វាល​ខ្សាច់​គ្មាន​ភ្លៀង​ក្លាយជា​សួនផ្កា​ចម្រុះ​ពណ៌​ស្រស់​ប្រណីត​នៅ​ស៊ី​លី

វាល​ខ្សាច់​អា​តា​កា​ម៉ា ប្រទេស​ស៊ី​លី និទាឃ​រដូវ​ឆ្នាំ​នេះ​បាន​ប្រែ​ក្លាយទៅជា​សួនផ្កា​ចម្រុះ​ពណ៌​យ៉ាង​ស្រស់​ប្រណីត​គួរ​ឱ្យ​ចង់​គយគន់ ។ រយៈពេល​៥​ឆ្នាំ ឬ​៧​ឆ្នាំ​ម្តង វាល​ខ្សាច់​នោះ​តែងតែ​គ្របដណ្តប់​ដោយ​ផ្កា ប៉ុន្តែ​ឆ្នាំ​នេះ​វា​មាន​សភាព​ល្អ​ខុស​ប្លែក​រយៈពេល​១៨​ឆ្នាំ​ចុង​ក្រោយ ព្រោះតែ​វាទ​ទួល​រង​ដោយសារ​ព្យុះ​កាលពី​ខែមីនា ២០១៥ ។

អ្នកជំនាញ​និយាយ​ថា ផ្កា​ប្រណីត​ទាំងនោះ​នឹង​បន្ត​រីក និង​មាន​ក្លិនក្រអូប​រហូត​ដល់​ចុងខែ​វិច្ឆិកា ខណៈ​ពេល​នេះ​វា​ទាក់ទាញ​អ្នកទេសចរ​ចំនួន​២​ម៉ឺន​នាក់​ទៅ​ទស្សនា​នា​កម្សាន្ត និង​ថត​យក​រូបភាព​ដ៏​កម្រ​មាន​នេះ ៕