​យុវជន​​វ័យក្មេង​10​នាក់បង្ហាញ​ស្នាដៃ​​និពន្ធ​រឿង​គំនូរ​

រាជធានីភ្នំពេញ​​ ៖ ​​ក្រុម​យុវជន​​​វ័យ​ក្មេង​​​១០​នាក់ ​​មកពីអង្គការ​​ហ្វា​ពន្លឺសិល្បៈ បាន​នាំ យក​​នូវ​ផ្ទាំង​គំនូរ​​រឿង ដែលជា​​​ស្នាដៃ​របស់​ពួកគេ​មក​ចូលរួមក្នុង​ការ​តាំង​ពិព័រណ៍​​នៅមជ្ឈមណ្ឌល​​​វប្បធម៌​បារាំង ​ដែលនឹង​ប្រព្រឹត្ត​​​ទៅ​ចាប់ពីថ្ងៃទី​២៣ មិថុនា ឆ្នាំ​២០១១ នេះតទៅ ។

មន្ត្រី​​អ្នក​​រៀបចំកម្មវិធី​​បាន​ឱ្យ​​ដឹ​ងថា ​ផ្ទាំង​គំនូរ​​ដែល​តាំង​បង្ហាញ​​នៅពិព័រណ៍​​ទំពាំង​ស្នង​ឫស្សី ​​នា​ពេលនេះ​​គឺ​ជា​ស្នាដៃ​​​​ដំបូង​​របស់​យុវជ​ន​​ក្មេងៗ​ទាំង​​១០នាក់នោះ ដែល​​​រួមមាន​យុវជន​ប៊ុត ​ស៊ុន​រិច, ចាន់​ បញ្ញា, ​ជា សេរីរដ្ឋ, ហៀក ​វីឡា, ​ងួន សាកល, ប្រាក់ កិ, រឿន សុខុម​, ​សេង វិសុទ្ធ, យុវតី​ចាន់ ពិសី និង​សៅ​ ស្រី​ម៉ៅ។ ចាប់ពីឆ្នាំ​​២០០៥ ​​មក មជ្ឈមណ្ឌល​​​​វប្បធម៌​បារាំង នៅក្នុង​​ក្របខណ្ឌ​​​​នៃ​កម្មវិធី​​ជំនួយ​​​​​​គម្រោង VALEASE (ការ​លើក​ស្ទួយ​​សំណេរ​នៅ​​អាស៊ីអាគ្នេយ៍) ​​បានចាប់ផ្តើម​​​ធ្វើ​សិប្ប​​សាលា​ស្តីពី​​សៀវភៅ​រឿងគំនូរ ។ ​កម្រ​ងស្នា​ដៃ​​​ដែលរួម​បញ្ចូល​ការ​ងារ​របស់​​យុវ​​អ្នក​​និពន្ធ​​ខ្មែរ​​ចំនួន​​៥៣​នាក់ ត្រូវបានបោះពុម្ព​​ផ្សាយ​នៅឆ្នាំ​២០០៨ ។

នៅឆ្នាំ​២០០៩ ​សិប្បសាលា​​​​វគ្គ​ថ្មី​ដែល​ដឹកនាំ​ដោយ​លោកសេរ៉ា បានដំណើរការ​​​ និង​មាន​គោលដៅ​​​បង្ហាញ​​​សំណេរ និងការ​និទាន​​បែប​ផ្សេង​។ រយ​ៈ​ពេលមួយ​ឆ្នាំ យុវអ្នក​និពន្ធ​​​ចំនួន​​​៦​នាក់ ​​បានបញ្ចេញ​​​ទេពកោសល្យ​​​របស់​ខ្លួន ដោយ​ព្យា​យាម​​​​ជំនះ​​​បញ្ហាប្រឈម​​​ក្នុងការ​បង្កើត​​សៀវ​ភៅ​​រឿងគំនូរ​​មួយ ។ ចំណែក​​គ្រឹះស្ថាន​រៀប​រៀង​​សន្លឹក​ថ្មី​នៃ​អង្គការ​ហ្វា​​ពន្លឺសិល្បៈ​​បាន​​ចូល​រួម​​​ក្នុង​កិច្ច​​​​ការ​បង្កើត​ថ្មីនេះ ដោយ​​​បោះពុ​ម្ព​សៀវភៅ​​​ពីរ​ក្បាល​នៅខែមីនា ឆ្នាំ​២០១០ ​​​ក្រោម​ចំណង​ជើង​​ថា «​នាពេល​ចាប់​ផ្តើ​ម​» ជា​ស្នាដៃ​​​យុវជន​​ជា​ សេរី​​​​រដ្ឋ និង​​ «បេះដូង​​យើង» ​របស់យុវជន​​​​ងួន សាកល នៅ​ក្នុងកម្រង​​ស្នាដៃ​របស់​ទំពាំង​ស្នង​ឫស្សី​ជំនួយ​នៃ​គម្រោង​ VELEASE ម្តង​ទៀត។

ក្រុមយុវជន​ដែល​បានបញ្ចេញ​ស្នាដៃ​​​ចូល​រួម​ក្នុងពិព័រណ៍​​លើកនេះ​​ សុទ្ធតែ​​បានបង្ហាញនូវ​​មោទនភាព​​ចំពោះស្នាដៃ​​របស់ខ្លួន ​ដែលអ្វីៗ​ទាំង​អស់​​នោះ​​កើតចេញ​ពីស្នាដៃ​ និង​គំនិត​រួ​មបញ្ចូល​​គ្នា​​​​ឱ្យ​កើត​ទៅជា​គំនូរ​រឿង​​​បែបនិទាន​របស់ម្នាក់​ៗ ​និង​ការ​​សម្តែង​​​គំនិត​​អារម្មណ៍​​​តាមរយៈ​គំនូរ ដែល​​ដំបូង​នោះគឺ​ក្រសែ​ភ្នែក​។

ក្រុម​យុវជនទាំង​​អស់នោះ​អំពាវ​នាវ​ដល់​​ទស្សនិក​ជនជាតិ អន្តរជាតិ ​ចូលរួមទស្សនា​​​ការ​តាំង​ពិព័រណ៍​​ផ្ទាំង​គំនូរ ដែលជា​ស្នាដៃ​​របស់ពួក គេ​នឹង​​​ផ្តល់​​​គំនិត​កែលំអ ​ត្រង់​ចំណុច​​ខ្វះខាត​​​ ដើម្បី​​​​ពួកគេ​ទទួល​បាន​នូវ​ដំបូន្មាន​​​ដ៏ល្អ​បន្ថែម​​​លើ គំនិត​​​ដែល​ខ្លួន​មាន ។ វត្ត​មាន​របស់​អស់​លោក​​​​លោកស្រី​ទស្សនិកជនទាំងអស់គឺជា​ការ​រួម​ចំណែក និង​លើក​​ទឹកចិត្ត​​​ដល់​យុវវ័យ​​​​កម្ពុជា ក្នុង​ការបង្កើត​ស្នា​ដៃ​​​ថ្មីៗ​​​ទៀត ​ដើម្បី​​​ឱ្យពួកគេ​បាន​ឃើញ​​នូវ​ពន្លឺ​នៃ​ជីវិត​​ដ៏ល្អ​​​ផូរផង់​​សម្រាប់អនាគត ៕