ទំនាយ​ឆ្នាំ​សត្វ​ពពែ

ពពែ​គឺជា​ឆ្នាំ​សត្វ​ទី​៨ ក្នុង​ចំណោម​រាសី​ឆ្នាំ​សត្វ​ទាំង​១២ ឬ​ចក្រវាល​សត្វ​ទាំង​១២​របស់​ចិន គឺ​ឆ្នាំ​សត្វ​កណ្តុរ​, គោ​, ខ្លា​, ទន្សាយ​, នាគ​, ពស់​, សេះ​, ពពែ​, ស្វា​, មាន់​, ឆ្កែ និង​សត្វ​ជ្រូក ។ យោង​តាម​ក្បួន​ហោរា​ចិន​ឱ្យ​ដឹង​ថា ឆ្នាំ​សត្វ​ទាំង​១២​នឹង​ត្រូវ​មក​ជំនួស​តំណែង ឬ​វេន​គ្នា​ម្តងម្នាក់​ៗ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ។

ដោយឡែក​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​សត្វ​ពពែ​ត្រូវ​មក​ជំនួស​សត្វ​សេះ​ដែល​ជា​ឆ្នាំ​ចាស់ ។
-​ឆ្នាំ​សត្វ​ពពែ​ជា​ភាសា​ចិន​៖ «​ជាំ​ង​»
-​ឆ្នាំ​សត្វ​ពពែ​៖ ១៩៣១, ១៩៤៣, ១៩៥៥, ១៩៦៧, ១៩៧៩, ១៩៩១, ២០០៣, ២០១៥ និង​ឆ្នាំ ២០២៧ ។
-​អត្ត​ចរិត​ពី​ធម្មជាតិ​៖ ស្ងប់ស្ងាត់​, សុភាព​, ច្នៃប្រឌិត​, គិត​ច្រើន និង​ស្មោះត្រង់ ។
-​ការងារ​ស័ក្តិសម​បំផុត​៖ គ្រូបង្រៀន​, តន្ត្រីករ​, អ្នក​កែសម្រួល​, អ្នក​រចនា​ផ្ទៃ​ខាងក្នុង តួ​សម្តែង និង​ពេទ្យ​កុមារ ។

បុគ្គលិកលក្ខណៈ
មនុស្ស​ប្រុស​-​ស្រី​កើត​ឆ្នាំ​ពពែ​គឺជា​មនុស្ស​សុភាព អៀនប្រៀន ស្មោះត្រង់ នឹងន ចិត្ត​ទូលាយ និង​យុត្តិធម៌ ។ ពួក​គេ​ជា​មនុស្ស​ពូកែ​គិត មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ព្យាយាម និង​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ។

ទន្ទឹម​គ្នា​នេះ​ដែរ​ពួក​គេ​មាន​ចំនុច​អវិជ្ជមាន​ដូច​ជា គិត​ព្រួយបារម្ភ​ច្រើន​ជាដើម ។ ពួក​គេ​ចូល​ចិត្ត​ការងារ​ជា​ក្រុម តែ​ស្ថិត​ក្នុង​សភាព​ស្ងៀមស្ងាត់​ព្រោះ​ពួក​គេ​ត្រូវការ​ពេលវេលា​គិតពិចារណា​ឱ្យ​បាន​ច្រើន​ដង ។

អត្ត​ចរិត​ពី​ធម្មជាតិ​ចំពោះ​អ្នក​ដែល​កើត​ឆ្នាំ​ពពែ​គឺ​ការ​ចាយវាយ​លើ​របស់របរ​ទាន់សម័យ​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​ក្រុម​មនុស្ស​ឋានៈ​ខ្ពស់ តែ​ពួក​គេ​មិនមែន​ជា​មនុស្ស​ដែល​ឆ្មើងឆ្មៃ​រាប់អាន​តែ​មនុស្ស​មាន​ឋានៈ ខ្ពស់​ៗ​នោះ​ទេ ។

ហុងស៊ុយ​លាភ​សំណាង
-​លេខ​៖ ២ និង ៧ ឬ​ក៏​លេខ​ដែល​រួម​មាន ២​និង​៧ ដូច​ជា​២៧ ឬ​៧២​ជាដើម ។
-​ពណ៌​៖ ត្នោត​, ក្រហម និង​ពណ៌​ស្វាយ ។
-​ផ្កា​៖ Carnation និង​ផ្កា Primrose
-​ទិស​៖ ខាងជើង ។
-​ថ្ងៃ​៖ ទី​៧ និង​ទី​៣០ ស្ថិត​ក្នុង​ប្រតិទិន​សុរិយគតិ​របស់​ចិន ។
-​ខែ​៖ សីហា និង​ខែវិច្ឆិកា ។

ការងារ
ការ​ប្រកបការងារ​អាច​នឹង​ជួប​ប្រទះ​ផល​លំបាក​មក​រារាំង​ក្នុង​ឆ្នាំ​ថ្មី​២០១៥​នេះ ពោល​គឺ​ចន្លោះ​ខែមីនា មិថុនា កញ្ញា និង​ខែធ្នូ ។ ក្នុង​អំឡុង​ខែ​ទាំងនេះ​បញ្ហា​ផ្លូវ​អារម្មណ៍​របស់​គេ​នឹង​ធ្លាក់​ចុះ ពោល​គឺ​អាច​មាន​ជម្លោះ​ជាមួយ​សហសេវិក​ទៀត​ផង ។ ចំណែក​ក្នុង​ខែកុម្ភៈ កក្កដា និង​ខែសីហា នឹង​បាន​ល្អ​ប្រសើរ​វិញ​ជា​មិន​ខាន ។ អំឡុង​ឆ្នាំ​២០១៥​នេះ ទោះបីជា​ពួក​គេ​ព្យាយាម​បំពេញការងារ​យ៉ាង​ស្វាហាប់​យ៉ាងណា​ក៏​ដោយ​ក៏​មិន​ត្រូវ​បាន​ដំឡើង​តួនាទី​ថ្មី​ទេ ។

លុយកាក់
ក្នុង​ឆ្នាំ​ថ្មី​នេះ​អ្នក​គួរ​កាត់​បន្ថយ​ការ​ចាយវាយ​ចំណាយ​ប្រចាំ​ថ្ងៃ ពុំ​ដូច្នោះ​ទេ​អ្នក​នឹង​បាត់បង់​ប្រាក់​កាស​ដែល​សន្សំទុក​សម្រាប់​ថ្ងៃ​អនាគត​មិន​ខាន ។ រី​ឯកា​រវិ​និ​យោ​តូច​ធំ​គួរ​បញ្ចប់​ត្រឹមនេះ​ទើប​ជា​ការ​ល្អ ប្រសើរ​ជាង​ការ​បាត់បង់​ប្រយោជន៍​ធំ​នា​ពេល​ខាង​មុខ ។ ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំ​ពុំ​ល្អ​សម្រាប់​ការ​រុះរើ​ទីលំនៅ ឬ​ទិញ​ផ្ទះ​ថ្មី​ទេ ។ ដើម្បី​ឱ្យ​មានជោគ​រាសី​ល្អ​ឡើង​វិញ​ក្នុង​ឆ្នាំ​ថ្មី​នេះ​អ្នក​គួរ​ដាក់​ស្រះ​ចិញ្ចឹម​ត្រី​ទៅ​ទិស​លិច និង​ទិស​ខាងជើង​ទើប​អាច​បង្កើន​ទ្រព្យសម្បត្តិ ។

ស្នេហា
មនុស្ស​ប្រុស​-​ស្រី​កើត​ឆ្នាំ​ពពែ​អាច​មាន​ជម្លោះ​រវាង​គូសង្សារ ឬ​ប្តី​ប្រពន្ធ​ជាដើម ។ ពួក​គេ​គួរ​បង្កើន​ការ​ទាក់ទង​ល្អូកល្អិន​ជាមួយ​គ្នា​ទើប​ល្អ​ដើម្បី​ចៀសវាង​ការ​ប្រេះឆា​កើតឡើង ។ ឆ្នាំ​ថ្មី​នេះ​មិនល្អ​សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍​ទេ ។

-​បុរស​នៅ​លីវ​នឹង​ជួប​គូព្រេង​មាន​រូបសម្បត្តិ​ស្រស់​សោភា ។
-​នារី​ទន្ទឹងរង់ចាំ​ស្នេហា​ចាស់​វិល​ត្រឡប់​មក​វិញ ។

ក្បួន​ហោរា​បុរាណ​ចិន​ឱ្យ​ដឹង​ថា បុរស​-​នារី​កើត​ឆ្នាំ​ពពែ​ត្រូវ​ជួប​គូព្រេង​ឆ្នាំ ទន្សាយ សេះ និង​ឆ្នាំ​ជ្រូក តែ​ត្រូវ​ចៀស​ឱ្យ​ផុត​ឆ្នាំ​គោ នាគ ពស់ និង​ឆ្នាំ​ឆ្កែ ព្រោះ​ឆ្នាំ​សត្វ​ទាំងនេះ​អាច​ជា​គូ​ព្រាត់ រស់ ឬ​ស្លាប់​ជាដើម ។

ខាងក្រោម​នេះ​គឺជា​ក្បួន​គម្ពីរ​ទស្សន៍​ទាយ​ឆ្នាំ​សត្វ​ពពែ​បង្ហាញ​ពី​ការ​រាប់អាន​មិត្តភក្តិ​ល្អ សត្រូវ និង  គូព្រេង​៖
-​ឆ្នាំ​ពពែ ឆុង​ជាមួយ​ឆ្នាំ​កណ្តុរ (​សត្រូវ​)
-​ឆ្នាំ​ពពែ ឆុង​ជាមួយ​ឆ្នាំ​គោ (​មិនល្អ​)
-​ឆ្នាំ​ពពែ​ត្រូវ​ធាតុ​ជាមួយ​ឆ្នាំ​ខ្លា (​មិត្តភក្តិ​ល្អ​)
-​ឆ្នាំ​ពពែ​ត្រូវ​ធាតុ​ជាមួយ​ឆ្នាំ​ទន្សាយ (​គូព្រេង​)
-​ឆ្នាំ​ពពែ​ឆុង​ជាមួយ​ឆ្នាំ​នាគ (​មិនល្អ​)
-​ឆ្នាំ​ពពែ​ឆុង​ជាមួយ​ឆ្នាំ​ពស់ (​មិនល្អ​)
-​ឆ្នាំ​ពពែ​ត្រូវ​ធាតុ​ជាមួយ​ឆ្នាំ​សេះ (​គូព្រេង​)
-​ឆ្នាំ​ពពែ​ត្រូវ​ធាតុ​ជាមួយ​ឆ្នាំ​ពពែ (​អាច​រស់នៅ​ជាមួយ​គ្នា​បាន​)
-​ឆ្នាំ​ពពែ​ត្រូវ​ធាតុ​ជាមួយ​ឆ្នាំ​ស្វា (​អាច​រស់នៅ​ជាមួយ​គ្នា​បាន​)
-​ឆ្នាំ​ពពែ​ត្រូវ​ធាតុ​ជាមួយ​ឆ្នាំ​មាន់ (​អាច​រស់នៅ​ជាមួយ​គ្នា​បាន​)
-​ឆ្នាំ​ពពែ​ឆុង​ជាមួយ​ឆ្នាំ​ឆ្កែ (​មិនល្អ​)
-​ឆ្នាំ​ពពែ​ត្រូវ​ធាតុ​ជាមួយ​ឆ្នាំ​ជ្រូក (​គូព្រេង​)

សុខភាព
មនុស្ស​ប្រុស​-​ស្រី​កើត​ឆ្នាំ​ពពែ​គឺជា​មនុស្ស​ស្ងៀមស្ងាត់ តែ​ពួក​គេ​ក៏​មាន​បញ្ហា​សុខភាព​បន្តិច​បន្តិច​ដែរ ។ បើសិនជា​ពួក​គេ​មាន​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍ល្អ នោះ​ផល​វិជ្ជមាន​នឹង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​សុខភាព​ល្អ ។ ការ​ទទួលទាន​ត្រី​ស្រស់ ចំណីអាហារ​សរីរាង្គ ព្យាយាម​កាត់​បន្ថយ​របប​អាហារ​ប្រចាំ​ថ្ងៃ​ដូច​ជា​សាច់​ក្រហម​ជាដើម ។ ពួក​គេ​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​របស់​មុត​ស្រួច​ដូច​ជា​កាំបិត ដាវ រណារ និង​កន្ត្រៃ​ជាដើម ព្រោះ​អាច​បង្ករ​គ្រោះថ្នាក់ ។ ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​គួរ​លេង​កីឡា និង​ចៀសវាង​ការ​ទទួលទាន​ចំណីអាហារ​សម្បូរ​ជាតិ​ខ្លាញ់ ។ លើស​ពី​នេះ​ទៅ​ទៀត​ពួក​គេ​គួរ​យក​ពេលវេលា​ទៅ​លំហែ​កម្សាន្ត​នៅ​មាត់សមុទ្រ តំបន់​កម្សាន្ត​ក្បែរ​ព្រៃ​ភ្នំ និង​កន្លែង​ទេសចរណ៍​ជា​ច្រើន​ទៀត ដើម្បី​កាត់​បន្ថយ​ភាព​អួអាប់ ឬ​គំនិត​អវិជ្ជមាន​ជ្រះស្រឡះ ។ ចំណែក​បុគ្គល​ដែល​កើត​ឆ្នាំ​ពពែ​ក្នុង​ឆ្នាំ​១៩៤៣ និង​ឆ្នាំ ១៩៧៩ គួរតែ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ធ្វើ​ដំណើរ​ជិត​-​ឆ្ងាយ ជា​ពិសេស​ក្នុង​ខែ មិថុនា និង​ខែធ្នូ​ជាដើម ។

រឿងរ៉ាវ​គួរ​ចៀសវាង
-​ពណ៌​៖ បៃតង ខៀវ និង​ពណ៌​ខ្មៅ ។
-​លេខ​៖ ៦ និង​លេខ ៨ ។
-​ទិស​៖ និរតី ។
-​ខែ​៖ មិ​នា មិថុនា និង​ខែតុលា ។

ធាតុ នីមួយ​ៗ​អ្នក​កើត​ឆ្នាំ​ពពែ
-​ឆ្នាំ​១៩៥៥ និង​២០១៥ ធាតុឈើ​៖ សុភាព មេត្តា និង​រួសរាយ ។
-​ឆ្នាំ​១៩០៧ និង​១៩៦៧ ធាតុភ្លើង​៖ រួសរាយ ស្មោះត្រង់ និង​មាន​របៀបរៀបរយ ។
-​ឆ្នាំ​១៩១៩ និង​១៩៧៩ ធាតុដី​៖ ស្មោះត្រង់ សុចរិត និង​មិន​ដែល​បង្កក្តី​អន្តរាយ​ដល់​មិត្តភក្តិ​ទេ ។
-​ឆ្នាំ​១៩៣១ និង​១៩៩១ ធាតុមាស​៖ ម​ហិ​ច្ឆិ​តា មានះ និង​ចិត្ត​ទូលាយ ។
-​ឆ្នាំ​១៩៤៣ និង​២០០៣ ធាតុទឹក​៖ លះបង់​អ្វី​គ្រប់យ៉ាង​ឱ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ។

បុគ្គល​ល្បី​កើត​ឆ្នាំ​សត្វ​ពពែ
-​ឆាវ ឆាវ (Cao Cao) គឺជា​អធិរាជ​គ្រប់គ្រង​រដ្ឋ Wei និង​ជា​ឥស្សរជន​ដ៏​សំខាន់​មួយ​រូប​ក្នុង​សម័យ​សង្គ្រាម​នគរ​បី (Three Kingdoms) រឿង «​សាម​កុក​» ក្នុង​ប្រវត្តិសាស្ត្រ​ល្បីល្បាញ​របស់​ចិន​ក្នុង​ឆ្នាំ​២២០​ដល់​ឆ្នាំ​២៨០ ៕