បើក​មហោស្រព​ខ្លែង​អន្ដរជាតិ​នៅ​ខេត្ដកោះកុង​ក្នុង​ខែមករា​ខាង​មុខ

ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ កាលពី​ថ្ងៃ​ទី​២៥ ធ្នូ បាន​រៀបចំ សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​បើ​កម​ហោ ស្រព​ខ្លែង​អន្ដរជាតិ​ខេត្ដកោះកុង ដែល​នឹង ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​៦​និង​ទី​៧ មក​រា ២០១០ ខាង​មុខ​នេះ ក្រោម​អធិបតីភាព​លោក​ថៃ នរ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និង​មានការ​ចូលរួម​ពី​មន្ដ្រី​វប្ប ធម៌​ជា​ច្រើន​រូប​ដូច​ជា​លោក​ដែក សា​រិ​ន​, លោក​ស៊ឹ​ម សា​រ៉ា​ក់​, លោក​ដួង សា​មុត​, លោក​ម៉ៅ កេង និង​មន្ដ្រី​ឯទៀត ។លោក​ស៊ឹ​ម សា​រ៉ា​ក់ អ្នក​ស្រាវជ្រាវ និង ចងក្រង​ប្រវត្ដិ​ខ្លែង​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា ខ្លែង​ខ្មែរ​មានកំណើត​តាំងពី​សម័យ​បុរាណ កាល​មក ដោយ​ឆ្លងកាត់​សម័យ​មុន​អង្គរ​, សម័យ​នគរ​ភ្នំ​, សម័យ​ចេ​ន​ឡា​, សម័យ​រជ្ជ កាល​ព្រះបាទ​ស​ត្ថា​ទី​១, រជ្ជកាល​ព្រះបាទ​ស្រី សុរិយោ​ពណ៌​, រជ្ជកាល​ព្រះបាទ​អង្គឌួង និង សម័យ​សង្គមរាស្ដ្រនិយម ។

ដោយសារ​តែ ប្រទេស​កម្ពុជា​យើង​ជួបនឹង​សង្គ្រាមស៊ីវិល​ជា ច្រើន​ទស​វត្ស​នោះ ខ្លែង​ខ្មែរ​ក៏​បាន​បាត់បង់ ស្ទើរតែ​ទាំងស្រុង ។ ប៉ុន្ដែ​ដោយសារ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​រួច​ផុត​ពី​សង្គ្រាម ហើយ ទទួល​បាន​សុខ​សន្ដិភាព​ពេញលេញ និង​មាន ការ​រីក​ចំរើន​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្លែង​ខ្មែរ បាន​រស់​ឡើង​វិញ​កាលពី​ឆ្នាំ​១៩៩៤ ។

ក្រោយ​ពី​ខ្លែង​ខ្មែរ​រស់​ឡើង​វិញ​ជាង​១០ ឆ្នាំ​មកនេះ ខ្លែង​ខ្មែរ​មាន​មោទនភាព​យ៉ាង ខ្លាំង ដោយ​មានឱកាស​មិន​ត្រឹមតែ​ហោះ បង្ហាញខ្លួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា យើង​នេះ​ទេ គឺ​បាន​ចូលរួម​ហោះ​លើ​ឆាក​អន្ដរ ជាតិ​ស្ទើរ​គ្រប់​តំបន់ ជា​ពិសេស​នោះ​ខ្លែង​ខ្មែរ ធ្លាប់​បាន​ទៅ​ចូលរួម​បង្ហោះ​បង្ហាញ​លើ​សាកល លោក​នៅ​ឆាក​មហោស្រព​អន្ដរជាតិ​ជា​ច្រើន ទ្វីប​ដូច​ជា ទ្វីបអឺរ៉ុប មាន​ប្រទេស​បារាំង​, អង់ គ្លេ​ស​, នៅ​ទ្វីបអាស៊ី​មាន ប្រទេស​ចិន​, ជប៉ុន​, ឥណ្ឌា និង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត ហើយ ខ្លែង​ខ្មែរ​តែងតែ​ទទួល​បាន​ចំណាត់ថ្នាក់​ជា​ញឹកញាប់​ដូច​ជា ជាប់​ចំណាត់ថ្នាក់​លេខ​៣ នៅ ប្រទេស​ចិន​, លេខ​១ នៅ​ប្រទេស​ឥណ្ឌា និង តែងតែ​ទទួល​បាន​ពានរង្វាន់​ជា​កិត្ដិយស​ជា ច្រើន​នៅ​លើ​ឆាក​អន្ដរជាតិ ។

លោក​ស៊ឹ​ម សា​រ៉ា​ក់ បន្ដ​ថា ខ្លែង​ខ្មែរ​ដែល​ធ្លាប់​ទៅ​បង្ហោះ ក្នុង​មហោស្រព​អន្ដរជាតិ​មាន​តួនាទី​នាំ​នូវ​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ទៅ​បង្ហាញ​អន្ដរជាតិ​ឱ្យ​គេ​បាន​ស្គាល់​កាន់តែ​ច្បាស់​នៃ​អត្ដសញាណ ជាតិខ្មែរ ដូច្នេះ​ខ្លែង​ខ្មែរ​មាន​តួនាទី​សំខាន់ ណាស់​នាំ​សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀម ទំលាប់ អត្ដសញាណ​ជាតិ​ទៅ​ផ្សព្វផ្សាយ​ឱ្យ គេ​បាន​ស្គាល់​។លោក​ថៃ នរ​សត្យា រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មាន ប្រសាសន៍​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​រៀបចំ មហោស្រព​ខ្លែង​ខ្មែរ​អន្ដរជាតិ​នៅ​ខេត្ដ​កោះ កុង នៅ​ថ្ងៃ​ទី​៦​និង​ទី​៧ ខែមករា ២០១០ ខាង​មុខ​នេះ ដែល​ជា​ថ្ងៃ​ខួប​លើក​ទី​៣១ នៃ ថ្ងៃជ័យ​ជំនះ​ប្រវត្ដិសាស្ដ្រ​របស់​សណ​សិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​រំដោះប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​រួច​ផុត​ពី​របប​ប៉ុ​ល​ពត វាល​ពិឃាត​ប្រល័យពូជសាសន៍​។

មហោស្រព ខ្លែង​ខ្មែរ​ជា​អន្ដរជាតិ​នៅ​ខេត្ដកោះកុង​នេះ​ដែរ មាន​បណ្ដា​ប្រទេស​ជា​មិត្ដ​បាន​ចូលរួម ប្រមាណ​១០​ប្រទេស​មាន អ្នក​បង្ហោះ​ខ្លែង ជាតិខ្មែរ​មក​ពី​២៤​រាជធានី​-​ខេត្ដ ចំនួន​៧២ នាក់ និង​អ្នក​បង្ហោះ​ខ្លែង​មក​ពី​អន្ដរជាតិ​ចំនួន ៤០​នាក់ ក្នុង​នោះ​មក​ពី​ប្រទេស​ចិន​, ជប៉ុន​, ឥណ្ឌូ​ណេ​ស៊ី​, សឹ​ង្ហ​បុរី​, ហ្វ៉ី​លី​ពី​ន​, ម៉ា​ឡេ​ស៊ី​, បារាំង​, អ៊ី​តា​លី និង​ស៊ុ​យ​អែ​ត។លោក​រដ្ឋលេខាធិការ​បន្ដ​ទៀត​ថា ការ បើក​មហោស្រព​ខ្លែង​ខ្មែរ​ជា​អន្ដរជាតិ​នៅ​ខេត្ដ កោះកុង​នេះ គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ចូល រួមចំណែក​ផ្សព្វផ្សាយ​ផ្នែក​វប្បធម៌​ខ្មែរ និង បង្ហាញ​នូវ​អត្ដសញាណ​មួយ​នៃ​វប្បធម៌​ខ្មែរ ដែល​មជ្ឈដ្ឋាន​ខ្លែង​សាកលលោក​ទទួលស្គាល់ ហើយ​ខ្លែង​ខ្មែរ​ជា​ព្រឹត្ដិការណ៍​វប្បធម៌​ដ៏​មាន​សារ​ប្រយោជន៍​សំរាប់​វិស័យ​ទេសចរណ៍​ផង ដែរ ។

លោក​រដ្ឋលេខាធិការ​បញ្ជាក់​ថា ការ បង្កើត​ព្រឹត្ដិការណ៍​មហោស្រព​នៅ​ខេត្ដ​កោះ កុង​នេះ គឺ​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ខេត្ដកោះកុង ក្លាយជា​ខេត្ដ​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ តាម​តំបន់ឆ្នេរ​សមុទ្រ ដែល​មាន​ធម្មជាតិ​ល្អ ស្រស់​ត្រកាល​ស្រាប់​ហើយ​នោះ ឱ្យ​កាន់តែ មាន​អ្នកទេសចរ​ចូល​ទៅ​ទស្សនា​ខេត្ដ​នេះ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។ ក្នុង​ម​ហោ ស្រព​ខ្លែង​ខ្មែរ​នេះ​ដែរ ក៏​មាន​រៀបចំ​ការ​តាំង ពិព័រណ៍​ស្នាដៃ​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្ប កម្ម​តម្បាញ​ហូល​ផាមួង​ខ្មែរ មក​ពី​គ្រប់​បណ្ដា រាជធានី​-​ខេត្ដ​ផង​ដែរ។