ពិព័រណ៍​រូបថត​នៅ​ទីក្រុង​សេ​អ៊ូ​ល អ្នក​ថតរូប​កម្ពុជា​២​នាក់​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ

មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ បាន​រៀបចំដាក់​តាំងពិព័រណ៍​រូបថត​សិល្បៈ​របស់​បណ្ដាប្រទេស​អាស៊ាន និង​កូរ៉េ នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី២៣ ឧសភា ឆ្នាំ​២០១០ ។ អ្នក​ថតរូប​មក​ពីប្រទេស​អាស៊ាន​ចំនួន​២០​នាក់ និង​ពី​ប្រទេសកូរ៉េ​ចំនួន​៧​នាក់ បាន​នាំ​យក​រូបថត​ទៅ​ចូល រួមការ​តាំងពិព័រណ៍​នេះ ក្នុង​នោះ​សំរាប់កម្ពុជា​មាន​អ្នក​ថតរូប​ពីរ​នាក់ គឺ​លោក​សុខ សុផល និង​លោក​ត្រឡុង បូ​រិ​ន បាន​យក​ស្នាដៃ​រូបថត​ចំនួន​២០​សន្លឹក ចូលរួម​ក្នុង​ពិព័រណ៍ផង​ដែរ ។ អ្វី​ដែល​ជា​មោទនភាព​បំផុត​នោះ គឺ​រូបថត​ស្នាដៃ​អ្នក​ថតរូបកម្ពុជា​យើង​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​បំផុត​ក្នុង​បណ្ដា​ស្នាដៃ​អ្នក​ថតរូប​ទាំង​២០​ប្រទេស ។

មន្ដ្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្នុង​ចំណោម​រូបថត​កម្ពុជា​យើង​ទាំង​២០​សន្លឹក គឺ​មាន​រូបថតចំនួន​៨​សន្លឹក ត្រូវ​បាន​គណៈកម្មការ​វាយតម្លៃ​ថា ជា​រូបថត​ដែល​ទទួល​ស្នាដៃ​ល្អ ហើយត្រូវ​បាន​ផ្ដិត​ពង្រីក​ធំ​ៗ​ដាក់​តាំងនៅ​សារមន្ទីរនាទី​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ ក្នុង​នោះ រូប ថត​ប្រាសាទ​អង្គរ​ចំនួន​ពីរ​សន្លឹក​ដែល​បង្ហាញពី​ក្បូរក្បាច់​រចនា​ស្នាដៃ​ដ៏​ប៉ិន​ប្រសប់​របស់​បុព្វបុរស​ខ្មែរ​នា​សម័យ​អង្គរជា​ស្នាដៃ​លោក​សុខ សុផល និង​រូបថត​ជីដូន​ព​ចៅជា​ស្នាដៃ​លោក ត្រឡុង បូ​រិ​ន ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការចាប់អារម្មណ៍​ជាងគេ ។ មន្ដ្រី​រូប​នេះ​បញ្ជាក់ថា រូបថត​ទាំងអស់​ដែល​បាន​នាំ​យក​ទៅ​តាំងពិព័រណ៍​សុទ្ធតែ​បង្កប់​នូវ​អត្ថន័យ​ទស្សនវិជ្ជា​នៃ​ជីវិត និង​សង្គម​វប្បធម៌​របស់​ប្រទេស ៕
នីមួយ​ៗ ។ នេះ​ជា​ការ​តាំងពិព័រណ៍​ជា​លក្ខណៈ អន្ដរជាតិ​ដ៏​ធំ​មួយ និង​មាន​អ្នកចូលរួម​ទស្ស នា​ដ៏​ច្រើន​កុះករ ។ ជាមួយ​នេះ វា​ក៏​មាន​អត្ថ ន័យ​ដ៏​ជ្រាលជ្រៅ​ផង​ដែរ បង្ហាញ​ពី​ទំនាក់ ទំនង​កាន់តែ​ប្រសើរ​រវាង​បណ្ដា​ប្រទេស អាស៊ាន និង​កូរ៉េ ។

ជា​ការ​ពិត​ទៅ ការ​បង្ហាញ​ស្នាដៃ​ថតរូប បែប​នេះ គឺ​កម្ពុជា​យើង​កម្រ​ទទួល​បាន​នូវ ចំណាត់ថ្នាក់​ល្អ ខណៈ​ពេល​ដែល​ជំនាញ​ផ្នែក ថតរូប​នៃ​បណ្ដា​ប្រទេស​អាស៊ាន សំខាន់ ប្រទេស​កូរ៉េ​បាន​ដើរ​ឆ្ងាយ​ពី​កំរិត​ជំនាញ​របស់ អ្នក​ថតរូប​កម្ពុជា ។ ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ ចុះ ក៏​កម្ពុជា​មាន​មោទនភាព​ផង​ដែរ សំរាប់ ការ​តាំងពិព័រណ៍​រូបថត​នៅ​ប្រទេស​កូរ៉េ ដែល រៀបចំ​ដោយ​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ លើក នេះ ដោយសារ​រូបថត​ដែល​ជា​ស្នាដៃ​ជន កម្ពុជា​ទទួល​បានការ​ចាប់អារម្មណ៍ និង ចំណាត់ថ្នាក់​ល្អ​ក្នុង​ចំណោម​រូបថត​ជា​ច្រើន ដែល​បាន​យក​ទៅ​ដាក់​តាំងពិព័រណ៍