រមណីយដ្ឋាន​ទឹកឆា និង​ភ្នំ​ហាន់ជ័យ មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន​​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ខេត្តកំពង់ចាម ៖ ក្នុង​ឱកាស​បុណ្យប្រពៃណី​ជាតិខ្មែរ​ភ្ជុំបិណ្ឌ គេ​សង្កេត​ឃើញ​តាម​តំបន់​រមណីយដ្ឋាន​នានា ក្នុង​នោះ​មាន​ដូច​ជា​ភ្នំ​ជើងព្រៃ​, ទឹកឆា​, ភ្នំ​ប្រុស​ភ្នំ​ស្រី​, ប្រាសាទ​នគរ​បា​ជ័យ និង​ភ្នំ​ហាន់ជ័យ គឺ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ពី​គ្រប់​ទិស​ទី​បាន​ធ្វើ​ដំណើរ​​ទៅ​កម្សាន្ត​លេង​ជា​ច្រើន ។

ដោយឡែក នៅ​លើ​ភ្នំ​ហាន់ជ័យ​មានការ​ចាប់អារម្មណ៍ ដោយ​បាន​ដាក់​ធុងបាស់ និង​ការ​ប្រគំ​តន្ត្រីសម័យ​រាំ​លេង​សប្បាយ ព្រម​ទាំង​អុំទូក​.​ង​លើ​ផ្ទៃ​ទឹកទន្លេ​មេ​ម​ង្គ​ផង​ដែរ ។

លោក​គាត ខេ​ង ជា​ម្ចាស់​រមណីយដ្ឋាន​ទេសចរណ៍​ថ្មដា​ទឹកឆា​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទី​១២ តុលា ២០១៥  មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី ទាំង​នៅ​ក្នុង​ខេត្តកំពង់ចាម និង​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​តូច​-​ធំ​មក​កម្សាន្ត​លេង​ជា​បន្តបន្ទាប់ តាំងពី​ព្រឹក រហូត​ដល់​ពេល​ល្ងាច  ដោយ​បាន​ចូល​ទស្សនា​មើល​ត្រី សត្វ​ស្វា ក្រពើ ពស់ថ្លាន់ អូ​ទ្រី​ស រួម​ទាំង​សត្វ​ប្រភេទ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​គួរ​ឱ្យ​ទាក់ទាញ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព