ប្រាសាទ​តាកែវ​នៅឈ​រយ៉ាង​ស្រស់​បំព្រង ​និង​​​មានសភា​ពរឹងមាំ​ជាង​ប្រាសា​ទដ៍ទៃ​

ខេត្ត​សៀម​រាប ៖ ​ប្រាសាទ​តាកែវ គឺ​ជាឈ្មោះ​មួយដែល​ទាក់​ទង​ទៅនឹង​រូបរាង​នៃប្រាសាទ​ឬជា​កន្លែង​ដែល​គេ​ដាក់​ព្រះ​គោ ព្រះ​កែវប៉ុន្តែ​បើ​ឈ្មោះ​តាមសិលា​ចារិកវិ​ញប្រាសាទ​នេះ​មាន​ឈ្មោះ​ដើម​ហៅថា​ ហម​ស្រិង្គ ​ឬ ហេម​គិរិ ​ ស្ថិត​នៅ​ខាង​កើតប្រាសាទ​ធម្មនន្ទ និ​ង ចៅសា​យទេវតា​ ហើយ​ឆ្លង​កាត់​តាម​ស្ទឹង​សៀម​រាប​តាម​ស្ពាន​មួយ​ដែល​អ្នកស្រុក​ហៅថា ​ ស្ពាន​តាកែវ ។ ប្រាសាទ​​នេះកសាង​ឡើង​នៅចុង​សតវត្សរ៍​ទី១០ ក្នុង​រាជ​កាល​ព្រះ​បាទជ័យ​វ័រ្មន​ទី៥ រហូត​ដល់​ដើម​សតវត្សរ៍ទី​១២ក្នុង​រាជ​កាល​ព្រះ​បាទ​ជ័យវ័រ្មន​ទី១​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ឥសូ​រក្នុង​ព្រហ្មមញ្ញ​សាសនា ។

យោង​តាមឯក​សារ​ស្រាវ​ជ្រាវ​បាន​បង្ហាញថា​ ប្រាសា​ទតាកែវ​នេះតំណា​ងឲ្យភ្នំ​ព្រះ​សុមេ​រុ មាន​កម្ពស់​២២ម៉ែ​ត្រ មាន​ប្រាង្គ៥​ និង ​បីជាន់ ​ដែលមាន​ថែវ ស្ថិត​នៅ​ជាន់ទី​២ និង​មាន​ដំបូល​ធ្វើពីឥដ្ឋ តែឥឡូវរ​ងការ​ខូច​ខាត​អស់​ហើយ​ ។ ​ក្នុងនោះ​មាន​អាគារ​រាងចតុកោណ​វែងពីរ ​និង​បណ្ណាល័យ​ពីរនៅ​ទិស​ខាង​កើត ហើយ​ជាន់​ខាង​លើ​មាន​រាងកា​រ៉េ និង ​មានជណ្តើរ​ឡើងគ្រប់​ទិស ​។ បើតាម​ការសង្កេត​ ថ្មនៅ​ប្រាសាទ​នេះ​មាន សភាព​រឹង​ពិបាក​ឆ្លាក់ ​ដោយ​សារហេតុ​នេះ​ហើយទើ​​បប្រាសាទនេះគ្មា​នរូបច​ម្លាក់​ដូច​ប្រាសាទ​ដទៃ​នោះទេ ។​បើ​យើង​ធ្វើ​ដំណើរ​ចេញ​ពីប្រជុំជន​ក្រុង​សៀមរាប​ឆ្ពោះ​ទៅកាន់​ប្រាសាទ​តាកែវ​តាមវង់​តូច​មាន​ចម្ងាយ​ប្រមាណ​ជា​១០គីឡូ​ម៉ែត្រ​ស្ថិត​នៅក្នុង​​ក្រុងសៀមរាប ។

បើតាម​ការឲ្យដឹង​ពីភ្ញៀវទេ​​សចរជាតិមួយ​ក្រុម​មកពីខេត្តរ​តនគិរី​ដើម្បីម​កដើរ​លេង​កម្សាន្ត​នៅ​ខេត្ត​សៀម​រាប​បាន​រៀបរាប់​ថា ពួក​គាត់បាន​មកលេង​ខេត្ត​សៀមរាប​​ដើម្បីទស្សនា​ប្រាង្គប្រាសា​ទ និង តំបន់​ទេសចរ​ជាច្រើន​ទៀត​អស់រ​យៈពេល​៣ថ្ងៃ ​ ដោយ​ទទួលបា​នការ​សប្បាយរីករាយជាមួយ នឹង ទស្សនីយ​ភាពជា​ច្រើន​រាប់​មិន​អស់​​នៅក្នុងខេត្ត​សៀមរាប​ធ្វើឲ្យ​ពួកគាត់​មាន​ការចង​ចាំជា​ប់ក្នុង​ចិត្តថា ​នឹង ប៉ង​មកម្តង​ទៀត​នៅថ្ងៃ​ណា​មួយ​ជាក់​ជា​មិនខាន​ ព្រោះ​ក្នុងរ​យៈ​ពេល៣​ថ្ងៃដែល​គាត់​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​ ហា​ក់មិន​ដើរបា​​នគ្រប់ទិសទី​​នៃ​តំបន់​ទេសចរ​ខេត្ត​សៀម​រាបនៅ​ឡើយទេ។

ពួកគាត់​បន្តថា​ សម្រាប់​ប្រាង្គ​ប្រាសាទ​នៅខេត្ត​សៀម​រាបវិញ ​មានច្រើន​ធ្វើឲ្យ​​ពួកគាត់​មាន​ការ​សប្បាយ​រីករាយ និង​ ការ​ថតផ្តិត​យករូបភាព​ដ៏ស្រស់​ត្រកាល​គ្មាន​ពីរនេះ ។ ពួក​គាត់​​​បន្តទៀតថា ចំណែក​ការ​ធ្វើដំ​ណើរ​តាម​រមណី​យដ្ឋាន​នានានៃខេត្តសៀមរាប ក៏ទទួលបានភាពកក់ក្តៅគួរសមដែរ ពីសំណាក់អាជ្ញាធរ និង សមត្ថ​កិច្ច​មួយ​ចំនួន​​បាន​ខិត​ខំ​ប្រឹង​ប្រែង​ ​ការពា​រ​សុវត្ថិភា​​ពជូន​​ភ្ញៀវ​បាន​​យ៉ាង​​ល្អ ហើយ​​នៅ​ពេល​ដែល​ពួក​យើង​ទៅ​ដល់​លំនៅ​ដ្ឋានវិញ ​គាត់​នឹងធ្វើការ​​រៀបរាប់​ប្រាប់​អ្នក​ភូមិ​ផងរ​បស់​គាត់​ពីដំ​ណើរ​កម្សាន្ត ប្រកប​​ដោយ​ភាព​សប្បាយ​រីករាយ​ នៅ​ក្នុងទឹក​ដីប្រវត្តិ​សាស្រ្ត​នៃខេត្ត​សៀម​រាបនេះ​។