គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ​បើក​កិច្ចប្រជុំ​អំពី​ការ អនុវត្ត​គោលនយោបាយ​ភូមិ​_​សង្កាត់​មាន​សុវត្ថិភាព

​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក នុត ពុធ​ដា​រ៉ា បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង អធិការរង​នគរបាល​ខណ្ឌ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ចៅសង្កាត់ ស្មៀន នាយប៉ុស្តិ៍ ប្រធានភូមិ អនុប្រធាន និង​សមាជិក​ភូមិ