ប្រាសាទបុរាណ​4​នៅ​រតនគិរី 3​បាត់​រូបរាង 1​នៅ​សល់​40%

ខេត្តរតនគិរី ៖ មាន​ប្រាសាទ​ចំនួន​៤ គឺ​ប្រាសាទ​ព្រះពុទ្ធ ស្ថិត​ក្នុងភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វ៉ឺ​ន​សៃ​, ប្រាសាទ​យ៉ាក​ណាំង  ស្ថិត​ក្នុងភូមិ​ដ​តូច ឃុំ​យ៉ាង​ទុង  ស្រុក​អូ​រយ៉ា​ដាវ​, ប្រាសាទ​បាក់​យាង ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ និង​ប្រាសាទ​អូរ​ព្រះ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ នៃ​ខេត្តរតនគិរី ។

បើ​តាម​លោក​ឆាយ សា​វុ​ធ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ប្រាសាទ​ទាំងនោះ​មាន​តែ​ប្រាសាទ​យ៉ាក​ណាំង​ប៉ុណ្ណោះ​បន្សល់​ទុក​ស្ថានភាព​ដើម​ប្រហែល​៤០​ភាគរយ ចំណែកឯ​ប្រាសាទ​ចំនួន​៣​ទៀត ធម្មជាតិ និង​សង្គ្រាម​បំផ្លាញ​ស្ថានភាព​ដើម​មួយ​រយ​ភាគរយ​ទោះ​ហើយ​នៅ​សល់​តែ​ថ្ម​រាយ​ប៉ាយ​ព្រមទាំង​ដើមឈើ​ដុះ​ព័ទ្ធ​ជុំវិញ ។

លោក​ឆាយ សា​វុ​ធ​ឱ្យ​ដឹង​ទៀត​ថា ប្រាសាទបុរាណ​ទាំងនោះ​ធ្វើ​ឡើង​ពី​ថ្មភក់ ដែល​ជា​ថ្ម​មាន​តម្លៃ ៕