ភ្ញៀវ​ទេសចរ​ជនជាតិ​កា​ណា​ដា​៦០​នាក់ ​​ជិះ​កង់​ទស្សនា​តំបន់​ទេសចរណ៍​ក្នុង​ក្រុង​បាត់ដំបង

ខេត្តបាត់ដំបង ៖ សេច​ក្តី​រាយ​ការណ៍​ឱ្យ​ដឹងថា ​មាន​ភ្ញៀវ​ទេសចរ​ជនជាតិ​កា​ណា​ដា​ប្រមាណ​៦០​នាក់ បាន​នាំ​គ្នា​ជួល​កង់​ជិះ ដើម្បី​ទស្សនា​​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្តបាត់ដំបង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ២០១៥  ។

ប្រភព​បានឱ្យ​ដឹង​ថា ក្រុម​ភ្ញៀវ​ទេសចរ​ទាំងនោះ ​បាន​មក​ដល់​ខេត្តបាត់ដំបង​ជា​លើក​ដំបូង ហើយ​ពួក​គេ​ចង់​ស្វែង​យល់​ពី​ផ្ទះ​បុរាណ ប្រាសាទបុរាណ​, សកម្មភាព​ប្រជា​នេសាទ​ធ្វើ​ប្រហុក និង​ផ្សារ​លក់​ប្រហុក​នៅ​ស្រុក​ឯក​ភ្នំ​ជាដើម ។

ពួក​គេ​ហាក់​បង្ហាញ​ពី​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង ដោយ​ពួក​គេ​បាន​ថតរូប​អនុស្សាវ​រីយ៍​ជា​ច្រើន​ជាមួយ​ទិដ្ឋភាព​ដ៏​ស្រស់​ផូរផង់​នៅ​ខាង​មុខ​សាលាខេត្ត​បាត់ដំបង​ផង​ដែរ ។ គួរ​បញ្ជាក់​ថា ពួក​គេ​ទើបតែ​ត្រឡប់​មក​ពី​ខេត្ត​​សៀមរាប ។