ភ្ញៀវ​ទេសចរ៨ខែ​ដើមឆ្នាំ២០១៥​ថយ​ចុះ​១១,៨៨%​ធៀប​នឹង​៨​ខែ​ដើមឆ្នាំ​២០១៤​​នៅ​ច្រក​ប៉ោយ​ប៉ែ​ត

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ភ្ញៀវ​ទេសចរ​ណ៍​ចម្រុះ​ជាតិ​សាសន៍​ដែល​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មានការ​ធ្លាក់​ចុះ​11,88% សម្រាប់​៨​ខែ​ដើមឆ្នាំ​២០១៥ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ភ្ញៀវ​សរុប៨​ខែ​ដូច​គ្នា​កាលពី​ឆ្នាំ២០១៤ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​។

លោក​ប្រធាន​មន្ទីរ​រូប​នេះ​បន្ត​ថា​ ភ្ញៀវ​ចម្រុះ​8​ខែ​ឆ្នាំ​2015​ មាន​ចំនួន​274.947នាក់ ​ចំណែក​ភ្ញៀវ​ទេសចរ​​​សរុប​8​ខែ​ឆ្នាំ​2014​ មាន​រហូត​312.014​នាក់​។ លោក​ជង់ ​ឡឹម​ បន្ត​ថា ​ក្នុង​ចំណោម​ភ្ញៀវ​ចម្រុះ​ជាតិ​សាស​ន៍​ទាំងនេះ​ភ្ញៀវ​ថៃ​ឈរ​លំដាប់​លេខ​១ ​ដោយ​8​ខែ​ដើមឆ្នាំ 2015​កើនឡើង​14,25%​ គឺ​ភ្ញៀវ​សរុប​មាន​68.815​នាក់​,​ ឯ​8​ខែ​ដើមឆ្នាំ​2014 ភ្ញៀវ​សរុប​ចំនួន​60.231​នាក់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព