សារ​​មន្ទីរ​​​​​អង្គ​រ​​បុ​រី​​​​​នៃ​ខេត្ត​តា​កែវ​រក្សា​​ទុក​​​​វត្ថុ​​បុរាណ​ដ៏​មាន​តម្លៃ​នានា​បន្សល់​ទុក​ពី​​សម័យ​​​​​នគរ​​ភ្នំ​​​

​​ខេត្ត​​​​​តា​កែវ​​​ ៖ ស្រុក​អង្គ​​រ​បុ​រី​ ​​​ខេត្ត​​តា​​កែ​វ​ ជា​ទី​តាំង​​នៃនគរ​​​ភ្នំ​​ និង​ជា​​​កន្លែង​​​​​​​​​​​​ចាប់​កំណើត​​​​​អារ្យ​ធម៌​​​​ខ្មែរ​ ដូច្នេះ​​​​​បន្សល់​ទុក​​ស្លាក​ស្នាម​​​​ប្រវត្តិ​សាស្ត្រ​​​​​ និង​វប្ប​ធម៌​​​​ជា​ច្រើន​​ ។ ដោយ​សារ​ជា​ទី​តាំង​សំខាន់​​​បែប​នោះ​​​ហើយ​ ទើប​​​​​សារ​​មន្ទីរ​​​មួយ​​ត្រូវ​​​​បាន​បង្កើត​ឡើង​សម្រាប់​តម្កល់​​​​​​ទុក​វត្ថុ​​សិល្បៈ​​ វប្បធម៌ និង​ប្រវត្តិ​សាស្ត្រ​​នានា​ ។​​សារ​​មន្ទីរ​​​​​អង្គ​រ​បុ​រី​​​​មាន​ទី​តាំង​នៅ​ក្នុង​ភូ​មិ​​​កំពង់​លួង​​ ឃុំ​ព្រែក​​ផ្ទោល​ ​ស្រុក​អង្គ​រ​បុរ​ី​​​ ខេត្ត​​តា​កែវ​​ ។

ប្រសិន​​បើ​លោក​អ្នក​​​​​​​​​ធ្វើ​ដំណើរ​​​​​ចេញ​ពី​​​​​រា​ជ​ធានីភ្នំពេញ​​​​តាមបណ្តោយ​​ផ្លូវ​ជាតិ​លេខ​​២​​ ​ប្រ​មាណ​​​​​៧៧​គីឡូ​ម៉ែត្រ​​​​​​ នឹង​ទៅ​​ដល់​​ទី​រួម​ខេត្ត​​​​តា​កែវ​​​​ រួច​បន្ត​ដំណើរ​​​តាម​​​ផ្លូវ​ទឹក​​​​​ប្រឡាយ​​លេខ​​​១៥​​ក្នុង​រដូវ​ប្រាំង​ដោយ​ទូក​​​ ឬ​កាណូត​​​​​​ ​ឆ្ពោះ​ទៅ​​​​ខាង​កើ​​ត​ដល់​ផ្សារ​​​​​​អង្គ​​រ​​បុរ​ី​​​​ នៃ​​ទី​រួម​ស្រុក​​​អង្គ​បុ​រី​ គឺ​មាន​ន័យ​​ថា ​​​លោក​អ្នក​បាន​​​ទៅ​​ដល់​​​​សា​រ​មន្ទីរ​អង្គ​​រ​បុ​រី​​​​ហើយ​។ ម្យ៉ាង​​​​វិញ​ទៀត​​ ​បើ​ធ្វើ​ដំណើរ​តាម​រថយន្ត​​​​​​​​ ឬ​ម៉ូតូ​​តាម​បណ្តោយ​​ផ្លូវ​​​​​​ជាតិ​លេខ​​២​​​​​ ដល់ប្រា​សាទ​​នាង​ខ្មៅ​​​​ រួច​បត់​ឆ្វេង​​​​​​​ឆ្ពោះ​ទៅ​​​ទិស​​ខាង​​កើត​​​​ លោក​​អ្នក​​នឹង​​​ទៅ​​ដល់​ផ្សារ​ព្រៃ​​​ល្វា​​ រួ​ច​​​បន្ត​​ដំណើរ​​​​​ទៅ​​ទិស​ខាង​ត្បូង​​ត្រង់​​​​ប្រមាណ​​កន្លះ​​ម៉ោង​​​​​​​​នឹង​ទៅ​ដល់​​​​​​សារមន្ទីរ​​​អង្គ​រ​បុ​រី​ ។​

​​យោង​តាម​ប្រ​សាសន៍​​​របស់​លោក​​​ ជា​ សម្បត្តិ​ ​ដែលជា​ប្រធាន​​ការិយាល័យ​​​​​វប្ប​ធម៌​​​​ និង​វិចិត្រ​សិល្បៈ​​​ និង​ជា​​​​ប្រធាន​​សារមន្ទីរ​​​ស្រុក​អង្គរ​បុរី​​​ ​បាន​មានប្រសាសន៍​​​​ឱ្យ​ដឹង​ថា ​​​សារ​មន្ទីរ​​​​​​​នេះ​ ​បាន​កសាង​​​​ឡើង​ក្នុង​ឆ្នាំ ​២០០៦​ ក្រោម​គំនិត​​ផ្តួច​ផ្តើម​​​​​​​​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ​ អាន​ ​ក្នុង​គោល​​​​បំណង​​​​ប្រមូល​​ និង​រក្សា​​​​រាល់​វត្ថុ​​​បុ​រាណ​​​ចាស់​ៗ​​​​ដែលមាន​នៅ​ក្នុង​ស្រុក​​​​អង្គរ​បុរី​នេះ​​រក្សា​ទុក​​​​ឱ្យ​ស្ថិត​​​​ស្ថិរ​គង់​វង្ស​​​​បន្ត​​ទៀត។លោក​ជា​ សម្បត្តិ​​​ ​​ឱ្យ​​ដឹង​បន្ថែម​ទៀត​​​​ថា កាល​ពី​​​មុន​រាល់​វត្ថុ​បុ​រាណ​​​ដែល​ត្រូវ​បា​ន​រក​ឃើញ​​​ គឺ​យក​​​​​ទៅ​រក្សា​ទុក​​​នៅ​សារ​មន្ទី​រ​​​​​​ខេត្ត​​ តែ​ចាប់​​​តាំង​ពី​​ឆ្នាំ​​​២០០៦​​​​ ដែល​សារ​មន្ទីរ​ស្រុក​អង្គ​របុរី​​​កសាង​​មក​​ គឺ​​​រក្សា​​​​ទុក​នៅ​សារ​មន្ទីរ​​​​​នេះ​តែម្តង​ ។

​ចំពោះ​​​វត្ថុ​បុរាណ​​​​​​​​ដែល​រក្សា​​ទុក​​​​នៅ​ក្នុង​សារ​មន្ទីរ​​​​​​ស្រុក​អង្គ​​របុរ​ីនេះ​បែង​ចែក​​​​ជា​៤​ប្រភេទ​​​​ គឺ​ទី​​១​​​ប្រភេទ​​ថ្ម ទី​២​​ប្រភេទ​ដី​ដុត​​ ​ទី​៣​​​ប្រភេទ​​ឆ្អឹង​​ និង​ទី​​៤​​ប្រភេទ​​​​ស្ពាន់​​​ ។ វត្ថុ​បុរាណ​​​​​ភាគ​ច្រើន​​​​ប្រមូល​​​​ពី​បណ្តា​​​​ឃុំនា​នា​​ នៅ​ក្នុង​​ស្រុក​​​​​អង្គ​រ​បុ​រី​​​ ជា​ពិសេស​​​​ភាគ​ច្រើន​​​​​នៅ​ក្នុង​​ឃុំ​​​ព្រែក​​​ផ្ទោល​ និង​ឃុំ​​​​​អង្គរបុរី ។​​ឃុំ​​អង្គ​រ​​បុរី​​​​ និង​ឃុំ​​​ព្រែក​​​ផ្ទោល​​​សម្បូរ​​​ទៅ​ដោយ​វត្ថុ​​​​បុរាណ​​​ បើ​តាម​​​លោក​ជា សម្បត្តិ​ ​​បញ្ជាក់​​​ថា ​មក​ពី​ជា​ទី​​​តាំង​​រា​ជ​ធានី​​​​​​​នៃ​នគរ​ភ្នំ​ ដែល​​លាត​សន្ធឹង​​​​​៦​គីឡូ​ម៉ែត្រ​​​​​ការ៉េ​​ ហើយ​ក៏​​​ជា​ទីតាំង​​​ផលិត​​​​សម្ភា​រ​​​​សម្រាប់​នាំ​​​​ចេញ​ទៅ​បណ្តា​ប្រទេស​​​នានា​ក្នុង​សម័យ​​​នោះ​ដែរ​​ ។

ជាក​់​​ស្តែង​​​​​កាល​ពី​​​​ខែ​សីហា ឆ្នាំ​​២០១២​ ប្រជា​ពល​​រដ្ឋ​​​​ប្រទះ​ឃើញ​​​​​ពពួក​​​ក្អម​តូច​ៗ​ជា​ច្រើន​​​ និង​​​​​អដ្ឋិ​​ធាតុ​​​​​កប់​ក្នុង​ដី​នៅ​ម្តុំ​​ខាង​ត្បូង​ស្ពាន​​​​អង្គរ​បុរី​​​ ឆ្ពោះ​ទៅ​​​​ប្រាសាទ​​​​​ភ្នំ​ដា។​​ នេះ​បញ្ជាក់​​​​​ឱ្យ​ដឹង​កាន់​តែ​​ច្បាស់ថា ​​​ភូមិសាស្ត្រ​​​​​​បុរាណ​​​សម័យ​ហ្វូណន​ ពិត​ជា​ស្ថិត​​​​នៅ​ក្នុង​ទឹក​​​​​ដី​នៃ​ឃុំ​​​អង្គ​រ​បុរី​​​​ និង​ឃុំ​ព្រែក​ផ្ទោល​​មែន ។​ ​កាល​ពី​ពេល​ថ្មី​​ៗ​នេះ ​ សារមន្ទីរ​​​​​អង្គរ​​បុរី​​​​បាន​នាំ​យក​​រូប​ព្រះ​វិស្ណុ​​មាន​ទម្ងន់​​​៣៦,៥​គីឡូ​ក្រាម​​​​​​​​ ពី​ឃុំ​​​​ព្រៃ​​ផ្គាំ​​​ រក្សា​​ទុក​​​​​​នៅ​សារមន្ទី​​រ​​​​​អង្គរ​បុរី​ផង​ដែរ​ ។​

​​លោក​ជា​ សម្បត្តិ​​​ ឱ្យ​ដឹង​​​ថា ចំពោះ​​​ភ្ញៀវ​​ទេស​ចរ​​​បរ​ទេស​ដែល​ចូល​​​​​ទស្ស​នាសារមន្ទីរ​​​​អង្គរ​បុរី​​​ គឺ​​ជា​មធ្យម​មាន​ចំនួន​​​​​​៤​០នាក់​​​​ក្នុង​មួយ​ខែ​​ ។ ចំណែក​​​ភ្ញៀវ​​​​ជាតិ​មិ​ន​សូវ​មាន​​​​​ទេ ។​​ ក្នុង​ឆ្នាំ​២០១២​​​នេះ​ លោក​​​មិ​ន​ទាន់​​​​សន្និ​​ដ្ឋាន​​​​បាន​ថា ​ចំនួន​ភ្ញៀវ​ទេស​ចរ​​កើន​ឡើង​​​ជាង​ឆ្នាំ​​២០១១​ ឬ​​យ៉ាង​​ណា​​​​​​ទេ ព្រោះ​​​​តាម​ធម្ម​តា​​​​ភ្ញៀវ​​​​​ចូល​​​ទស្សនា​​​ភាគ​ច្រើន​​​​ចាប់​ផ្តើម​​​ពីចុង​​​ខែ​​​សី​ហា​ ទៅ​ដល់​ខែ​ធ្នូ ៕