ការ​ជូន​អាំង​ប៉ាវ

ការ​ជូន «​អាំង​ប៉ាវ​» ឬ «​សំបុត្រ​ពណ៌​ក្រហម​» គឺជា​ទំនៀមទម្លាប់​របស់​ជនជាតិ​ចិន​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ។ ឪពុក​-​ម្តាយ​ជា​អ្នក​ជូន «​អាំង​ប៉ាវ​» ដល់​កូន​ៗ​របស់​ពួ​គេ​ដែល​នៅ​ក្នុង​អាំង​ប៉ាវ​នោះ​រួម​មាន​ក្រដាសប្រាក់​ថ្មី​ៗ​ផង​ដែរ ។ ប្រជាជន​ចិន​ចូល​ចិត្ត​ពណ៌​ក្រហម​ព្រោះ​វា​តំណាង​ឱ្យ​ថាមពល សុភមង្គល និង​សំណាងល្អ ។ ដូច្នេះ​ហើយ​ទើប​ពួក​គេ​ជ្រើសរើស​អាំង​ប៉ាវ​ពណ៌​ក្រហម​ជា​កាដូរ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​ពិធីបុណ្យ​ផ្សេង​ទៀត ។ ការ​ជូន​អាំង​ប៉ាវ​មាន​ន័យ​ថា ជា «​ការ​ជូនពរ​ជ័យ និង​សំណាងល្អ​ចូរ​មាន​ដល់​សាច់ញ្ញាតិ​ក្នុង​ក្រុម​គ្រួសារ​» ។ ដូច្នេះ​អ្នក​ត្រូវ​រៀបចំ​ថវិកា​ឱ្យ​ស័ក្តិសម​ទៅ​នឹង​មនុស្ស​ដែល​អ្នក​គួរ​ជូន​អាំង​ប៉ាវ​នេះ​ដូច​ជា​ជូន​ចំពោះ ៖

-​ឪពុក​-​ម្តាយ និង​ជីដូន​-​ជីតា ៖ ៦៣​ដុល្លារទៅ​៣១៩​ដុល្លារ
-​ក្មេង​ស្រករ​ក្រោយ​ដូច​ជា (​កូន​មិត្តភក្តិ​, បងប្អូន​សាច់ញ្ញាតិ​, និង​សហសេវិក​) ៖ ប្រហែល​៨​ដុល្លារ​ទៅ​៣២​ដុល្លារ
-​កូន​ជាទី​ស្រឡាញ់​របស់​អ្នក ៖ ១៥​ដុល្លារ
-​បុគ្គលិក​បម្រើ​ការងារ ៖ ១៥​ដុល្លារ​ទៅ ១៥៩​ដុល្លារ
-​ក្មេង​ៗ​ដទៃ​ផ្សេង​ទៀត​ដែល​អ្នក​ជួប​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ចិន ៖ ១​ដុល្លារ​ទៅ​៣​ដុល្លារ ។

ដូច្នេះ​ទំហំ​អាំង​ប៉ាវ​ក៏​ប្រែប្រួល​ទៅ​តាម​ចំនួន​ទឹកប្រាក់​ដែល​មាន​ក្នុង​នោះ​ផង​ដែរ ។
ហ្វុ​ង ស៊ុ​យ​នាំ​សំណាង
ហ្វុ​ង ស៊ុ​យ​នាំ​លាភ​សំណាង​ក្នុង​ឆ្នាំ​ថ្មី​សត្វ «​ពពែ​» គឺ​៖
-​ទិស​ ៖ កើត ត្បូង និង​អាគ្នេយ៍
-​លេខ​ ៖ ៣, ៩ ចៀសវាង​លេខ ៧, ៦ និង​លេខ​៨
-​ពណ៌​ ៖ បៃតង ក្រហម និង​ពណ៌​ស្វាយ ចៀសវាង​ពណ៌ មាស និង​ពណ៌​ប្រផេះ ។ 
-​ឆ្នាំ​សត្វ​ពពែរ​គឺ​ ៖ ១៩១៩, ១៩៣១, ១៩៤៣, ១៩៥៥, ១៩៦៧, ១៩៧៩, ១៩៩១, ២០០៣ និង​ឆ្នាំ ២០១៥ ៕