យុទ្ធនាការណ៍​លើក​កម្ពស់​ការ​អាន​នៅអូស្ត្រាលី ​ពិត​ជា​ប្លែក​មែន​ !​

កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ​មាន​​យុទ្ធនាការណ៍ដ៏​គួរ​ឱ្យ​ចម្លែក​មួយ ​ដែល​គេ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​ការ​អាន​សម្រាប់​មនុស្ស​ទូទៅ ​គឺ​អ្នក​រៀប​ចំ​យុទ្ធ​នា​ការណ៍​បាន​យក​សៀវភៅ​ជាង​១​ម៉ឺន​ក្បាល​ដាក់​តម្រៀប​​ដូច​បោះ​ចោល​តាម​ដង​ផ្លូវ​សាធារណៈ​ដើម្បី​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​រើស​យក​ទៅ​អាន​ ។ មាន​មតិសាធារណៈជាច្រើន បានចូលរួមរិះគន់ថា ទង្វើនេះដូចជាមើលងាយសៀវភៅពេកហើយ ។ ហើយអ្នកខ្លះទៀតក៏គិតបែបផ្សេងថា វិធី​នេះ​ពិត​ជា​វិធី​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត និ​ង​ងាយ​ស្រួល​ជាង​វិធី​ផ្សេង​ៗ​ទៀត ​ដើម្បី​ជម្រុញ​ឱ្យ​មនុស្សបង្កើន​ការ​អាន ​ជា​ជាង​នៅ​ក្បែរ​តែ​ឧបករណ៍អេឡិចត្រូនិក ​៕​
យុទ្ធនាការណ៍​លើក​កម្ពស់​ការ​អាន​នៅអូស្ត្រាលី ​ពិត​ជា​ប្លែក​មែន​ !​
យុទ្ធនាការណ៍​លើក​កម្ពស់​ការ​អាន​នៅអូស្ត្រាលី ​ពិត​ជា​ប្លែក​មែន​ !​
យុទ្ធនាការណ៍​លើក​កម្ពស់​ការ​អាន​នៅអូស្ត្រាលី ​ពិត​ជា​ប្លែក​មែន​ !​

ដោយ៖ ឈូក ស
ប្រភព៖ shehab