ការ​ទស្សន៍​ទាយ​ពី​ជោគ​រាសី​ឆ្នាំ​ទាំង 12

១-​ឆ្នាំជូត
- ការងារ​ ៖ ក្នុង​ឆ្នាំ​ថ្មី​អ្នក​នឹង​មមាញឹក​ជាមួយ​ការងារ​មិន​អាច​ដកខ្លួន​បាន​ទេ តែ​ចូរ​កុំឱ្យ​ភាព​ស្មុគស្មាញ​ទាំងនោះ​មក​គ្រប់គ្រង​លើ​ជីវិត​របស់​អ្នក​ឱ្យ​សោះ ។
-​លុយកាក់ ៖ មិន​ត្រូវ​ចំណាយ​លើ​ការ​ចាយវាយ​ឥតប្រយោជន៍​នោះ​ទេ ព្រោះ​ក្នុង​ឆ្នាំ​ថ្មី​នេះ​អ្នក​មិនសូវ​សម្បូរ​ប្រាក់​ចាយវាយ​ឡើយ ។
-​ស្នេហា ៖ គួរ​យោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទើបបាន​ល្អ​ប្រសើរ ។
-​សុខភាព ៖ មិន​ត្រូវ​ព្រងើយកន្តើយ​ពី​បញ្ហា​សុខភាព​ប្រចាំ​ថ្ងៃ​ទេ ព្រោះ​ឆ្នាំ​នេះ​អ្នក​នឹង​មាន​ជំងឺ​ជា​មិន​ខាន ។
-​ដំណើរ​កម្សាន្ត ៖ ថ្ងៃ​វិស្សមកាល​ឈប់​សម្រាក​មិន​មាន​ទេ​សម្រាប់​មនុស្ស​ប្រុស​-​ស្រី​កើត​ឆ្នាំជូត តែ​អាច​ជា​ដំណើរ​កម្សាន្ត​បេសកកម្ម​ការងារ​ទៅ​វិញ​ទេ ។

២-​ឆ្លូវ
-​ការងារ ៖ អ្នក​អាច​នឹង​ដំឡើង​ប្រាក់ខែ និង​តំណែង​កាន់តែ​ធំ​ជាង​មុន ។
-​លុយកាក់ ៖ សម្បូរ​លុយ​ចាយ​ពេញដៃ ។
-​ស្នេហា ៖ គូព្រេង​ពិត​ពុំ​អាច​រក​ឃើញ​ទេ​នៅក្នុងឆ្នាំនេះ តែ​ជំនួស​មក​វិញ​ជា​ស្នេហ៍​ភ្លើងចំបើង​។
-​សុខភាព ៖ គួរតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឆ្នាំ​នេះ ព្រោះ​អ្នក​នឹង​ជួប​ប្រទះ​ភាព​តប់ប្រមល់ និង​ជំងឺផ្លូវចិត្ត​ជាដើម ។
-​ដំណើរ​កម្សាន្ត ៖ អ្នក​នឹង​ចេញ​ទៅ​ឆ្ងាយ​ដែល​ជា​បន្ទុក​បេស​កម្ម​ការងារ និង​លំហែកាយ​នៅ​ឆ្នាំ​នេះ ។

៣-​ឆ្នាំខាល
-​ការងារ ៖ ការងារ​ដែល​អ្នក​ខំប្រឹង​បំពេញ​កាលពី​ពេល​កន្លង​មក​នឹង​ហុច​ផ្លែផ្កា​ឱ្យ​អ្នក​យ៉ាង​សមគួរ​ក្នុងឆ្នាំនេះ​មិន​ខាន ។
-​លុយកាក់ ៖ អ្នក​នឹង​សម្បូរ​ប្រាក់​ចាយ និង​មានភ័ព្វ​សំណាងល្អ​ក្នុងឆ្នាំនេះ ។
-​ស្នេហា ៖ អ្នក​អាច​រៀប​អាពាហ៍ពិពាហ៍​ក្នុងឆ្នាំនេះ ។
-​សុខភាព ៖ អ្នក​នឹង​មាន​សុខភាព​បរិបូរណ ៍និង​សេចក្តីចម្រើន ។
-​ដំណើរ ៖ ដំណើរ​កម្សាន្ត​ថ្មី​នឹង​កើតឡើង​ក្នុងឆ្នាំនេះ ។

៤-​ឆ្នាំថោះ
-​ការងារ ៖ ការងារ និង​មុខ​ជំនួញ​របស់​អ្នក​នឹង​មាន​ភាពល្អ​ប្រសើរ​ក្រៃ​លែង​ក្នុង​ឆ្នាំ​ថ្មី​នេះ ។
-​លុយកាក់ ៖ ការ​រក​ចំណូល​កាក់កប ចំណែក​ការ​វិនិយោគ​វិញ​គួរតែ​ចេះ​គ្រប់គ្រង​ពី​ហានិភ័យ​ឱ្យ​បាន​ល្អ ។
-​ស្នេហា ៖ នឹង​ជួប​គូព្រេង​មាន​រូបសម្បត្តិ​ល្អ​បើ​មិន​ទាន់​រៀប​ការ ។
-​សុខភាព ៖ គួរតែ​ប្រុង​ប្រយ័ត្ន​ជាមួយ​ការ​ធ្វើ​ដំណើរ​ព្រោះ​អាច​ជួប​គ្រោះ ។
-​ដំណើរ​កម្សាន្ត ៖ មិន​មានដំណើរ​កម្សាន្ត​ទៅ​ទី​ឆ្ងាយ​ទេ ។

៥-​ឆ្នាំរោង
-​ការងារ ៖ ព្យាយាម​បង្កើត​ការ​ទាក់ទង​ល្អ​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ឬ​អតិថិជន​ជាដើម ។
-​លុយកាក់ ៖ លោក​-​អ្នក​អាច​បង្កើត​មុខ​ជំនួញ​រកស៊ី​បាន​ក្នុងឆ្នាំនេះ ។
-​ស្នេហ៍ ៖ លោក​-​អ្នក​អាច​រៀប​អាពាហ៍ពិពាហ៍​ក្នុងឆ្នាំនេះ​បាន ។
-​សុខភាព ៖ អ្នក​នឹង​មាន​ជំងឺ​បន្តិចបន្តួច ដូច្នេះ​គួរ​ហាត់ប្រាណ​ជា​ប្រចាំ​ថ្ងៃ ។
-​ដំណើរ​កម្សាន្ត ៖ អ្នក​នឹង​មាន​ពេលវេលា​លំហែកាយ​បន្ទាប់​ពី​បំពេញការងារ​ដ៏​មមាញឹក​ពេល​កន្លង​មក ។

៦-​ឆ្នាំម្សាញ់
-​ការងារ ៖ អ្នកមាន​ភាព​រកាំរកូស​ក្នុង​ការងារ តែ​ព្យាយាម​បំពេញការងារ និង​សមត្ថភាព​របស់​អ្នក​ទៅ​កាន់​អ្នក​នៅ​ជុំវិញ​ខ្លួន ។
-​លុយកាក់៖ ការ​រក​ចំណូល​របស់​អ្នក​នឹង​កាក់កប តែ​ត្រូវ​ចេះ​សន្សំ​លុយ​សម្រាប់​ថ្ងៃ​អនាគត​ផង ។
-​ស្នេហ៍ ៖ ការ​យោគយល់​អធ្យាស្រ័យ​គ្នា​ទើប​ធ្វើ​ឱ្យ​ក្តី​ស្នេហ៍​រលូន​ទៅ​មុខ ។
-​សុខភាព ៖ ត្រូវ​ចេះ​បន្ធូរបន្ថយ​នូវ​ភាព​តប់ប្រមល់ ចៀសវាង​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ ។ 
-​ដំណើរ​កម្សាន្ត ៖ អ្នក​នឹង​មាន​ពេលវេលា​លំហែកាយ​នៅ​តំបន់ ជិត​ៗ​សម្រាប់​វិស្សមកាល​ដ៏​ខ្លី ។

៧-​ឆ្នាំមមី
-​ការងារ ៖ អ្នក​នឹង​សម្រេច​រាល់​កាតព្វកិច្ច​ការងារ​ដោយ​ជោគជ័យ​ក្នុងឆ្នាំនេះ ។
-​លុយកាក់ ៖ ការ​ចាយ​-​វាយ​មិនសូវ​ល្អ​សម្រាប់​អ្នក​កើត​ឆ្នាំមមី​ទេ ។
-​ស្នេហា ៖ អត់ឱន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​ជា​ការ​ល្អ ។
-​សុខភាព ៖ សុខភាព​ប្រចាំ​ថ្ងៃជា​ប្រក្រតី គួរ​បន្ថែម​ការ​ហាត់ប្រាណ​មួយ​ចំនួន​ទៀត ។
-​ដំណើរ​កម្សាន្ត ៖ អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ក្រៅប្រទេស​បាន ។

៨-​ឆ្នាំមមែ
-​ការងារ ៖ ជោគ​រាសី​ឆ្នាំមមែ​ល្អ​ខ្ពស់ត្រដែត​។ រាល់​អាជីវកម្ម​នឹង​ទទួល​ជោគជ័យ​គ្រប់មុខ​ជំនួញ ។
-​លុយកាក់ ៖ ការ​ចាយវាយ​លុយកាក់​នឹង​ល្អ​ប្រសើរ​ឡើង តែ​កុំ​ខ្ជះខ្ជាយ​លើ​របស់របរ​ឥតប្រយោជន៍ ។
-​ស្នេហា ៖ ជីវិត​ស្នេហា​ត្រូវ​ចេះ​អត់ធ្មត់​យ៉ាង​ខ្លាំង​ទើប​ស្រោចស្រង់​មនោសញ្ចេតនា​ល្អូកល្អិន​បាន​មក​វិញ ។
-​សុខភាព ៖ សុខភាព​ប្រចាំ​ថ្ងៃ​អ្នក​ស្ថិត​ជា​ប្រក្រតី ។
-​កា​ធ្វើ​ដំណើរ ៖ អាច​ធ្វើ​ដំណើរ​ជា​មុខ​ជំនួញ​រកស៊ី វិស្សមកាល​ក្នុង​ក្រុម​គ្រួសារ និង​លំហែកាយ​នា​ចុង​ស​ប្តា​ហ៍​បាន ។

៩-​ឆ្នាំវក
-​ការងារ ៖ ការ​សម្រប​ខ្លួន​ក្នុង​បរិយាកាស​ការងារ​គឺ​កត្តា​ដែល​ជំរុញ​ឱ្យ​ខ្លួន​អ្នក​ជោគជ័យ ។
-​លុយកាក់ ៖ បញ្ហា​លុយកាក់​មាន​ភាព​តានតឹង​បន្តិច ។
-​ស្នេហា ៖ ពុំគួរ​មាន​ស្នេហា​ទេ ព្រោះ​អាច​ជួប​គ្រោះ ។ 
-​សុខភាព ៖ ភាព​តាង​តឹង​នឹង​ក្លាយជា​កង្វល់​ចំពោះ​លោក​អ្នក​ដែល​កើត​ឆ្នាំវក​នៅ​ក្នុងឆ្នាំនេះ ។
-​ដំណើរ​កម្សាន្ត​ ៖ ដំណើរ​កម្សាន្ត​ជា​ការ​រកស៊ី​ទើប​ជា​ផល​ចំណេញ​ដល់​លោក​អ្នក ។

១០-​ឆ្នាំរកា
-​ការងារ ៖ ថ្វីមាត់ គួប​ផ្សំ​នឹង​គំនិត​តក្ក​និយម​របស់​អ្នក​នឹង​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ជា​មិន​ខាន ។ 
-​លុយកាក់ ៖ នឹង​មាន​ដៃគូ​វិនិយោគ​បង្កើត​មុខ​ជំនួញ​រកស៊ី ។
-​ស្នេហា ៖ ស្នេហា​របស់​អ្នក​នឹង​ប្រេះឆា ដោយសារ​តែ​ភាព​ផិតក្បត់ ។
-​សុខភាព ៖ ការពារ​ប្រសើរ​ជាង​ព្យាបាល អ្នក​មិន​គួរ​រំលង​ការ​ហាត់ប្រាណ​ជា​ប្រចាំ​ថ្ងៃ​នោះ​ទេ ។
-​ដំណើរ​កម្សាន្ត ៖ អាច​លំហែកាយ​ជា​លក្ខណៈ​គ្រួសារ ឬ​អាជីវកម្ម​ទៅ​កាន់​ទី​ឆ្ងាយ​បាន ។

១១-​ឆ្នាំច
-​ការងារ ៖ ស្គាល់​កាលៈទេសៈ​អាច​បត់បែន​គ្រប់​ស្ថានការណ៍ អ្នក​នឹង​ក្លាយជា​អ្នកដឹកនាំ​ល្អ មួយ​រូប ។
-​លុយកាក់ ៖ អ្នក​នឹង​ទទួល​បាន​នូវ​លាភសក្ការៈ​លើ​មុខ​ជំនួញ​ជាក់​ជា​មិន​ខាន ។
-​ស្នេហា ៖ បញ្ហា​ស្នេហា​មិន​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ ។
-​សុខភាព ៖ អ្នក​នឹង​ជួប​ប្រទះ​ជំងឺ​ចាស់​វិញ ។
-​ដំណើរ​កម្សាន្ត ៖ ២០១៥ ជា​ឆ្នាំ​ល្អ ដូច្នេះ​លោក​អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស​បាន ។

១២-​ឆ្នាំកុរ
-​ការងារ ៖ រាល់​មុខ​ជំនួញ​ការងារ ឬ​អាជីវកម្ម​របស់​អ្នក​ទទួល​បាន​ផ្លែផ្កា​យ៉ាង​គាប់ចិត្ត ។
-​លុយកាក់ ៖ អ្នក​ត្រូវ​ពង្រឹង​សេដ្ឋកិច្ច និង​រៀបចំ​គម្រោង​ផែនការ​នា​ពេល​អនាគត​ឱ្យ​បាន​ល្អ ។
-​ស្នេហា ៖ អ្នក​នឹង​ជួប​គូព្រេង​ស្រស់​ស្អាត​បើ​មិន​ទាន់​រៀប​ការ ។
-​សុខភាព ៖ លោក​អ្នក​កើត​ឆ្នាំ​ជ្រូក​នឹង​ជួប​បញ្ហា​រំលាយ​អាហារ​បន្តិចបន្តួច ។
-​ដំណើរ​កម្សាន្ត ៖ អ្នក​គួរ​លំហែ​អារម្មណ៍​ឱ្យ​ស្រឡះ​ភាព​អួអាប់​ក្នុង​ចិត្ត​របស់​អ្នក​៕