កម្ពុជាអាច​មាន​«បដិវត្ត​ន៍​បៃតង​មួយ​ដែរ»

ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​ច្រើន​បំ​ផុត​ក្នុង​លោក​ព្រម​ទាំង​ប្រឈម​នឹង​កង្វះ​ខាត​ចំណី​អាហារ ​សម្រេចបាន​សមិទ្ធិផល​ដោយ​ឈរ​លើ​សមត្ថភាព​ខ្លួន​ឯង​​ផ្ទាល់​អំឡុង​ទសវត្ស​ទី​៧០​តាម​រយៈ​វិ​ស័យ​កសិកម្ម​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ដែល​គួរ​ឱ្យ​​ឈ្មោះ​ថា «បដិ​វត្ត​​ន៍​ពណ៌​បៃតង​»។ ចំណែក​ប្រទេស​កម្ពុជា​វិញ​អាច​នឹង​ទទួល​បាន​ផល​ប្រយោជន៍​តាម​រយៈ​បទ​ពិ​សោធន៍​ខាង​ដើម​នេះ​។

លោក​បណ្ឌិត ​TP Trivedi នាយក​គម្រោង​ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​កសិកម្ម​​​ឥណ្ឌា ​(ICAR) និយាយ​ថា ឥណ្ឌា​មាន​ប្រជាជន​១.២ពាន់​លាន​នាក់​ តែ​បើ​និយាយ​ពី​ស្រូវ​សាឡី​និង​ស្រូវ​ ធម្ម​តា​ជា​ប្រទេស​មួយ​នៅ​សល់​ច្រើន​។ ICAR ជា​វិទ្យា​ស្ថាន​កំពូល​មួយ​ផ្តល់​មូល​និធិ​ដោយ​រដ្ឋាភិ​បាល​ដើម្បី​បង្កើ​ត​មន្ទីរ​ពិ​សោធន៍​ស្រាវ​ជ្រាវ​លើ​វិ​ស័យ​កសិកម្ម​និង​ការ​ចិញ្ចឹម​សត្វ​។

«បដិវត្តន៍​ពណ៌បៃតង​»របស់​ឥណ្ឌា​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​បើ​ទោះ​បី​​ប្រទេស​នេះ​មាន​ផ្ទៃ​ដី​ដាំ​ដំណាំ​តែ​១១%​នៃ​ផ្ទៃ​ដី​សរុប​ក៏​ដោយ​។ វា​ចាំ​បាច់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​រឿង​​នោះ ​បើ​ទោះ​កំណើន​ប្រជាជន​ស្ថិត​ក្នុង​កម្រិត​​ខ្លាំង ​និង​ផ្ទៃដី​កសិកម្ម​ចេះ​តែរួញ​តូច​ក្តី​។

កសិកម្ម​ឥណ្ឌា​អាច​ចិញ្ចឹមមនុស្ស​បាន​រាប់​លាន​នាក់​បូក​និង​កំណើន​ប្រជាជន​ឥតឈប់​ឈរ​ទៀត​ផង​។ តើឥណ្ឌា​ធ្វើ​រឿង​នេះ​បាន​ដោយ​វិធី​ណា​? សន្តិ​សុខ​ស្បៀង​សម្រេច​បាន​តាម​រយៈ​ភាព​សំ​បូរ​បែប​របស់​ស្បៀង​, តម្លៃ​សមរម្យ​អាច​លៃលក​ទិញ​បាន​។

យោង​តាម​លោក​ Trivedi ឱ្យ​ដឹង​ថា​ ឥណ្ឌា​សម្រេចបាន​សមិទ្ធិផល​ដោយ​ឈរ​លើ​សមត្ថ​ភាព​ខ្លួន​ឯង​​ផ្ទាល់តាមរយៈ​ការអភិវឌ្ឍន៍​ផ្នែក​ស្រាវ​ជ្រាវ​និង​បច្ចេក​វិទ្យា»។  ចាប់​តាំង​ពី​ឆ្នាំ​១៩៥០មក​​ឥណ្ឌា​អាច​ផលិត​​អាហារ​ពី​គ្រាប​់​ធញ្ញ​ជាតិ​បាន​៤ដង​ ត្រី​៩ដង​ ទឹក​ដោះ​​គោ​៦ដង​ ស៊ុត​២៧​ដង​ និង​ដំណាំ​កសិ​វប្ប​កម្ម​​បាន​៦ដង៕