រូបមន្ត​បំប៉ន​ស្បែក​មុខ​តាម​ប្រភេទ​ជំងឺ​

6 Videos


១-​មុខ​ស្លេកស្លាំង : ខ្វះ​ឈាម​
-​គ្រឿងផ្សំ ៖ ផ្លែ​ពុទ្រា​ចិន ១០០ ក្រាម សណ្តែកដី ១០០ ក្រាម និង ទឹក ឃ្មុំ ២០០ ក្រាម ។

M88


-​វិធី​ធ្វើ ៖ ផ្លែ​ពុទ្រា និង សណ្តែកដី ក្រោយពី​ដាក់​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ​រួចមក​ត្រូវ​ស្រង់​ដាក់ក្នុង​ឆ្នាំង​ដោយ​ថែម​ទឹក​បន្តិច និង ស្ងោរ​ដោយ​ប្រើ​ភ្លើង តិចៗ​រហូត​ទាល់តែ​វា​ទន់​ទើប​ចាក់ទឹក​ឃ្មុំ​ចូល​ហើយ​ស្ងោរ​រម្ងាស់​ទាល់ តែ​ខាប់​ទើប​បិទ​ភ្លើង​ទុក​ពិសា ។
​ពុទ្រា​ចិន​ជួយ​ប៉ូវ​កម្លាំង សណ្តែកដី​ប៉ូវ​ឈាម រក្សា​សំណើម និង ទឹកឃ្មុំ​ប៉ូវ​កម្លាំង ។​

រូបមន្ត​បំប៉ន​ស្បែក​មុខ​តាម​ប្រភេទ​ជំងឺ​

២-​ផ្ទែ​មុខ​មាន​ស្នាម​ជ្រួញ : ផាល និង ក្រពះ​ខ្សោយ​
-​គ្រឿងផ្សំ ៖ ដំឡូងទៀន​ស្រស់ ឬ ដំឡូងបារាំង ៥០០ ក្រាម ផ្លែឈើ​ក្រៀម​រួមមាន​គ្រាប់​វ៉​ល​ណាត់ ផ្លែ​ពុទ្រា​ចិន មាក់ប្រាង និង ផ្លែ​ព្រូន មួយ​មុខៗ​បន្តិច និង ទឹកឃ្មុំ ១០០ ក្រាម ។
-​វិធី​ធ្វើ ៖ ដំបូង​ត្រូវ​ស្ងោរដំឡូង​ឱ្យ​ឆ្អិន បកសម្បក​ចេញ​កិន​ឱ្យ​ម៉ដ្ឋ និង សង្កត់​ឱ្យ​ណែនរួចហើយ​ទើប​យក​ផ្លែឈើ​ក្រៀម​រោយ​ពីលើ ។ បន្ទាប់មក​យកទៅ​ចំហុយ ១០ នាទី ទើប​ស្រោច​ទឹកឃ្មុំ​ពីលើ​ទុក​ជាការ​ស្រេច ។

​ដំឡូងទៀន​ប៉ូវ​ផាល និង ប៉ូវ​ក្រលៀន គ្រាប់​វ៉​ល​ណាត់​ជំនួយ​ស្បែក ប៉ូវ​ក្រលៀន រក្សា​សំណើម និង ជំនួយ​ខួរក្បាល ផ្លែ​ពុទ្រា​ចិន មាក់​ប្រាំង និង ផ្លែ​ព្រូន​ប៉ូវ​កម្លាំង ប៉ូវ​ឈាម ហើយ​សារធាតុ​ប៉ូវ​រួម​អស់ទាំង​នេះ​មាន​ប្រសិទ្ធភាព​បំបាត់​ស្នាម​ជ្រួញ និង ធ្វើឱ្យ​ស្បែ​កស​ស្អាត និង ភ្លឺរលោង ។

រូបមន្ត​បំប៉ន​ស្បែក​មុខ​តាម​ប្រភេទ​ជំងឺ​

៣-​សម្បុរស្បែក​ស្រអាប់ : ខ្សោយតម្រងនោម​
-​គ្រឿងផ្សំ ៖ ផ្លែ​ម៉ា​រ៉ុង​ស្រស់ ២០០ ក្រាម ស្ពៃស ២០០ ក្រាម អំបិល ម្សៅ​ស៊ុប ១ មុខៗ​បន្តិច ទឹក​ស៊ុប​ទា ១ ចានគោម ។
-​វិធី​ធ្វើ ៖ ផ្លែ​ម៉ា​រ៉ុង​ចិត​សម្បក​ចេញ និង ពុះ​ជា ២ ស្ងោរ​ជាមួយ ទឹក​ស៊ុប​ទា​ឱ្យ​ពុះ រួចហើយ​ដាក់​ស្ពៃស​ចូល​ស្ងោរ​រម្ងាស់​បន្តិច​ទើប​បង់អំបិល​និង ម្សៅ​ស៊ុប​ចូល​ទុក​ជាការ​ស្រេច ។​

​ទឹក​ស៊ុប​ទា​ប៉ូវ​កម្លាំង ផ្លែ​ម៉ា​រ៉ុង​ប៉ូល​ផាល ប៉ូវ​ក្រលៀន ស្ពៃស​រក្សា​សំណើម ហើយសារធាតុ​ប៉ូវ​កម្លាំង​ទាំងអស់នេះ​មាន​ប្រសិទ្ធភាព​ធ្វើឱ្យ​ផ្ទៃមុខ​មាន​សម្បុរ​ស្រស់ថ្លា​ឡើងវិញ ។

រូបមន្ត​បំប៉ន​ស្បែក​មុខ​តាម​ប្រភេទ​ជំងឺ​

៤-​ហើម​មុខ : តម្រងនោម​ខ្សោយ​
-​គ្រឿងផ្សំ ៖ បង្គា​ក្រៀម ៥០ ក្រាម ស្ពៃខៀវ ២០០ ក្រាម អំបិលនិងម្សៅ​ស៊ុប​បន្តិច ទឹក​ស៊ុប​មាន់ ១ វែក​បាយ ។
-​វិធី​ធ្វើ ៖ ដាក់​បង្គា​ក្រៀម​ត្រាំ​ក្នុង​ទឹក​មួយសន្ទុះ ស្ពៃខៀវ​ត្រូវ​លាង​ឱ្យ​ស្អាត និង កាត់​ជា​កង់​វែងៗ ។ ដាក់ ខ្លាញ់​ក្នុង​ខ្ទះ​រង់ចាំ​ក្តៅ​ហុយផ្សែង​ទើប​ដាក់​ស្ពៃ​ចូល​ឆា ។ បន្ទាប់មក​ដាក់ បង្គា​ក្រៀម និង ចាក់ទឹក​ស៊ុប​មាន់​ចូល​ចុង ក្រោយ​បង់អំបិល និង ម្សៅស៊ុប​ទុកជា​ការ​ស្រេច ។

​ស្ពៃខៀវ​ជួយ​ឱ្យ​ការ​បត់ជើងតូច​បាន​ស្រួល បង្គា​ក្រៀម​ប៉ូវ​កម្លាំង ក្រលៀន ទឹក​ស៊ុប​មាន់​ប៉ូវ​កម្លាំង ហើយ​សារធាតុ​ប៉ូវ​អស់​ទាំងនេះ​មាន​ប្រសិទ្ធភាព​សម្រក​អាការ​ហើម ៕​

រូបមន្ត​បំប៉ន​ស្បែក​មុខ​តាម​ប្រភេទ​ជំងឺ​

  • រូបមន្ត​បំប៉ន​ស្បែក​មុខ​តាម​ប្រភេទ​ជំងឺ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/12  Category:សម្រស់