វិសាខបូជា​បុណ្យដ៏​ធំនៃ​ព្រះពុទ្ធ​សាសនា​រំលឹក​ដល់​ព្រះសមណគោត្តម ​១៥កើត​ ​ខែ​ពិសាខ​ ​ជា​ថ្ងៃ​មហាមង្គល​ដែល​ទ្រង់​ប្រសូត-​ត្រាស់ដឹង ​និង​ព្រះបរិនិព្វាន

ពិធីបុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយ យ៉ាង​ធំ ក្នុង​ព្រះពុទ្ធ​សាសនា រាប់​ថា ជា​ពុទ្ធា នុស្ស​រណកិច្ច​ដ៏​សំខាន់​សំរាប់​រំលឹក​ដល់​ព្រះពុទ្ធ សមណគោត្ដម​បរមគ្រូ នា​ថ្ងៃពេញបូណ៌មី (​គី ថ្ងៃ​១៥​កើត​) ខែ​ពិសាខ ដែល​ពុទ្ធ​សាស និក​ទាំង ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជាប្រកបដោយ​ជំនឿ​ថា ជា​មហាកុសល​ដ៏​ប្រសើរ ។

ការ​ដែល​ប្រារឰ​ពិធី​បូជា​នា​ថ្ងៃ​១៥ កើត ខែ ពិសាខ នេះ អាស្រ័យ​ដោយ​លោក​អ្នកប្រាជ្ញ​ខាង ពុទ្ធសាសនា បាន​កំណត់ទុកក្នុង​គម្ពីរ​បឋម សម្ពោធិ​ថា ជា​មហា​មង្គល អភិ ល​ក្ខិ​ត​កាល គឺ ជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃ ដែល​ព្រះ​សម្ពុទ្ធ បរមគ្រូ ៖
១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា
២-​ទ្រង់​ត្រាស់​ដឹង​អនុត្ដរសម្មាសម្ពោធិ ញាណ
៣-​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​បរម​និព្វាន

សម្ដេចព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង ទ្រង់​ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន សុទ្ធតែ ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ ទាំងអស់ ប្លែក តែ​ឆ្នាំ​ប៉ុណ្ណោះ ។ ព្រោះហេតុនោះ​ហើយ​បាន ជា​អ្នកប្រាជ្ញ​ចងក្រង​ជា​គាថា​ទុក​ដូច្នេះ​ថា ៖

អាសា​ឡ្ហ​បុ​ណ្ណ​មោក្ក​ន្ដោ វិ​សា​ខេ យេ​វ និ​ក្ខ​មិ វិសាខ​បុ​ណ្ណ​មី ស​ម្ពុ​ទ្ធោ វិ​សា​ខេ បរិ​និ​ឰុ​តោ

សេចក្ដី​ថា ៖ ព្រះពុទ្ធ​យាងចុះ​កាន់​គភ៌​នៃ ព្រះ​វរមាតា ក្នុង​ថ្ងៃពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូត​ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ បាន ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃពេញបូណ៌មី ខែ ពិសាខ និង​ទ្រង់​ចូល​បរិនិព្វាន ក៏​ថ្ងៃ​ពេញ បូណ៌មី  ខែ​ពិសាខ (​ផ្សេង​តែ​ឆ្នាំ​) ។ ជា​ប្រពៃណី ពិធី​វិសាខបូជា គេ​តែង​នាំ​គ្នា ធ្វើ​ក្នុង​វេលា​រាត្រី ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យ ថា “​បុ​ណ្ណ​មី​” មាន​សេចក្ដី​ថា ខែ​ពេញ​បូ​ណ៌មី ។ ម្យ៉ាងទៀត​ការ​ប្រារឰ​ពិធី​ក្នុង​ពេល​រាត្រី អាស្រ័យ​ដោយ​លក្ខណៈ​ងាយស្រួល​២​យ៉ាង គឺ ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប ជ្វាលា បូជា​ភ្លើងអគ្គិសនី​ឱ្យ​ភ្លឺ​រុងរឿង​រន្ទាល ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាងទៀត​ដើម្បី​បើកឱកាស ឱ្យ​ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា​ដ៏​ច្រើន​កុះករ​ទាំង ប្រុស ទាំងស្រី អាច​បំពេញ​កុសលកម្ម នេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់​ជា វេលា​ទំនេរ​ផង ។

ពិធី​វិសាខបូជា ចាត់​ទុក​ថា ជា​បុណ្យ​ដ៏​ធំ ដោយ​មាន​មហាជន ប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅ​ជុំ​គ្នា អ៊ូ​អូរ ដោយ​នាំ​ទៅ​ជា មួយ​នូវ គ្រឿង​សក្ការបូជា មាន​ទៀន ធូប ផ្កា ភ្ញី និង ប្រទីបជ្វាលា​តូច​-​ធំ អុជ​បំភ្លឺ​ព្រោងព្រាត នៅ គ្រប់​វត្ដ​អារាម ។ និយាយ​រួមការ​ធ្វើបុណ្យ​វិសាខបូជា ក៏​គឺ ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ជា​មហា​មង្គល​អភិ ល​ក្ខិ​ត​កាល​ទាំង​៣ ដូច​ពោល​ខាងលើ ។ រីឯ​ពិធី ដែល​ធ្វើ​កំណត់​ថា ត្រឹមត្រូវ គឺ​ត្រូវ​មានការ សម្ដែង​រឿង​ពុទ្ធប្បវត្ដិ តាំង​អំពី​ដើម​រហូត​ដល់ ចប់ ដើម្បី​ជា​គ្រឿង​បណ្ដុះ​បសាទ​សទ្ធា​ឱ្យ​កើត មាន ក្នុង​គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ឱ្យ ខ្លាំងក្លា​ឡើង ។ ពិធី​ដែល​ប្រជាជន​ខ្មែរ​យើង ធ្លាប់​ធ្វើ​រួច​ហើយ ចាត់ទុកជា​បែប​ដែល​ល្អ និង សម​ស្រប​ទៅ​នឹង​ប្រពៃណី​ពី​បុរាណ ។

ប្រភព​កំណើត​នៃ​វិសាខបូជា

បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ទុំ​អ្នក​មុខ អ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ​ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ ហរិរក្ស​រា​មា​ឥស្សរាធិបតី “​ព្រះ អង្គឌួង​” ដែល គង់នៅ​ក្នុង​ឧដុង្គ​ជាដំបូង​ព្រោះថា កាល​ក្នុង ពុទ្ធសករាជ​២៣៩៧ គ្រិស្ដសករាជ​១៨៥៤ សម្ដេចព្រះ​អង្គឌួង ទ្រង់​សព្វព្រះរាជហឫទ័យ ស្នើ​សុំ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ ។

គម្ពីរ​ទី​៣ ហៅ​ថា “​បឋមសម្ពោធិ​កថា​” គឺ បឋមសម្ពោធិ​វិត្ថារ​នោះ​ឯង​ដែល​ព្រះ​ឥន្ទ​មុនី “​ប៉ែន​” គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ប្រែ និង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេចព្រះ មហាសង្ឃរាជ “​សា​” ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ​ស៊ី​សុវត្ថិ មាន​៣០​បរិច្ឆេទ ដូច ច្បាប់ ដើម ។ គម្ពីរ​នេះ​មាន​ជា​បែបបទ​សំរាប់​ទេសនា ក្នុង​ថ្ងៃ​វិសាខបូជា ក្នុង​វត្ដ​គណៈ​ធម្មយុត្ដិ​ក​និ កាយ​ទូ​ទាំង​ប្រទេស​ខ្មែរ ។ ការ​ធ្វើ​វិសាខបូជា ក្នុង​សម័យ​រជ្ជកាល​ទី​២ នោះ​ប្រហែលជា​មាន​ធ្វើ​តែ​ក្នុង​ក្រុង មិន​ទាន់​បាន ផ្សព្វផ្សាយ​ទៅ​គ្រប់​វត្ដ​អារាម​នៅឡើយ​ទេ ហើយ ក៏​មិន​ទាន់​មាន​ភាព​ឱឡារិក​អធិក អធម​ដែរ ។

ពុទ្ធសាសនិក​ប្រទេស​ថៃ បាន​អះអាង​ថា ប្រពៃណី​ធ្វើ​វិ​សា​ខ​បូជា​ដែល​ត្រឹមត្រូវ​តាម លក្ខណៈ កើត​មាន​ឡើង​តាំងពី​ត្រឹម​រជ្ជកាល​ទី ៤ ដោយ​ព្រះរាជា​អង្គ​នេះ​ជា​អ្នកប្រាជ្ញ​ក្នុង​ផ្លូវ ព្រះពុទ្ធ​សាសនា ទ្រង់​ចេះ​គម្ពីរ​ព្រះ​ត្រៃ​បិដក ជ្រៅជ្រះ ទ្រង់​បាន​ផ្ដើម​ធ្វើ​វិសាខបូជា​តាំងពី កាល​ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ។ លុះដល់​ទ្រង់ ដាក់​ព្រះ​ផ្នួស​មក​ទទួល​រាជសម្បត្ដិ​ក៏​ទ្រង់​នៅ តែ​បន្ដ​ធ្វើ​វិសាខបូជា​រៀងដរាប​មក រហូត​ដល់ ទ្រង់​បញ្ជា​ឱ្យ​រៀបចំ​គម្ពីរ​សំរាប់​ទេសនា​ក្នុង ពិធី បុណ្យ​នេះ​ដូច​បាន​ពោល​ខាងលើ ។ ព្រះ​មហា ប៉ាន គឺ​សម្ដេចព្រះ​សុ​គ​ន្ធា​ធិ​បតី ជា​គណៈ​ធម្ម យុ​ត្ដិក​និកាយ​នៅ​ក្រុង​ទេព “​បាងកក​” អំពី​ព្រះ បាទ​សម្ដេចព្រះ​ចម​ក្លៅ “​រជ្ជកាល​ទី​៤” ។

បន្ទាប់​មក​ក្រោយ​នោះ​មួយ​ឆ្នាំ​គឺ​ក្នុង​ពុទ្ធ សករាជ​២៣៩៨ ព្រះ​មហា​ប៉ាន ទើប​និមន្ដ​មក អំពី​ក្រុង​ទេព ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស​ទ្រង់ មាន​ព្រះរាជ​ហឫទ័យ​សោមនស្ស​ណាស់ ហើយ បាន​និមន្ដ​ឱ្យ​គង់នៅ​ជា​ចៅអធិការ​វត្ដ សាលា​គូ ហៅ​វត្ដ​អម្ពិល​បី នៅ​ក្រុង​ឧដុង្គ តរៀង​មក ។ ដោយហេតុ​ថា ព្រះ​មហាថេរ​អង្គ​នេះ កាលដែល លោក​គង់នៅ​ទីក្រុង​ទេព​ធ្លាប់​ធ្វើ​វិសាខបូជា រួច​មក​ហើយ ហើយ​កាល បាន​គង់នៅ​ប្រទេស ខ្មែរ ព្រមទាំង​បាន​ធ្វើ​ជា​ធំ​ក្នុង​គណៈ​ធម្មយុត្ដិ ក​និកាយ​ផង លោក​ក៏​ផ្ដើម​ឡើង​តាម​ដែល​ធ្លាប់ ធ្វើ​កន្លង​មក​។ ប៉ុន្ដែ យើង​ពុំ​បានដឹង​ច្បាស់​ថា នៅ​ពេល​ដំបូង​នោះ តើ​លោក​ចាប់ផ្ដើម​ធ្វើ​ក្នុង ឆ្នាំ​ណា សករាជ​ប៉ុន្មាន​នោះ​ទេ ព្រោះ​គ្មាន​ឯក សារ​ជាក់ស្ដែង គ្រាន់តែ​មាន​សេចក្ដី​អះអាង​ពី អ្នកមុខអ្នកការ ទាំងឡាយ​ថា ប្រាកដជា​មាន ធ្វើ​វិសាខបូជា តាំងពី​ក្នុង​ពេល​ដែល​លោក​គង់ នៅ​ក្រុង​ឧដុង្គ​មក​ម្ល៉េះ​។ លុះដល់​ពេល​លោក​មក គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ក្នុង​ពុទ្ធសករាជ ២៤០៨ ក៏​បាន​ប្រារឰ​វិសាខបូជា​រហូត​ដល់​អស់ ព្រះ​ជន្ម ។ ពិធី​វិសាខបូជា​ត្រូវ​បាន​ផ្សព្វផ្សាយ ទូទៅ​នៅ​គ្រប់​វត្ដ​គណៈធម្មយុត្ដិកនិកាយ​ជាប់ ជា​ទំនៀម​រហូត​មក ។

ចំណែក​វត្ដ​ខាង​មហានិកាយ ទើប​មាន​ធ្វើ ក្នុង​សម័យ​ក្រុងភ្នំពេញ ក្នុង​រជ្ជកាល​ព្រះ​ស៊ីសុវត្ថិ​។ តាម​ដែល​សម្ដេចព្រះ​មហា​សុមេធា​ធិ បតី​ព្រះសង្ឃ​រាជ​ជួន ណាត “​កាល​នៅ​ព្រះសង្ឃ នាយក​” ដំណាល​ថា ក្នុង​ឆ្នាំ​មួយ​នោះ​លោកគ្រូ ព្រះ​វនរ័ត ចន្ទ គង់នៅ​វត្ដ​ឧណ្ណាលោម បាន​និមន្ដ ទៅ​ក្រុង​ទេព ឃើញ​ព្រះសង្ឃ​នៅ​ក្រុង​នោះ ទាំង​គណៈធម្មយុត្ដិក និកាយ ទាំង​គណៈ​មហា និកាយ ធ្វើ​វិសាខបូជា ក៏​កើត​ជ្រះថ្លា​នៅ​ពេល និមន្ដ​ត្រឡប់​មក​វិញ បាន​ក្រាប​បង្គំ​ទូល​សម្ដេច ព្រះ​មហាសង្ឃរាជ “​ព្រះ​នាម​ទៀង​” សុំ​ឱ្យធ្វើ វិសាខបូជា សម្ដេចព្រះ​មហាសង្ឃរាជ​ទៀង ក៏ ទ្រង់​បាន​ព្រះ​រាជានុញាត​តាម​សំណូមពរ ទើប វិសាខបូជា​ត្រូវ​បាន​ធ្វើ​ជា​បន្ដបន្ទាប់​រៀងដរាប មក ។ ប៉ុន្ដែ​ពេល​នោះ​ក៏​ពុំ​ទាន់​បាន​ធ្វើ​គ្រប់​វត្ដ នៅឡើយ គឺ​មាន​ធ្វើ​ចំពោះតែ​វត្ដ​នៅ​ក្នុង​ក្រុង​។ ឯ​វត្ដ នៅ​តាម​ខេត្ដ​ក្រៅ​មាន​ធ្វើ​តែ​វត្ដ​ធំ​ៗ វត្ដ តូច​ៗ ច្រើន​ពុំ​បាន​ធ្វើ​នៅឡើយ ។

ចំណែក​ព្រះមហាក្សត្រ​ដែនដី តាំងពី​រជ្ជ កាល​ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស “​ព្រះ​អង្គឌួង​” មក​សុទ្ធតែ​ទ្រង់​ជ្រះថ្លា​បាន​ទទួល​ធ្វើ​គ្រប់​ៗព្រះ​អង្គ ។ តាម​ឯកសារ​បាន​លើក​សរសើរ​ព្រះ​គុណ សម្បត្ដិ ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស ដែល​ជា អ្នក​ផ្ដួចផ្ដើម​ធ្វើ​វិសាខបូជា​ឡើងជា​ដំបូង ព្រោះ រាជា​អង្គ​នេះ​ទ្រង់​ធ្លាប់​ទៅ​គង់នៅ​ក្រុង​ទេព “​បាងកក​” និង​ទ្រង់​ធ្លាប់​សាង​ព្រះ​ផ្នួស នៅ​ទី នោះ​។ ទ្រង់​បាន​សិក្សា​ព្រះ​បរិយត្ដិ​ធម៌​ជ្រួតជ្រាប​គម្ពីរ​ព្រះ​ត្រៃ​បិដក​ជ្រៅជ្រះ ។ នៅ​ពេល ដែល​ទ្រង់​បាន​ឡើង​សោយរាជ​សម្បត្ដិ ក៏​ទ្រង់ ផ្ដើម​ធ្វើ​ពិធីបុណ្យ​នេះ​តាម​ដែល​ទ្រង់ ធ្លាប់​បាន ជ្រួតជ្រាប និង​ធ្លាប់​បាន​ទត​ឃើញ​របៀប​បែប ផែន ដែល​គេ​ធ្វើ​នៅ​ក្រុង​ទេព ទើប​ជាប់​ជា​ប្រពៃ ណី​រហូត​មក​ដល់​សព្វថ្ងៃ ។

មុន​សម័យ​ពុទ្ធកាល ប្រទេស​ឥណ្ឌា មាន ឈ្មោះ​ថា ជម្ពូទ្វីប ចែក​ជា​ពីរ​ផ្នែក ។ ផ្នែក ខាង ក្នុង​ហៅ​ថា មជ្ឈិមប្រទេស និង​ផ្នែក​ខាង ក្រៅ ហៅ​ថា បច្ចន្ដប្រទេស ។ ប្រទេស​នេះ មាន​រាជា ណា​ចក្រ​ច្រើន​តូច​-​ធំ ។ ខ្លះ​ជា​រាជាធិបតេយ្យ ខ្លះ​ជា​សន្ដតិវង្ស​ច្រើន​រួម​គ្នា ។ បណ្ដា​នគរ​ទាំងឡាយ​ដែល​តាំង​ក្នុង មជ្ឈិម ប្រទេស ក្រុង​កបិល​ព​ស្ដុ ជា​រាជា​ណា ចក្រ​មួយ ស្ថិត​នៅ​តំបន់​ជើងភ្នំ​ហេមពាន្ដ គ្រប់គ្រង និង ដឹកនាំ​ដោយ​ព្រះបាទ​សុទ្ធោទនៈ និង​ព្រះ​អគ្គ​ម ហេ​សី ព្រះ​នាង​សិរិ​មហាមាយា ។

កាល​មុន​ពុទ្ធសករាជ​៨០​ឆ្នាំ នៅ​ពេល ដែល ទ្រង់​គភ៌​គ្រប់​១០​ខែ​ហើយ ព្រះ​នាង​សិរិ​មហា មាយា ក៏​បាន​ស្នើ​សុំ​ព្រះ​បរម​រា​ជានុ ញាត​ពី​ស្វាមី ដើម្បី​យាង​ទៅ​ប្រសូត​បុត្រ​នៅ​ទីក្រុង​ទេវ​ទ​ហៈ ដែល​ជាទី​ក្រុង​កំណើត​របស់​ព្រះ​នាង​តាម​ប្រ ពៃ​ណី​នៃ​ជនជាតិ​ឥណ្ឌា​នា ពេល​នោះ​។

នៅ​ចន្លោះ​ក្រុង​កបិល​ព​ស្ដុ និង​ក្រុង​ទេវទ​ហៈ មាន​សួនឧទ្យាន​មួយ​ឈ្មោះ​ថា ឧទ្យាន លុម្ពិនី ។ ការ​យាង​ទៅ​ក្រុង​ទេវ​ទ​ហៈ​របស់ ព្រះ នាង​សិរិ​មហាមាយា ត្រូវ​ឆ្លងកាត់​សួនឧទ្យាន លុម្ពិនី​នោះ​។ នៅ​ពេល​ដែល​យាង​ទៅ​ដល់​សួន ឧទ្យាន​លុម្ពិនី ព្រះ​នាង​សិរិ​មហាមាយា ក៏​ត្រូវ ដល់​ពេល​កំណត់​ប្រសូត​ព្រះរាជបុត្រ ។ ព្រះ​នាង ក៏​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​អង្គ​មាន​លក្ខណៈ គ្រប់គ្រាន់​ជា​មហាបុរិសលក្ខណៈ ។

ប្រសូត​ហើយ ពេល​យាងចុះ​ពី​ដៃ​ស្រីស្នំ ព្រះ​រាជឱរស បាន​យាង​ដោយ​ព្រះបាទ​បាន​៧ ជំហាន ហើយ​ទ្រង់​ឈប់​ឈរ​នឹង រួច​បែរ​ព្រះ​*​ភ័ក្ដ្រ​ទៅ​ទិសឧត្ដរ ទ្រង់​បន្លឺ​ព្រះ​វាចា​ថា “​ខ្លួន យើង​ជា​កំពូល​នៃ​លោក ជា​បុគ្គល​ប្រសើរ​ជាង គេ​ក្នុង​លោក​ជា​ចម្បង​ជាងគេ​ទាំងអស់​ក្នុង​លោក ជាតិ​នេះ​ជា​កំណើត​ចុង​បំផុត​របស់​*​យើង អំណើះ តទៅ​មុខ យើង​លែង​កើត​ទៀត​ហើយ​” ។

ព្រះ​អង្គ​កើត​ក្នុង​ត្រកូល​ពួក​ជនជាតិអរិយកៈ​ក្នុង​មជ្ឈិម​ជនបទ​នៃ​ជម្ពូទ្វីប ដែល សក្កៈ ត្រកូល​ក្សត្រ​សាក្យៈ ជា​គោតម​គោត្រ ។ 8​ព្រះ​បិតា​ព្រះ​នាម​សុទ្ធោទនៈ ជា​ព្រះរាជបុត្រ ព្រះបាទ​សីហ​ហ​នុ​រាជ គង់នៅ​ក្រុង​កបិល​​ព​ស្ដុ ។ 8​ព្រះ​មាតា​ព្រះ​នាម​ព្រះ​នាង​សិរិ​មហា​មា យា គង់នៅ​ក្រុង​ទេវ​ទ​ហៈ​ជា​ព្រះរាជ​បុត្រី នៃ ព្រះបាទ​អ​ញ្ជ​នៈ​ក្នុង​ក្រុង​ទេវ​ទ​ហៈ ។
បន្ទាប់​ពី​ប្រសូត​ព្រះរាជបុត្រ​ហើយ ព្រះ​នាង សិរិ​មហាមាយា ក៏​យាង​ត្រឡប់​មក​ក្រុង​កបិល ព​ស្ដុ​វិញ​។ ជាមួយ​គ្នា​នេះ មាន​តាបស​ម្នាក់ អាយុ​ចំណាស់​បន្ដិច មានស្រុក​កំណើត ស្ថិត​នៅ ជិត​ក្បែរ​តំបន់​កបិល​ព​ស្ដុ​នោះ​ដែរ គាត់​ជា​អ្នក ចេះ​មើល​លក្ខណៈ​មនុស្ស​យ៉ាង​ស្ទាត់ជំនាញ ។ តាបស​នោះ​ក៏​ចូល​ទៅ​មើល​ព្រះរាជបុត្រ ដោយ ពិនិត្យ​យ៉ាង​ល្អិតល្អន់​នូវ លក្ខណសម្បត្ដិ​របស់ ព្រះ​រាជឱរស ហើយ​ពោល​ថា “​នេះ​ជាម​ហា បុរស​ពិតប្រាកដ​មែន​” ។

៥​ថ្ងៃ​ក្រោយមក ព្រះបាទ​សុទ្ធោទនៈ ក៏ បាន​អញ្ជើញ​ព្រាហ្មណ៍​១០៨​នាក់​មក​ទាយ លក្ខណៈ​ព្រះ​រាជឱរស និង​ថ្វាយ​ព្រះ​នាម ។ ក្នុង​បណ្ដា​ព្រាហ្មណ៍​ទាំង​១០៨​នាក់ ជ្រើសរើស ចម្រាញ់​យក​បាន​តែ​ព្រាហ្មណ៍​៨​នាក់​ប៉ុណ្ណោះ ដើម្បី​ថ្វាយ​ព្រះ​នាម​ព្រះរាជបុត្រ ។ ព្រាហ្មណ៍ ទាំងអស់​ក៏​បាន​សំរេច​ថ្វាយ​ព្រះ​នាម​ថា សិទ្ធត្ថ ដែល​មាន​ន័យ​ថា ជា​អ្នក​ធ្វើ​ឱ្យ​សំរេចប្រយោជន៍ ដល់​មនុស្ស​សត្វ​ទូទៅ ។ ព្រាហ្មណ៍ ទាំងនេះ មិន​ត្រឹមតែ​ជ្រើសរើស​ព្រះ​នាម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ទស្សន៍​ទាយ​នូវ​និស្ស័យ​ផ្សេង​ៗ ថែម​ទៀត​របស់​ព្រះ​រាជឱរស​ផង ។ ព្រាហ្មណ៍ ជា​ច្រើន​បាន​ទាយ​ថា “​ព្រះ​រាជឱរស បើ​នៅ ជា​គ្រហស្ថ នឹង​បានជា​ស្ដេច​ចក្រពត្ដិ បើ​ទ្រង់ ចេញ​បំពេញ​ផ្នួស​នឹង​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ ។ ចំណែក​ព្រាហ្មណ៍​ទី​៨ គឺ​កោ​ណ្ឌ​ញ​ព្រាហ្មណ៍ ដែល​នៅ​ក្មេង​ជាងគេ បាន​លើកដៃ​តែ​មួយ​ឡើង ហើយ​ទាយ​តែ​ម្យ៉ាង​ថា ព្រះ​មហា​បុរស​នឹង ទ្រង់​ព្រះ​ផ្នួស ហើយ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ពិត ប្រាកដ​” ។

២​ថ្ងៃក្រោយ ថ្ងៃ​ដែល​ពួក​ព្រាហ្មណ៍​បាន ថ្វាយ​ព្រះ​នាម​ព្រះរាជ​ឱរស​មក ព្រះ​នាង​សិរិ មហាមាយា ក៏​ទ្រង់​សោយ​ព្រះ​ទិវង្គត ។ ព្រះបាទ​សុទ្ធោទនៈ ក៏​ទ្រង់​ផ្ទុកផ្ដាក់​ការ ចិញ្ចឹម​បីបាច់​ថែរក្សា​ព្រះ​រាជឱរស​ឱ្យទៅ​ព្រះ នាង​ប​ជាប​តិ​គោត​មី ដែល​ត្រូវជា​ប្អូនបង្កើត ព្រះ​នាង​សិរិ​មហាមាយា និង​ជា​ព្រះ​ស្នំ​មួយ ព្រះ អង្គ​ដ៏​ពិសេស ព្រមទាំង​ជា​អ្នក​មេដោះ ដ៏​ជិត ស្និទ្ធ​បំផុត​ផង ។

*​ប្រសូត

*​ព្រះ​សមណគោតម​បរមគ្រូ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំច នា ឧទ្យាន​លុម្ពិនី​វន ក្រោម​ដើម​សាលព្រឹក្ស ស្ថិត នៅ​ត្រង់​ព្រំប្រទល់​ដែន​កបិល​ព​ស្ដុ និង​ទេវ​ទ​ហៈ នា​វេលា​ថ្ងៃត្រង់ ។

*​ក្នុង​ថ្ងៃ​ព្រះ​សិទ្ធត្ថ​ប្រសូត មាន​សហជាត វត្ថុ​៧​យ៉ាង​កើត​ក្នុង​ថ្ងៃ​នោះ​ដែរ​គឺ​ព្រះ​នាង ពិម្ពា​យ​យសោធរា​១, អន​ន្ទ​១, ឆន្ទ​អាមាត្យ ១, កណ្ឌ​កៈ​ជា​អាជានេយ្យ​១, កា​ឡុ​ទាយី អាមាត្យ ១, មហាពោធិ​ព្រឹក្ស​១ និង​កំណប់ ទ្រព្យ​ទាំង បួន​១ ។

*​អភិសេក

ព្រះ​សិទ្ធត្ថ ព្រះ​ជន្ម​១៦​ព្រះ​វស្សា ទ្រង់ អភិសេក​ជាមួយ​ព្រះ​នាង​ពិ​ម្ដា​យសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យ​បាន​១៣​ឆ្នាំ ទ្រង់​បាន​ព្រះរាជ បុត្រ មួយ​ព្រះ​អង្គ ព្រះ​នាម​រាហុល​កុមារ ក្នុង​ព្រះ​ជន្ម គំរប់​២៩​ព្រះ​វស្សា ។

*​សាង​ព្រះ​ផ្នួស

ព្រះ​ជន្ម​២៩​វស្សា ព្រះ​សិទ្ធត្ថ ទ្រង់​ចេញ សាង​ព្រះ​ផ្នួស នៅ​ថ្ងៃ​ព្រហស្បតិ៍ ពេញបូណ៌មី  ខែ​អាសាធ ឆ្នាំថោះ នា​ឆ្នេរ​ស្ទឹង​អ​នោ​មា គឺ​​ក្នុង​ថ្ងៃ​ដែល​ព្រះ​រាហុល​កុមារ​ប្រសូត​នោះ​ឯង ។

*ត្រាស់​ដឹង

ព្រះ​សមណគោតម បាន​ត្រាស់​ដឹង​អនុត្ដរ សម្មាស​ម្ពោ​ធិ​ញាណ ក្នុង​ព្រះ​ជន្មាយុ​៣៥​ព្រះ វស្សា នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំ រកា ក្រោម​ដើម​ពោធិព្រឹក្ស ១​ដើម ខាងលិច ស្ទឹង​នេ​រ​ញ្ច​នា នា​មណ្ឌល​គ​យា សព្វថ្ងៃ​ហៅ ពុទ្ធ​គ​យា ។

*​សំដែង​ធម្មចក្កប្បវត្ដនសូត្រ

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​បឋម​ទេសនា ធម្មចក្កប្បវត្ដនសូត្រ​នៅ​ថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោស​បញ្ច​វ​គ្គិ​យ​ភិក្ខុ​នៅឥសិបតន​មិ​គ​ទាយ​វន​ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បំពេញ​ពុទ្ធកិច្ច​ទាំង ៥​យ៉ាង​អស់​៤៥​ព្រះ​វស្សា គឺ ៖
១-​ពេល​ព្រឹក​ទ្រង់​ត្រាច់ចរ​បិណ្ឌបាត
២-​ពេល​រសៀល​ទ្រង់​សំដែង​ព្រះធម៌ ប្រោសសត្វ
៣-​ពេល​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ដល់ ពួក​ភិក្ខុ
៤-​ពេល​អធ្រាត្រ​ទ្រង់​ដោះស្រាយ​បញ្ហា ទេវតា
៥-​ពេល​បច្ចូសសម័យ ទ្រង់​ប្រមើល​មើល ឧបនិស្ស័យ​សព្វ​សត្វ ។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។

*​បរិនិព្វាន

ព្រះសម្មាសម្ពុទ្ធ ទ្រង់​បរិនិព្វាន​នៅ​ថ្ងៃ អង្គារ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំម្សាញ់ ក្រោម​ដើម ពោធិព្រឹក្ស​ទាំង​គូ​នៅ​ខាងលិច កុសិនារា ។ រយៈកាល​៤៥​ព្រះ​វស្សា ចាប់ពី​ក្រោយ បាន​ត្រាស់​ដឹង​នូវ​អនុត្ដរសម្មាសម្ពោធិ​ញាណ មក ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ទ្រង់​បាន​សំដែង ព្រះធម៌​ទេសនា​ប្រោស​វេនេយ្យសត្វ បើ​គិត​ជា ធម្មក្ខន្ធ​មាន​៨៤.០០០​ព្រះ​ធម្មក្ខន្ធ ដែល​ចែក​ជា ព្រះ​សូត្រ ព្រះ​វិន័យ និង​ព្រះ​អភិធម្ម ៕