អ្នក​លក់​​ដូរ​ម្ហូប​អាហារ​​តាម​រមណីយដ្ឋាន​បារម្ភ​ពី​ការ​លក់​​មិន​សូវ​ដាច់ក្នុង​ឱកាស​ចូលឆ្នាំចិន​

ខេត្តក្រចេះ ​៖ ​ក្រោយ​ពី​សង្កេត​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ ដែល​បាន​មក​លេង​កម្សាន្ត​​នៅ​តាម​បណ្តា​រមណី​​យ​ដ្ឋា​ន​មួយ​ចំនួន ​ក្នុង​ខេត្តក្រចេះ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម ឆ្នាំ​នេះ​មាន​ចំនួន​ថយ​ចុះ អាជីវករ​លក់ដូរ​​នំចំណី​ម្ហូប​អា​​ហារ​នានា ក៏​​សម្តែង​ក្តី​បារម្ភ​​ថា ​លក់​​​​មិនសូវ​ដាច់​ដូច​ឆ្នាំ​មុន​ៗ​ ។

ប្រាប់​​ឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ត្រូវ​និង​ថ្ងៃ​ទី​២​នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ពលរដ្ឋ​ប្រុស​-ស្រី ជា​អាជីវករ​លក់ដូរ​នំចំណី​ម្ហូប​អា​​ហារ នៅ​ក្នុង​តំបន់​រមណី​យ​ដ្ឋា​ន​ទឹក​ជួរ​​ទន្លេ​​មេគង្គ​បាន​លើក​ឡើង ប្រហាក់ប្រហែល​គ្នា​ថា ឆ្នាំ​នេះ​ភ្ញៀវ​មិនសូវ​សំបូរ​ដូច​ឆ្នាំ​មុន​ៗ ហើយ​ការ​លក់ដូរ​របស់​គាត់​ ក៏​ពុំ​សូវ​ដាច់​ផង​ដែរ ​។ ដោយ​ពួក​គាត់បារម្ភ​​ខ្លាច​លក់ដូរ​មិន​ដាច់ ខាត់​លុយ​ថ្លៃ​ជួល​ដី​ ។ ​ម្យ៉ាងវិញទៀត ដោយសារ​តែ​មាន​អ្នក​គួ​ក​ជេរ​មុខម្ហូប កាត់​តម្លៃ​ថ្លៃ​ពី​ភ្ញៀវ​ថ្លៃ​ខ្ពស់​ពេក​ ។

បើ​ទោះបីជា​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​លាយ​និង​ផ្លូវ​ដី​ហុយ​ទ្រលោមមួយ​ខ្សែ ឆ្ពោះទៅ​រមណី​យ​ដ្ឋា​ន​អន្លង់​​ផ្សោត រម​ណី​យ​ដ្ឋា​ន​កាំ​ពី​មាន​​លក្ខ​ណៈ​​តូច​ចង្អៀត​ក្តី ក៏​​ប្រជាពលរដ្ឋ​ ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរជាតិ ​នៅ​តែ​ព្យាយាម​​ជិះ​ប​ញ្ជ្រៀ​ត​គ្នា ក្នុង​ដំណើរ​ឆ្ពោះទៅ​លេង​កំសាន្ត​នៅ​តំបន់​រមណី​យ​ដ្ឋា​ន​មួយ​ចំនួន ស្ថិត​នៅ​លើ​ដងផ្លូវ​មួយ​ខ្សែរ​នេះ  លើ​មធ្យោបាយ​រៀងខ្លួន​​​ចម្ងាយ​​ផ្លូវ​ជាង​១៥​គីឡូ​មែ​ត្រ ពី​ទីរួម​ខេត្ត ឆ្ពោះទៅ​កាន់​រម​ណី​យ​ដ្ឋា​ន​ទឹក​ជួរ​ទន្លេមេគង្គ តាំង​ពី​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​។

នៅ​ក្នុង​រម​នី​យ​ដ្ឋា​ន​កាំ​ពី​គេ​សង្កេត​ឃើញ​ថា តាំងពី​ព្រឹក​ដល់​ប្រ​លប់ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​ងូតទឹក​លេង និង​ហូប​ចំណីអាហារ​យ៉ាងច្រើន​កុះករ​ដោយ​ខ្លះ​ជា​លក្ខ​ណះ​គ្រួសារ​ខ្លះ​និង​ជា​លក្ខ​ណះ​មិត្ត​ភក្ក ក្នុង​សភាព​ហ៊ោរ​កញ្ជ្រាវ​យ៉ាង​សប្បាយ​អ៊ឺ​ង​កង​ទាំង​នៅ​ក្នុង​ទឹក​ហូរ​និង​នៅ​តាម​បណ្តារ​រោង​ក្យូ​ស​ធ្វើ​អំពី​ឈើ​ប្រក​ស្បូវ ដែល​អាជីវករ​បាន​សង​ជា​ជួរ​នៅ​តាម​ម៉ាត់​ទឹក​ហូរ​សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​អង្គុយ​។