គំនូរមួយផ្ទាំងប្រវែង22ម៉ែត្រ ចំណាយពេលគូ3ឆ្នាំ

រូបថតដែល​លោក​អ្នក​បាន​ឃើញ​នេះ​បាន​ថត​កាល​ពី​ថ្ងៃ​ទី​១៩​ កញ្ញា ២០១១ បង្ហាញ​ពី​គំនូរ​មួយ​ផ្ទាំងមានបណ្តោយ​​ប្រវែង២២ម៉ែត្រ ដែល​ជា​ស្នា​ដៃ​របស់​​វិចិត្រករ Zeng Xuejun នៅទីក្រុងដុងហ្គន (Dongguan)​ ខេត្តហ្គងដុង Guangdong ភាគ​ខាង​ត្បូង​ប្រទេសចិន។ គាត់​បាន​ចំណាយ​ពេល​៣​ឆ្នាំ​ ទើប​គូររួច​រាល់​នូវ​ផ្ទាំង​គំនូរ​នេះ។
ផ្ទាំង​គំនូរ​នេះ​គឺពណ៌នា​ពី​ទេសភាពដ៏​ស្រស់​ត្រកាល​តាម​ដង​ស្ទឹងប្រវត្តិ​សាស្ត្រ​មួយ​ឈ្មោះថា «Along the River During teh Qingming Festival »៕