កំហុស​ធំ​បំផុត​សម្រាប់​ការ​ញាំ​អាហារ​ពេល​ព្រឹក​ដែល​អ្នក​បាន​ធ្វើ​

តើអ្នក​ដឹងទេ​? អាហារ​ពេល​ព្រឹក​វា​សំខាន់​បំផុត​សំរាប់​សារ​ពាង្គកាយ​ជារៀងរាល់ថ្ងៃ​ ប៉ុន្តែ​បើ​អ្នក​មិន​បាន​ដាក់​អ្វី​ចូល​ក្នុង​ក្រពះ​ទេ ​វានឹងធ្វើឱ្យក្រពះ​យួរ​ដល់ថ្ងៃ​ត្រង់​។ ប៉ុន្តែ​មិន​មែន​គ្រប់​អាហារ​ទាំងអស់​សុទ្ធ​តែ​ផ្តល់​នូវ​អត្ថប្រយោជន៍​ដូច​ៗគ្នា​ទាំង​អស់​នោះ​ទេ​។​ទោះ​បី​ជា​អ្នក​គិត​​ថា​អាហារ​ដែល​អ្នក​កំពុង​បរិភោគ​វា​ផ្តល់​នូវ​អត្ថប្រយោជន៍​ចំ​ពោះ​អ្នក​ដូច​ជា ​នំប៉័ង​អាំង​ ប័រ​ ឬ ផ្លែ​ឈើ​ខ្លះ​ក៏ដោយ​ តែ​វា​មិន​បាន​ន័​យ​ថា​វា​ផ្តល់​គ្រប់​សារធាតុ​បំប៉ន​សម្រាប់​អ្នក​នោះ​ទេ។​ លោក ​Yoder Latortue Krista ​បាន​និយាយ​ថា​« គ្មាន​បញ្ហា​ទេ​ថា​អ្នក​បាន​ញុំា​អ្វី ​តែ​ក្នុង​ចាន​អាហារ​របស់​អ្នក​គួរ​តែ​មាន​ បន្លែ​ ផ្លែឈើ​ គ្រប់​ធញ្ញជាតិ​ និង​អាហារ​ដែល​មាន​ជាតិ​វីតាមី​ន។​ អាហារ​ទាំង​នេះ​វា​មាន​ប្រូតេអ៊ីន​សំខាន់​ដែល​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ​តែ​អ្នក​ទាំងអស់​គ្នា​តែង​មើល​រំលង»​។ប្រូតេអ៊ីន​មិនមែន​ផ្តល់​ថាមពល​ឱ្យ​អ្នក​ត្រឹម​តែ​ពេល​ព្រឹក​តែ​ប៉ុណ្ណោះ​ទេ។​ លោក Yoder Latortue​ បាន​និយាយ​ថា៖​« ប្រសិនបើ​អ្នក​គ្រាន់​តែ​ញុំា​អាហារ​ដែល​មាន​ជាតិ​ស្ករ​នៅ​ពេលព្រឹក​ នោះ​វា​នឹង​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៏​ថា​ឆ្អែត​ ហើយ​ការរំលាយ​អាហាររ​បស់​អ្នក​នឹង​ត្រូវ​បិទ​ពេញ​មួយ​ថ្ងៃ (​មិនឃ្លាន) ។ លោក​បាន​បន្ត​ថា ​ការ​ឃ្លាន​ត្រូវ​បាន​បែងចែក​ជាពី​រ​គឺ ​នៅ​ពេល​ដែល​អ្នក​ឃ្លាន​ អ្នក​គួរ​តែ​ញុំា ​ហើយ​ត្រូ​វ​គិត​ថា​ អ្នក​គួរ​តែ​ញុំា​អ្វី​ទើប​ត្រឹមត្រូវ ​តែ​បើអ្ន​កទប់មិនញុំាអាហារពេលព្រឹក វានឹងធ្វើឱ្យអ្នកឃ្លានខ្លាំងនៅថ្ងៃត្រង់ ហើយនៅពេលអ្នកឃ្លានខ្លាំងបែបនេះ អ្នកប្រាកដជាមិនបានជ្រើសរើសអាហារឱ្យបានត្រឹមត្រូវនោះទេ ព្រោះអ្វីដែលសំខាន់គឺអ្នកត្រូវការញុំាឱ្យឆ្អែតសិន។​ស្ត្រីភាគច្រើនត្រូវការប្រមាណ80ទៅ100ក្រាមនៃជាតិប្រូតេអ៊ីនក្នុងមួយថ្ងៃ ដោយធ្វើយ៉ាងណាឱ្យមានសមតុល្យរវាងទម្ងន់និងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ អ្នកមិនគួរញុំាច្រើនពេកនូវប្រភេទសាច់ និងស៊ុតឡើយ ព្រោះវាមានប្រូតេអ៊ីនលើសលុបពេក អ្វីដែលគួរតែញុំាគឺប្រភេទ ស៊ុត ឈីស និងផ្លែឈើខ្លះៗទើបល្អ។អ្នកគួរតែចងចាំថា អាហារដែលសម្បូរប្រូតេអ៊ីនមិនមែនមាននៅលើអាហារប្រភេទម្សៅនោះទេ វាអាចមាននៅអាហារប្រភេទសាច់សត្វ ដូចជា សាច់មាន់ សាច់គោ ស៊ុត ឈីស ទឹកដោះគោ និងទឹកដោះគោជូរនោះទេ។ ហើយវាកាន់តែល្អប្រសិនបើអ្នកចូលចិត្តញាំប្រភេទធញ្ញជាតិដូចជា គ្រាប់សណ្តែក Hummus ឬ តៅហ៊ូជាដើម។
កំហុស​ធំ​បំផុត​សម្រាប់​ការ​ញាំ​អាហារ​ពេល​ព្រឹក​ដែល​អ្នក​បាន​ធ្វើ​

អត្ថបទៈ Ramy