បណ្តា​រូប​​ចម្លាក់​​​ដែល​​​ធំ​ហើយ​ខ្ពស់​ជាង​គេ​​បំ​ផុត​​លើ​​ពិភព​លោក​

​ពិត​ណាស់ គឺដើម្បី​​​ជា​ការ​​គោរព​​ចំពោះ​​​ព្រះ​​អាទិទេព​​​មួយអង្គ​​​ ព្រះ​មួយ​​អង្គ​​ ឬ​​វី​របុរស​​​មួយ​រូប ​លើពិភពលោក​​​គេ​និយម​កសាង​ជារូប​​ចម្លាក់​​​យ៉ាងធំ និង​ខ្ពស់​ៗ​​ដើម្បី​​​ជា​ការ​​ទាក់ទាញ​។​

អរិយ​ធម៌ជា​ច្រើន​​​ទាំង​អរិយ​ធម៌​សម័យ​​ទំនើប​ ទាំង​អរិយ​ធម៌បុរាណ​​គេបាន​កសាង​ និង​បន្ត​កសាង​​​រូប​ចម្លាក់​​ធំៗ​បែបនេះ ​ដែលត្រូវ​​ចំណាយយ៉ាងច្រើន ។ ​​គេកត់សម្គាល់​​​​ឃើញ​ថា គឺ​នៅ​​អាស៊ី​ដែល​គេប្រកួត​ប្រជែង​គ្នា​លើ​​ការ​កសាង​​​​រូប​ច​ម្លាក់​ធំៗ​ទាំង​នេះ​។​

ខាងក្រោមនេះ​គឺជា​ចំណាត់ថ្នាក់​​​នៃរូបចម្លាក់​ធំ​​បំផុត​ចំនួន​១០លើ​​ពិភពលោក ៖

ទី​១-​រូប​ចម្លាក់​​​ព្រះពុទ្ធ​​នៃ​​វត្ត​​​និទាឃ​រដូវ នៅ​ខេត្ត​​​ហេ​ណាន់ ​​ប្រទេស​ចិន​​មានកម្ពស់​​១២៨​ម៉ែត្រ​។​

ទី​២-​រូបចម្លាក់​​ព្រះពុទ្ធ LAYKYUN SETKYAR នៅ​ម៉ូនីវ៉ា ប្រទេស​ភូមា​​ មាន​កម្ពស់​​​​១១៦ម៉ែត្រ​។​

ទី​៣-រូបចម្លាក់​​​ព្រះពុទ្ធ​​​អ៊ូ​ស៊ីគូ ដា​អ៊ី ​ប៊ុត​ស៊ូ នៅអ៊ូស៊ីគូ ប្រទេស​ជប៉ុន​​​មានកម្ពស់​​​១១០​ម៉ែត្រ​។​

ទី​​៤-​រូបចម្លាក់​​ GUANYIN ទេពធីតា សមុទ្រ​នៅ​​សាន់​យ៉ា​​ ប្រទេស​ចិន​​​ មានក​ម្ពស់​​​​១០៨​ម៉ែត្រ​​។​

ទី​​៥-រូបចម្លាក់​ព្រះចៅអធិរាជ YAN និង​ព្រះ​ចៅ​​​អធិរាជ HAUNG នៅខេត្ត​​ហ្សេន​​ហ្ស៊ូ ប្រទេស​ចិន ​មាន​កម្ពស់​​១០៦ម៉ែត្រ​។​

ទី​៦-­​រូប​ចម្លាក់​​​ DAIKANNON នៅ​សេន​​​ដាយ ក្រុង​សេនដាយ ប្រទេស​ជប៉ុន​ មាន​កម្ពស់​​​១០០ម៉ែត្រ​។​

ទី​​៧-​រូប​ចម្លាក់ GUISHAN GUANYIN មានដៃ​​១០០០ និង​​ភ្នែក​​​១០០០ នៅ​វ៉ីសេន ប្រទេស​ចិន ​មាន​កម្ពស់​​​៩៩​ម៉ែត្រ​។​

ទី​​​៨-​រូបចម្លាក់ PIERRE LE GRAND នៅ​ក្រុង​ម៉ូស្គូ​ ប្រទេស​រុស្ស៊ី មាន​កម្ពស់​​​​៩៦​ម៉ែត្រ​។​

ទី​​៩-​​រូបចម្លាក់​ព្រះពុទ្ធធំ SAKAYAMUN-EE នៅ​អាង​ដុង ប្រទេស​ថៃ មាន​កម្ពស់​៩២​ម៉ែត្រ​។

ទី​​១០-បដិមា​ព្រះពុទ្ធ​​លីញ​សាន នៅវូស្វ៊ី ប្រទេស​ចិន មាន​កម្ពស់​​៨៨ម៉ែត្រ ៕​