ការ​ជូន​អាំង​ប៉ាវ​ឬ​សំបុត្រ​ក្រហម​តាម​ជំនឿ​ចិន

ការ​ជូន «​អាំង​ប៉ាវ​» ឬ «​សំបុត្រ​ពណ៌​ក្រហម​» គឺជា​ទំនៀមទម្លាប់​របស់​ជនជាតិ​ចិន​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ។ ឪពុក​-​ម្តាយ​ជា​អ្នក​ជូន «​អាំង​ប៉ាវ​» ដល់​កូន​ៗ​របស់​ពួ​គេ​ដែល​នៅ​ក្នុង​អាំង​ប៉ាវ​នោះ​រួម​មាន​ក្រដាសប្រាក់​ថ្មី​ៗ​ផង​ដែរ ។ ប្រជាជន​ចិន​ចូល​ចិត្ត​ពណ៌​ក្រហម​ ព្រោះ​វា​តំណាង​ឱ្យ​ថាមពល សុភមង្គល និង​សំណាងល្អ ។ ដូច្នេះ​ហើយ​ទើប​ពួក​គេ​ជ្រើសរើស​អាំង​ប៉ាវ​ពណ៌​ក្រហម​ជា​កាដូក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​ពិធីបុណ្យ​ផ្សេង​ទៀត ។ ការ​ជូន​អាំង​ប៉ាវ​មាន​ន័យ​ថា ជា​«​ការ​ជូនពរ​ជ័យ និង​សំណាងល្អ​ចូរ​មាន​ដល់​សាច់ញ្ញាតិ​ក្នុង​ក្រុម​គ្រួសារ​» ។ ដូច្នេះ​អ្នក​ត្រូវ​រៀបចំ​ថវិកា​ឱ្យ​ស័ក្តិសម​ទៅ​នឹង​មនុស្ស​ដែល​អ្នក​គួរ​ជូន​អាំង​ប៉ាវ​នេះ​ដូច​ជា​ជូន​ចំពោះ ៖

-​ឪពុក​-​ម្តាយ និង​ជីដូន​-​ជីតា : ៦៣​ដុល្លារទៅ​៣១៩​ដុល្លារ
-​ក្មេង​ស្រករ​ក្រោយ​ដូច​ជា (​កូន​មិត្តភក្តិ​, បងប្អូន​សាច់ញ្ញាតិ​, និង​សហសេវិក​) : ប្រហែល​៨​ដុល្លារ​ទៅ​៣២​ដុល្លារ
-​កូន​ជាទី​ស្រឡាញ់​របស់​អ្នក : ១៥​ដុល្លារ
-​បុគ្គលិក​បម្រើ​ការងារ : ១៥​ដុល្លារ​ទៅ ១៥៩​ដុល្លារ
-​ក្មេង​ៗ​ដទៃ​ផ្សេង​ទៀត​ដែល​អ្នក​ជួប​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ចិន : ១​ដុល្លារ​ទៅ​៣​ដុល្លារ ។
ដូច្នេះ​ទំហំ​អាំង​ប៉ាវ​ក៏​ប្រែប្រួល​ទៅ​តាម​ចំនួន​ទឹកប្រាក់​ដែល​មាន​ក្នុង​នោះ​ផង​ដែរ ។

ហ្វុ​ង ស៊ុ​យ​នាំ​សំណាង
ហ្វុ​ង​ស៊ុ​យ​នាំ​លាភ​សំណាង​ក្នុង​ឆ្នាំ​ថ្មី​សត្វ​ស្វា​គឺ ៖
ទិស ៖ ជើង លិច និង​ទិសពាយ័ព្យ​ចៀសវាង​ទិស​ខាងកើត ។
លេខ ៖ ១ ៧ និង​លេខ ៨ ចៀសវាង​លេខ ២ ៥ និង​លេខ ៩ ។
ពណ៌ ៖ ស មាស និង​ពណ៌​ខៀវ ចៀសវាង​ពណ៌​ខ្មៅ និង​ពណ៌​ប្រផេះ ។

ឆ្នាំ​សត្វ​ស្វា គឺ ១៩២០, ១៩៣២, ១៩៤៤, ១៩៥៦, ១៩៦៨, ១៩៨០, ១៩៩២, ២០០៤, ២០១៦, ២០២៨ ៕