស របស់​ខ្លួន​រហូត​ដល់​អាច​សាង​ប្រាសាទអង្គរវត្ដ ដែល​អ្នកជំនាញ​ខាង​បុរាណវិទ្យា​ឥណ្ឌា​ពោល ថា ប្រហែលជា​ប្រាសាទ​ខាង​ព្រហ្មញសាសនា ដែល​ធំ​ជាងគេ​ក្នុង​ពិភពលោក ថែម​ទៀត​ផង​។ ការ​សិក្សា​សិលាចារឹក​របស់​អ្នកឯកទេស​ខាង ភាសាសំស្ក្រឹត និង​ខ្មែរ​បុរាណ ដែល​បាន​រក ឃើញ​នូវ​ឯកសារ​ជា​ច្រើន​ដ៏​មាន​សារសំខាន់    ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ប្រវត្ដិសាស្ដ្រ ជំនឿ សាសនា ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ សិល្បៈ​ល្ខោន របាំ តន្ដ្រី​សព្វបែបយ៉ាង​ដែល មាន​អាយុ​យូរលង់​មក​ហើយ​។ ពិសេស ការ សិក្សា​លើ​សិលាចារឹក​លេខ​ K -៥៥៧, K -៦០០, និង​សិលាចារឹក​លេខ​K -១៣៧ រក​ឃើញ​ក្នុង​វត្ដ គំនូរ​អង្គរបុរី ជា​សិលាចារឹក​ក្នុង​រជ្ជកាល​ព្រះ បាទ​ជ័យ​វរ្ម័ន​ទី​១ ដែល​បាន​រៀបរាប់​នូវ​តង្វាយ ជា​អ្នកចម្រៀង ឧបករណ៍​ភ្លេង និង​របាំ​ចំពោះ ទេវស្ថាន​នៅ​ទីនោះ​។ ប្រហែលជា​ព្រះបាទ​ជ័យ វរ្ម័ន​ទី​១ ព្រះ​អង្គ​ឯង​ទ្រង់​បាន​ឧទ្ទិស​ក្រុម​សិល្បៈ ថ្វាយ ចំពោះ​អាទិទេព​ថែម​ទៀត​ផង​។ ចំណុច នេះ​បង្ហាញ​ថា បើ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​១ (៦៥៥-៦៨១)​ជា​ព្រះរាជា​ឥសូរ និយម​បាន​ឧទ្ទិស​ក្រុម សិល្បៈ​ស្រី​ដល់​អាទិទេព ពិសេស គឺ​ព្រះ​ឥសូរ ក្នុង​រជ្ជ​ព្រះ​អង្គ​នោះ នោះ​ទម្រង់​សិល្បៈ របាំ ស្រី​នេះ គង់​មានកំណើត​យ៉ាង​យូរ​តាំងពី​មុន ពេល​នោះ​មិន​ខាន​មុន​នឹង​ក្លាយទៅជា​តង្វាយ​ដ៏ គាប់​ព្រះ​ទ័យ​របស់​ព្រះ​អាទិទេព​នោះ​។

ព្រឹត្ដិ​ការណ៍​ចង​ភ្ជាប់​គ្នា​រវាង​ខ្សែ​សូរ​វង្ស ខាង​ចេ​ន​ឡា និង​ខ្សែ​សោម​វង្ស​ខាង​នគរ​ភ្នំ   ដែល​យើង​យល់​ថា ជា​ព្រឹត្ដិការ​ណ៏​ដែល​មាន ទាក់ទង​ទៅ​នឹង​ការ​កើតឡើង​នូវ​ទម្រង់​សិល្បៈ របាំ​ក្បាច់​បុរាណ ឬ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​នេះ  ព្រោះ​យើង​មាន​ជំនឿ​ថា ទម្រង់​សិល្បៈ​នេះ ប្រហែល​យោនយកកំណើត​នៅ​លើ​ទឹកដី​កម្ពុជា ដោយ​ចម្លង​តាម​របាំ​នៃ​ព្រហ្មញសាសនា​ឥណ្ឌា នៅ​ក្នុង​សម័យ​ហ៊្វូណ​ន ឬ​នគរ​ភ្នំ សតវត្ស​ទី​១ ដល់​សតវត្ស​ទី​៦ ឬ​យ៉ាង​ហោច​ណាស់​ក៏ ប្រហែលជា​កើត​ក្នុង​សម័យ​ចេ​ន​ឡា​សតវត្ស​ទី​៧ ឬ ទី​៨​នៃ​គ​.​ស ពោល​គឺ​មុន​សម័យ​អង្គរ​ជាក់ ជា​មិន​ខាន​។
ទម្រង់​នៃ​សិល្បៈ​របាំ​បាន​ចាប់ផ្ដើម​រីក   ចម្រើន​ថែម​ទៀត​នៅ​ក្នុង​សម័យ​អង្គរ​ក្នុង​រជ្ជ កាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ (៨០២-៨៥០) ជា ព្រះមហាក្សត្រ​ដែល​ទ្រង់​បាន​រំដោះ​កម្ពុជទេស គឺ​ប្រទេស​ខ្មែរ​ឱ្យ​រួច​ផុត​ពី​ចំណុះ រាជវង្ស​សៃ លេ​ន្ទ្រៈ នៃ​កោះ​ជ្វា ដោយ​បាន​ប្រារឰ​ពិធី​ទេវ រាជ​លើ​ភ្នំ​ម​ហេ​ន្ទ្រ​(​ភ្នំ​គូ​លេ​ន​)​។ ព្រះ​អង្គ​បាន សាង​ប្រាសាទភ្នំ​ជាដំបូង​បង្អស់​នៅ​ទីនោះ​គឺ​ព្រះ អារាម រោង​ចិន​សព្វថ្ងៃ ដោយ​ព្រះ​អង្គ​មាន ជំនឿ​មុតមាំ​លើ​ព្រះ​ឥសូរ ។ ដល់​ពេល​ព្រះ​អង្គ ទ្រង់​សោយ​ទិវង្គត​ទៅ​នៅ​ហរិ​ហ​រា​ល័យ (​រលួស​) ព្រះ​អង្គ​ទ្រង់​ទទួល​ព្រះ​មរណ នាម​ថា បរម​សូរ​។ រហូត​ដល់​ព្រះមហាក្សត្រ ក្រោយ​ៗ ព្រះ​អង្គជា​ច្រើន​ដែល​មាន​ជំនឿ​ដូច​គ្នា ឬ​ខុស គ្នា​ក្ដី​តែងតែ​សាង​ប្រាសាទ​ជា​ច្រើន​សាង​ទំនប់ ប្រឡាយ និង​អាង​ទឹកធំ​សម្បើម កសាង​សង្គម និង​សាង​វប្បធម៌ ពោល​គឺ​កសាង​អារ្យធម៌​ខ្មែរ ឱ្យ​រីក​សុសសាយ​ល្បីរ​ន្ធឺ​លើ​ពិភពលោក​នោះ ដែល​នាំ​ឱ្យ​ទម្រង់​សិល្បៈ​របាំ​ស្រី របាំ​ក្បាច់​បុរាណ ឬ​របាំ​ព្រះរាជ​ទ្រព្យ​របស់​ជនជាតិ​ខ្មែរ​នេះ​ក៏ បាន​រីក​ច​ម្រី​ន​លូតលាស់​ណាស់​ស្របគ្នា នឹង ដំណើរ​រីក​រុងរឿង​នៃ​អារ្យធម៌​អង្គរ​ទាំងមូល ដែរ​។ ព្រោះថា តឹកតាង​ជា​រូបចម្លាក់​ទាំងឡាយ នៅ​លើ​ជ​ញ្ជំ​ង​ប្រាសាទ​ខ្លះ ដូច​ជា​ប្រាសាទបន្ទាយ ស្រី​ដែល​កសាង​ឡើង​ដោយ​ព្រា​ហ្ម​ណ៏​ព្រះ​គ្រូ យ​ជ្ញ​យ​វ​រា​ហៈ​ក្នុង​គ​.​ស ៩៦៧ ឬ ជញ្ជាំង ប្រាសាទ អង្គរវត្ដ ស្នា​ព្រះ​ហ​ស្ថ របស់​ព្រះបាទ សុរិយា​វរ្ម័ន​ទី​២ (១១១៣-១១៥២) ដែល​គេ ជឿ​ថា ព្រះ​អង្គ​ទ្រង់​សព្វព្រះរាជហឫទ័យ​គោរព សាសនាព្រាហ្មណ៍​គណៈ​វិស្ណុ ហើយ​ទ្រង់​បាន លើកតម្កើង​សាសនា​ព្រា​ហ្ម​ណ៏​នេះ ឱ្យ​មាន ឋានៈ​ជា​សាសនា​សម្រាប់​រដ្ឋ​។ ក្នុង​ពេល​ដែល ព្រះ​អង្គ​ទ្រង់​សោយ​ទិវង្គត​ទៅ​ព្រះ​អង្គ​ទ្រង់ ទទួល​ព្រះ​មរណនាម​ថា បរម​វិស្ណុ​លោក នោះ​គេ ឃើញ​មាន​រូបចម្លាក់ ទេពអប្សរ​គឺ​ស្រី​របាំ​នៃ ស្ថានសួគ៌ តាំងពី​អគារ​ប្រាង្គ​កំផែង​ទិស​ទាំង​បួន ខាងក្រៅ រហូត​ដល់​បណ្ណាល័យ​ខាងក្នុង​បរិវេណ កំផែង​រហូត​ដល់​តួ​ប្រាសាទ ដែល​មាន​រូបចម្លាក់ ទេពអប្សរ​នេះ តាំងពី​ផ្នែក​ខាងក្រោម​រហូត ដល់​ផែន​កំពូល​នៃ​ប្រាសាទ ហើយ​មាន​ចំនួន ច្រើន​ស្ទើរ​រាប់​មិន​អស់ ដែល​អាច​បញ្ជាក់​ថា សិល្បៈ​របាំ​ស្រី ជា​ប្រភេទ​សិល្បៈ​ទេវៈ ឬ​របាំ​នៃ ព្រះ​វិហារ​នេះ មានការ​រីក​ចម្រើន​រុងរឿង អស្ចារ្យ​ណាស់​ក្នុង​កាល​វេលា​នោះ​។
មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ រហូត​ដល់​ពេល​ដែល ព្រះពុទ្ធ​សាសនា​មហាយាន​បាន​ឡើងជា​សាសនា ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​រាជ​ព្រះបាទ ជ័យ​វរ្ម័ន​ទី​៧ (១១៨១-១២១៨)​ដែល​ជា​ព្រះ មហាក្សត្រ​ដ៏​មាន​មហិទ្ធិឫទ្ធិ​បំផុត ក្នុង​រាជ​ព​ង្សា វ​តារ​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ព្រះ​មហា ក្សត្រ ដែល​បាន​កសាង​សាលាសំណាក់ មន្ទីរ ព្យាបាល​រោគ និង​ប្រាសាទ​ជា​ច្រើន​មាន​ប្រាសាទ បាយ័ន តា​ព្រហ្ម ព្រះ​ខ័ន បន្ទាយក្ដី នាគព័ន្ធ តា​សោម បន្ទាយឆ្មា​(​បាត់ដំបង​) វត្ដ​នគរ    (​កំពង់ចាម​)​តា​ព្រហ្ម​បាទី​(​តាកែវ​) ប្រាសាទ បាន​ប៊ូ ប្រាសាទ​កុដិ​មហាឫសី​(​ខេត្ដ​បុរីរម្យ​) ប្រាសាទ​គូ​កែវ (​ខេត្ដ​ឧត្ដរ​ធានី​)​ប្រាសាទ​វត្ដ មហា​ធាតុ​(​ខេ​ត្ដល​ព្វ​បុរី​) ប្រាសាទ​តាម​ន្ដ  (​ខេត្ដ​សុរិន្ទ​) ប្រាសាទ​ពិ​មា​យ (​ខេត្ដ​នគររាជ សីមា​) ប្រាសាទ​កំផែង​តូច (​ខេត្ដ​ស៊ី​សាកេ​ត​) ប្រាសាទ​កំផែង​លែង​(​ខេត្ដ​ពេជ្រ​បុរី​)​។​ល​។ របាំ​ក្បាច់​បុរាណ ឬ​ទម្រង់​ក្បាច់​ល្ខោន​ស្រី​នេះ ទំនងជា​កាន់តែ​រុងរឿង និង​រី​ន​ចម្រើន​ថែម ទៀត​ផង ថ្វី​ដ្បិតតែ​មានការ​ដោះ​ដូរ​ជំនឿ សាសនា​នៅ​ក្នុង​ព្រះ​នគរ​មែន ប៉ុន្ដែ​របាំ​ក្បាច់ បុរាណ ដែល​ជា​កេរដំណែល​របស់​បុព្វបុរស​ដូន តា​ខ្មែរ​ត្រូវ​បាន​គេ​ថែរក្សា​ទុក​យ៉ាង​ល្អ​ប្រពៃ ហើយ​ប្រហែលជា​បាន​បង្វែរ ឬ​បន្ថែម​តួនាទី​ឱ្យ ទម្រង់​សិល្បៈ​នេះ​ពី​អ្នកបម្រើ​គាប់​ព្រះ​ទ័យ ទេវ​ទាសី របស់​អាទិទេព​ខាង​ព្រហ្មញសាសនា ទេវរាជ មក​ជា​អ្នកបម្រើ​ខាង​វិហារ ព្រះពុទ្ធ សាសនា ពុទ្ធ​រាជ ថែម​ទៀត​ផង? ជាក់ស្ដែង ដូច​មាន​សិលាចារឹក​នៅ​ប្រាសាទតាព្រហ្ម ឬ​រាជ វិហារ​ដែល​ព្រះ​អង្គ​ចាត់ចែង​កសាង​ឡើង​នៅ ឆ្នាំ​១១៨៣ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះ​មាតា និង ព្រះរាជ​គ្រូ​ឈ្មោះ​ជ័យ​លា​ថ នោះ​បាន​បញ្ជាក់​ថា ក្នុង​ប្រាសាទ​នោះ​មាន​ស្រី​របាំ​ចំនួន​៦១៥​នាក់​។ ចំណែក​ខាង​ប្រាសាទព្រះខ័ន ឬ​ជ័យស្រី​កសាង ឡើង​ក្នុង​ឆ្នាំ​១១៩១ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះ​បិតា ព្រះ​អង្គ​វិញ​មាន​អ្នករបាំ​រហូត​ដល់​១.០០០​នាក់ ឯណោះ​សម្រាប់​រៀប ចំ​រាំ​ថ្វាយ​ក្នុង​ពិធី​សក្ការ បូជា​ផ្សេង​ៗ​នៅ​ក្នុង​ប្រាសាទ​នេះ​។ 

បើ​តាម​ឯកសារ​មហា​បុរស​ខ្មែរ យើង​អាច ដឹង​បាន​ថា ទម្រង់​សិល្បៈ​របាំ​ស្រី ឬ​ល្ខោន​ព្រះ រាជទ្រព្យ​នេះ​ត្រូវ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង រជ្ជកាល​ព្រះបាទ​អង្គ​ច័ន្ទ​រាជា ឬ​ព្រះ​អង្គ​ច័ន្ទ​ទី​១ (​គ​.​ស ១៥១៦-១៥៦៦)​ក្នុង​សម័យ រាជវាំង បន្ទាយលង្វែក​។ ឯកសារ​បាន​រៀបរាប់​ថា ព្រះ អង្គ​ទ្រង់​យក​ព្រះ​ទ័យ​ទុកដាក់​សម្អិតសម្អាង សិល្បៈ​មហោស្រព របាំ តន្ដ្រី ទម្រង់​ល្ខោន ប្រុស​ល្ខោន​ស្រី ដើម្បី​ទុកជា​តុ​រង្វាន់ សម្ដែង ក្នុង​ពិធីការ ជូន​ជា​កិត្ដិយស​ចំពោះ​មន្ដ្រី​ជាន់ ខ្ពស់​ទាំងឡាយ​ដែល​បាន​ទទួល​ជោគជ័យ​ធំធេង ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ​របស់​ខ្លួន​។ រហូត​ដល់ រជ្ជកាល ព្រះបាទ​អង្គឌួង​(១៨៤០-១៨៥៩) ដែល​ព្រះ​អង្គ​បាន​ខិតខំ​ប្រមែប្រមូល និង​រៀប ចំ​ឡើង​វិញ​នូវ​វប្បធម៌​សិល្បៈ ដែល​ជា​កេ​មរតក ដូនតា​ខ្លួន និង​ជា​អត្ដសញាណ​ជាតិខ្មែរ ដែល សៀម​បាន​ឆក់​ប្លន់​ពី​ខ្មែរ ក្នុង​ពេល​ដែល​សៀម បាន​វាយ​បំបែក​ក្រុង​អង្គរ និង​ចុង​ក្រោយ បន្ទាយលង្វែក​។ ពិសេស កសាង​វប្បធម៌​សិល្បៈ ជាតិ​បន្ដ​ពី​ដូនតា​ខ្មែរ មិន​ថា តែ​សិល្បៈ​របាំ ឬ ល្ខោន​ព្រះរាជ​ទ្រព្យ​ដែល​ជា​ប្រភេទ​នៃ​សិល្បៈ សក្ការៈ​​សិល្បៈ​នៃ​ប្រាសាទ​ទេវស្ថាន​ដែល​មាន ប្រភព​ចេញពី​អ្នកប្រាជ្ញ​បណ្ឌិត​បាន​រីក​ចម្រើន ខ្លាំងក្លា​ថែម​ទៀត​ក្នុង​រជ្ជកាល​សម្ដេចព្រះ   នរោត្ដម សីហ​នុ (១៩៤១-១៩៧០)​។  រហូត មក​ដល់​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​យកចិត្ដ ទុក​ដល់​កិច្ច​អភិរក្ស និង​អភិវឌ្ឍ​ប្រកបដោយ​ចី​រ ភាព​នូវ​សម្បត្ដិ​បេតិកភណ្ឌ​ជាតិ ពិសេស បេ​តិក ភណ្ឌ​ជាតិ​ដូច​ជា​ប្រាសាទអង្គរវត្ដ និង​ប្រាសាទ ព្រះ​វិហារ​ខ្មែរ​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ ហើយ​ថ្មី​ៗ​នេះ របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​ត្រូវ​ដាក់​ជា​សម្បត្ដិ​បេ​តិក ភណ្ឌ​នៃ​មនុស្សជាតិ​ដែល​ជា​ស្នាដៃ​ដែល​ត្រូវ​បាន កសាង​ឡើង​ដោយ​ដូនតា​ខ្មែរ​សុទ្ធសាធ​។

ចំពោះ​ល្ខោនខោល បើ​តាម​សង្ឃដីកា​របស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​កត់ ទុក​ក្នុង វចនានុក្រម​ខ្មែរ​បោះពុម្ពផ្សាយ​ដោយ ពុទ្ធ​សាសន​បណ្ឌិត​ឆ្នាំ​១៩៦៧ ត្រង់​ទំព័រ​១០២​ថា ខោល គឺជា​ពួក​ល្ខោន​ប្រុស រឿង​រាមកេរ្ដិ៍ រីឯ លោក ហ្ស​ក សឺ​ដេ​ស​វិញ ល្ខោនខោល គឺជា ល្ខោន​នៃ​របាំ​ស្វា​។ ចំ​ណែ​អ្នកឧញ៉ា​ទេព​ពិ​ទូរ ក្រ​សេ​គ​ន្ថ​បណ្ឌិត​វិញ នៅ​ក្នុង​ទស្សនាវដ្ដី​កម្ពុជ សុរិយា​លេខ​៣ ខែមីនា ឆ្នាំ​១៩៤៨ លោក​បាន ពោល​ថា ចំណែក​ល្ខោនខោល​នោះ គេ​កំណត់ លេង​ចំពោះតែ​រឿង​ដែល​ទាក់ទាម​ដោយ​រឿង ព្រះ​ជា​ម្ចាស់​គឺ​ព្រះ​ឥសូរ ព្រះ​នារាយណ៍ ដែល ជា​ព្រះ​ក្នុង​សេ​យ្យ​សាស្ដ្រ​គឺ​លេង​រឿង​អវតារ បែងភាគ​របស់​ព្រះ​ជា​ម្ចាស់​ដូច​ជា​រឿង​រាមកេរ្ដិ៍ រាមាយណ សឹង​ជា​ប្រវត្ដិ​របស់​ព្រះ​ជា​ម្ចាស់​នោះ ដើម្បី​ប្រកាស​កិត្ដិគុណ​សេចក្ដី​ខ្លាំងពូកែ និង  ក្លាហាន​របស់​ព្រះ​ជា​ម្ចាស់ និង​អ្នក​ដែល​ព្រះ ជា​ម្ចាស់​បាន​បែងភាគ​ឱ្យមក​កើត​ដូច​យ៉ាង​ព្រះ រាម​តាម​ក្បួន​ថា លេង​រឿង ដូច្នេះ​ជា​ហេតុ​កើត មង្គល​សួស្ដី​ដល់​អ្នកលេង និង​ជាទី​ប្រោសប្រាណ របស់​ព្រះ​ជា​ម្ចាស់​ទើប​គេ​និយម​លេង​មក​ដល់ សព្វ​ថ្ងៃនេះ​។

បើ​យើង​ពិនិត្យ​មើល​តឹកតាង​រូបចម្លាក់​លើ ជញ្ជាំង​ប្រាសាទ​អង្គរ និង​រូបភាព​នៃ​ល្ខោនខោល ដែល​សេសសល់​ដល់​យើង​សព្វថ្ងៃ​ដូច​ជា​រូប​មេ ទ័ព​ស្វា និង​ពល​ស្វា មេទ័ព​យក្ស ឬ​ចលនា​ច្បាំង គ្នា​រវាង​ទ័ព​ស្វា និង​ទ័ព​យក្ស យើង​សង្កេត​ឃើញ ថា មាន​លក្ខណៈ​ដូច​គ្នា​តែ​ទាំងអស់​ដែល​ជា ហេតុ​នាំ​ឱ្យ​យើង​សន្និដ្ឋាន​បានដឹង​អំពី​កាល បរិច្ឆេទ កំណើត​នៃ​ទម្រង់​ល្ខោនខោល ឬ ល្ខោន ប្រុស​ៗ​នេះ​។ ចំណុច​ពិសេស​មួយទៀត​នោះ គឺ ត្រូវ​បាន​គេ​រក​ឃើញ​តាម​រយៈ​សិលាចារឹក     K -៩៩ នា​សតវត្ស​ទី​១០​។ រ្មាំ ឬ រ​មាំ ភា​ណី ដែល​អ្នក​រាំ​ភា​ណី​សុទ្ធតែ​ជា​សិល្បករ​ប្រុស​ៗ និង ត្មោង​ភា​ណី គឺ​តន្ដ្រីករ​ប្រគំ គ្រឿង​ដំ​សម្រាប់ ល្ខោន​ភា​ណី​ក៏​សុទ្ធតែ​ប្រុស​ៗ​ដែរ​។ ពាក្យ​ភា​ណី នេះ ជា​ភាសាសំស្ក្រឹត និង​បាលី​មក​ពី​ពាក្យ​ថា ភាណៈ​។ បើ​តាម​វចនានុក្រម​ខ្មែរ​ត្រង់​ទំព័រ ៨១៨​នោះ បាន​អធិប្បាយ​ថា ភាណៈ ន​(​បា​) ដំណើរ​ពោល​ការ​និយាយ​ប្រាប់​ការសូត្រ​។
ចំពោះ​ល្ខោន​ភា​ណី ឬ​ល្ខោនខោល​នេះ​នៅ ក្នុង​សៀវភៅ Music and Dance in Ancient Cambodian as evidenced by old Khmer Epigraphy លោកស្រី​ពៅ សាវ​រស់ បាន​ធ្វើការ សិក្សា និង​ពន្យល់​យ៉ាង​ក្បោះក្បាយ​ថា ពាក្យ ភា​ណី ដែល​មាន​ន័យ​ដើម​ជា​ភាសាសំស្ក្រឹត​ថា ការ​សម្ដែង​នាដកម្ម លាយ​នឹង​ការ​ពោល​។ នៅ ក្នុង​សិលាចារឹក​លេខ​គ​-២៧០ គេ​ឃើញ​មាន ពាក្យ ខឹ​ម ធ្មួ​ន អ្នកលេង​ភ្លេង​។ ដូច្នេះ​វា​ត្រូវ បាន​បង្ហាញ​ដោយ​បុព្វបុរស​របស់​យើង​យ៉ាង ពិត​ថា វា​គឺជា​ប្រភេទ​នៃ​ឧបករណ៍​តន្ដ្រី​មួយ ប្រភេទ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​ចាប់អារម្មណ៍​។
ដូច្នេះ​ល្ខោន​ភា​ណី ឬ​ល្ខោនខោល​ដែល​ប្រជា រាស្ដ្រ​ខ្មែរ​ទូទៅ​សព្វថ្ងៃ​និយម ឬ​ល្ខោន​រាមកេរ្ដិ៍ ឬ​ល្ខោន យក្ស​រាំ ត្រូវ​បាន​បុព្វបុរស​ដូនតា​យើង កត់ត្រា​ទុក​ក្នុង​សិលាចារឹក​លេខ​K -៩៩ នា​ត​វត្ស ទី​១០ និង ក្នុង​សិលាចារឹក លេខ​K -២៧០ នោះ យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទម្រង់​ល្ខោន ភា​ណី ឬ​ល្ខោនខោល​នេះ​ប្រាកដ​បាន​យោន​យក កំណើត​នៅ​លើ​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា​នេះ តាំងពី​យូរអង្វែង​មុន​សតវត្ស​ទី​១០​មិន​ខាន​។

តឹកតាង​ខាងលើ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់ ថា ខ្មែរ​គឺជា​ម្ចាស់​នៃ​វប្បធម៌ និង​អារ្យធម៌ ហើយ​វប្បធម៌ និង​អារ្យធម៌​ខ្មែរ​បាន​រីក​ចម្រើន និង​រុងរឿង​ឡើង​ថែម​ទៀត​ក្នុង​សម័យ​អង្គរ ដែល​បុព្វបុរស​ដូនតា​ខ្មែរ​ជា​អ្នក​កសាង​ប្រាសាទ មិនមែន​ជនជាតិ​សៀម​ឡើយ​។
ជនជាតិ​សៀម (​ថៃ​បច្ចុប្បន្ន​)​ជា​កុលសម្ព័ន្ធ មួយ​នៅ​ប្រទេស​ចិន​ភាគ​ខាងត្បូង​បាន​ច្រាល ចុះ​មក​ក្រោម​កាន់តែ​ច្រើន​ឡើង​ៗ ហើយ​ទី បំផុត​បាន​វាយ​ខ្មែរ​ជា​ម្ចាស់​ស្រុក​នៅ​សុខោទ័យ រួច​ប្រកាស​ជា​រដ្ឋ​សៀម​ដំបូង​នៅ​អំឡុង ឆ្នាំ ១២២០​។ បន្ទាប់​មក​សៀម​បន្ដ​រុករាន​ទន្ទ្រាន យក​ទឹកដី​ខ្មែរ​រហូត​ដល់​តំបន់​អយុធ្យា ចុង ក្រោយ​បាន​វាយ​បំបែក​អង្គរ​ក្នុង​អំឡុង​ឆ្នាំ ១៣៥៣ ហើយ​ពេល​នោះ​សៀម​បាន​ឆក់​ប្លន់​និង រឹបអូស​យក​សម្បត្ដិ​ដ៏​មាន​តម្លៃ ឯកសារ​សព្វ បែប​យ៉ាង​ទាំង​ធនធានមនុស្ស​ថែម​ទៀត​ផង​។ ជាក់ស្ដែង​របាំ​បុរាណ​ដែល​យើង​ឃើញ​មាន នៅ​ប្រទេស​សៀម​សព្វថ្ងៃ​មាន​លំនាំ​ប្រហាក់ ប្រហែល​គ្នា​នឹង​របាំ​ខ្មែរ ដែល​មាន​ប្រភព​ជា សិល្បៈ​ទេវៈ​នៅ​គ្រប់​ប្រាសាទ​ទេវស្ថាន របស់ ខ្មែរ ពិសេស​នៅ​ក្នុង​ប្រាសាទ​ទាំងឡាយ​លើ ទឹក​ដែល​សៀម​វាយ​ដណ្ដើម​យក​ទៅ​កាន់កាប់ នោះ​។ មាន​ឯកសារ​ជា​ច្រើន​រៀបរាប់​ប្រាប់ យើង​ពី​ការ​ដឹក​ជញ្ជូន​ប្លន់​យក​សម្បត្ដិ​ធម្មជាតិ និង​សម្បត្ដិ​វប្បធម៌​របស់​ខ្មែរ​ដ៏​ច្រើន​សន្ធឹក និង​កៀរ​គ្រូខ្មែរ​វាល់​សែន​រាប់​ទាំង​អ្នកប្រាជ្ញ​ខ្មែរ លើ​គ្រប់​វិស័យ គ្រូរបាំ និង​សិល្ប​ការិនី​(​ទេវ ទាសី​) គ្រូ​តន្ដ្រី និង សិល្បករ​ដ៏​ចំណាន​ៗ លើ គ្រប់​វិស័យ​ដែល​សៀម​បង្ខំ​ចាប់​យក​ទៅ​។
ដូច្នេះ​វា​ជា​ការ​ឥត​អៀ​ខ្មាស​ដែល​អ្នកជំនាញ និង​បុរាណវិទ្យា​ថៃ​ខ្លះ​អះអាង​ថា របាំ​ព្រះរាជ ទ្រព្យ និង​ល្ខោនខោល របស់​កម្ពុជា​បាន​ទទួល ឥទ្ធិពល​ពី​ខូ​ន នៃ​ព្រះរាជ​ដំណាក់​សៀម​តាំង ពី​សម័យ​រតនៈ​កោ​ស៊ិ​ន្ទ្រ ដោយ​មិនមែន​ជា បេតិកភណ្ឌ​ខ្មែរ​សុទ្ធ​នោះ​ទេ​។  ពិសេស ពាក់ ព័ន្ធ​នឹង​គ្រឿង​តុបតែង​កាយ ដែល​ក្សត្រ​កម្ពុជា មួយ​អង្គ​នាំ​ចេញពី​ទីក្រុង​បាងកក​។ ការ​លើក ឡើង​របស់​អ្នកជំនាញ​និង​អ្នក​បុរាណវិទ្យា​ថៃ​ខ្លះ បាន​និង​កំពុង​បំភ្លៃ​ការ​ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ ដែល​ភ្លេច​ខ្លួនឯង​ថា​ជា​ជនជាតិ​សៀម​មាន​ដើម កំណើត​ជា កុលសម្ព័ន្ធ​មួយ​នៅ​ប្រទេស​ចិន​ភាគ ខាងត្បូង​បាន​វាយ​ខ្មែរ​ជា​ម្ចាស់​ទឹកដី អ្នក​កសាង ប្រាសាទ វប្បធម៌​នៅ​សុខោទ័យ រួច​ប្រកាស​ជា រដ្ឋ​សៀម​ដំបូង​នៅ​អំឡុង​ឆ្នាំ​១២២០​ប៉ុណ្ណោះ​។ វា​ជា​ការ​ប្រសើរ​ដែល​សៀម​គួរ​គប្បី​កំណត់​អត្ដ សញាណ​នៃ​វប្បធម៌​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់ ជា​ជាង​បើក​យុទ្ធនាការ​សង្គ្រាម​វប្បធម៌​ប្រឆាំង នឹង​កម្ពុជា បន្ថែម​លើ​បញ្ហា​ព្រំដែន ដែល​កម្ពុជា ជា​ម្ចាស់​បេតិកភណ្ឌ​វប្បធម៌​ពិតប្រាកដ ដូចដែល មាន​តឹកតាង​ខ្លះ​ៗ បង្ហាញ​ខាងលើ​នេះ​។ ដូច្នេះ ការ​សិក្សា និង​ការ​វាយតម្លៃ​របស់​អង្គការ យូ​ណេ​ស្កូ​ពិតជា​ត្រឹមត្រូវ​ថា កម្ពុជា​ជា​ម្ចាស់​នៃ បេតិកភណ្ឌ​សំដី​និង​អរូបី​យ​ដែល​នេះ​ជា​ស្នាដៃ ឯក​ដែល​ដូនតា​ខ្មែរ​ជា​អ្នក​កសាង និង​បន្សល់ ទុកជា​រៀង​រហូត​មក ដូច​មាន​តឹកតាង​បង្ហាញ លើ​សិលាចារឹក និង​រូបចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ ដែល​បាន​រៀបរាប់​ខាងលើ​នេះ​៕  (ដោយ ឡុង សាគុណ)