គន្លឹះ​កាត់បន្ថយ​អាការ​មក​រដូវ​ច្រើន​

6 Videos


​ភាគច្រើន​ការ​មក​រដូវ​ច្រើន​ជ្រុល​បណ្តាលមកពី​ភាពមិនប្រក្រតី​របស់​អ័រម៉ូនដំណើរការ​កំណក​ឈាមមាន​បញ្ហា ឬ រចនាសម្ព័ន្ធ​ស្រទាប់​ស្បូន​ស្ត្រី​មិន​ប្រក្រតី។ អាការមក​រដូវ​ច្រើន​នេះ​ច្រើនតែ​កើតមាន​លើ​ ក្មេងស្រី​ជំទង់​ដែលមាន​បញ្ហា​អ័រម៉ូន​គ្មាន​តុល្យភាព​និងស្ត្រី​ដែល​ជិត​អស់​រដូវ ។ ប្រសិនបើ​រយៈពេល​ធ្លាក់​រដូវ​យូរ​ជាង​មួយ​សបា្តហ៍​ឬ ជាទូទៅ​អ្នក​តែងតែ​ប្តូរ​សំឡី​អនាម័យ​រវាង ២ ទៅ ៣ ម៉ោង​ម្តងនោះ​មានន័យថា រដូវ​របស់​អ្នក​មក​ច្រើន​ជ្រុល​ខុស​ប្រក្រតី ប៉ុន្តែ​សូមកុំ​បារម្ភប្រសិនបើ​អនុវត្តតាម​គន្លឹះ​ដែល​បាន​ណែនាំ​នោះ​រដូវ​អ្នកនឹង​វិលត្រឡប់​ដូច​កម្រិត​ធម្មតា ។​

-​ត្រយូងចេក​

M88


​ត្រយូងចេក មិន​ត្រឹមតែ​ជា​បន្លែ​ដែល​ងាយស្រួល​ស្វែងរក និង មានតម្លៃ សមរម្យវា​ក៏​ត្រូវបាន​ចាត់ទុកជា​អាហារ​ដែល​អាចជួយ​កាត់បន្ថយ​អាការ​មក​រដូវច្រើន​ជ្រុល ។ អ្នក​អាច​យក​ត្រយូងចេក​ទៅ​ស្ល ឬ ធ្វើជា​បន្លែ​ញាំ​ទ​ទួន​ទាន ដើម្បី ជួយ​បង្កើន​ការផលិត​អ័រម៉ូន​ប្រូ​ចេ​ស្ទឺ​រ៉ូ​ន​ធ្វើឱ្យ​កម្រិត​រដូវ​ដែល ធ្លាក់​កាត់បន្ថយ​។​

គន្លឹះ​កាត់បន្ថយ​អាការ​មក​រដូវ​ច្រើន​

-​គ្រាប់​ជីរវ៉ាន់ស៊ុយ​
​ក្រៅពី​ជួយ​បង្កើន​អាហារ​ឱ្យមាន​រសជាតិ​ឈ្ងុយ ឆ្ងាញ់​ពិសា គ្រាប់​ជីរវ៉ាន់ស៊ុយ​ក៏​អាច​កាត់បន្ថយ​រដូវ​មិន​ឱ្យមក​ច្រើនពេក​ដែរ ។ យក​គ្រាប់​ជីរវ៉ាន់ស៊ុយ ២០ ក្រាម ដាំ​រម្ងាស់​ជាមួយ​ទឹក​ធម្មតា ២០០ មិ​ល្លី​លីត្រ ដោយ​ប្រើ​ភ្លើង​តិចៗ​រហូត​ទឹក​នៅសល់តែ ១ ភាគ ៤ នៃ​ចំណុះ​ដើម ផឹក​បន្ទាប់ពី​ទទួលទាន​អាហារ​រួច ។

គន្លឹះ​កាត់បន្ថយ​អាការ​មក​រដូវ​ច្រើន​

-​សម្បក​ដើម​ស្វាយ​
​អ្នក​ប្រហែលជា​មិន​ជឿ​ទេ​ថា សម្បក​ដើម​ស្វាយ​ក៏​ជា​ឱសថ ធម្មជាតិ​ដ៏​ពូកែ​ស័ក្តិ​សិទ្ធ​សម្រាប់​បំបាត់​អាការ​មក​រដូវ​ច្រើន​ជ្រុល ។ អ្នក​គ្រាន់តែ​យក​សម្បក​ដើម​ស្វាយ ១០ ក្រាម ដាំ​រម្ងាស់​ជាមួយ​ទឹក ១៣០ មិ​ល្លី​លីត្រ ដោយ​ភ្លើង​តិចៗ​រហូត​ទឹក​នៅសល់ ១ ភាគ ៤ នៃ ចំណុះ​ដើម ។ ដើម្បី​កាត់បន្ថយ​កម្រិត​រដូវ​មិន​ឱ្យមក​ច្រើនពេក អ្នក អាច​ផឹកទឹក​ឱសថ​ដែល​រម្ងាស់​រួច ១ ស្លាបព្រា​បាយ រៀងរាល់ ១ ម៉ោងម្តង ។

គន្លឹះ​កាត់បន្ថយ​អាការ​មក​រដូវ​ច្រើន​

​-​ខ្ញី​
​ខ្ញី​ជា​ឱសថ​ធម្មជាតិ​ជួយ​បន្ធូរ​អាការ​តឹង​ច្រមុះ​ផ្តាសាយ ធ្វើឱ្យ​ខ្យល់​ដង្ហើម​ដើរ​ស្រួល ។ លើសពីនេះ ខ្ញី​ក៏​អាច​យកមក​បំបាត់​អា​ការមិន​ស្រួលខ្លួន​ក្នុងកំឡុងពេល​មក​រដូវ ជាពិសេស​អាការ​មករ​ដូ​វ​ច្រើន ។ ដំបូង​អ្នក​ត្រូវយក​ខ្ញី​បុក​ឱ្យ​ម៉ដ្ឋ រួច​រម្ងាស់ ២ ទៅ ៣ នាទី ទុកឱ្យ​ត្រជាក់​។ អ្នក​ក៏​អាច​បង្កើន​រសជាតិ​ភេសជ្ជៈ​ខ្ញី​នេះ​ដោយ បន្ថែម​ទឹកឃ្មុំ ១ ស្លា​ព្រា​បាយ ផឹក​រាល់ពេល​ទទួលទាន​អាហារ​រួច​។​

-​ភេសជ្ជៈ​ជីរវ៉ាន់ស៊ុយ​
​មិន​ត្រឹមតែ​គ្រាប់​ជីរវ៉ាន់ស៊ុយ​អាច​កាត់បន្ថយ​អាការ​មក​រដូវ​ច្រើនពេក សូម្បីតែ​ភេសជ្ជៈ​ដែល​ចម្រាញ់​ពី ដើម​ជីរវ៉ាន់ស៊ុយ​បារាំង​ក៏មាន​ប្រសិទ្ធភាព ជួយ​មិនឱ្យ​រដូវ​មក​ច្រើន​ផងដែរ ។ ដើម្បី​កាត់បន្ថយ​រដូវ​មិន​ឱ្យមក ច្រើន​ហើយ​ទទួលបាន​ភេសជ្ជៈ​ជីរវ៉ាន់ស៊ុយ​បារាំង​ដែលមាន​រសជាតិ​ឆ្ងាញ់ អ្នក​ត្រូវ​ត្រៀម​ផ្លែ​ប៉ោម ៣៦០ ក្រាម ជីរវ៉ាន់ស៊ុយ ១៩០ ក្រាម ត្រសក់ ៣០០ ក្រាម ខ្ញី ១០ ក្រាម សម្បក​ក្រូច​លឿង​កោស ៤០ ក្រាម សម្បក​ក្រូច ខៀវ កោស ៦០ ក្រាម ជីរ​វាន់​ស៊ុយ​បារាំង ១៥០ ក្រាម និង ស្ពៃ​អេ​ពី​ណា ឬ ស្ពៃ​ពួយ​ឡេង ៦០ ក្រាម ។ យក គ្រឿងផ្សំ​ដែល​បាន​រៀបរាប់​ក្រឡុក​ព្រម​គ្នា រួច​ផឹក​បន្ទាប់ពី​ទទួលទាន​អាហារ​រួច​។​

គន្លឹះ​កាត់បន្ថយ​អាការ​មក​រដូវ​ច្រើន​

-​ថ្នាំ​ពន្យារកំណើត​
​វិធី​បំបាត់​អាការ​ធ្លាក់​រដូវ​ច្រើន​តាមបែប​ធម្មជាតិ​មួយចំនួន​អាច មាន​ភាពស្មុគស្មាញ តែ​សម្រាប់​ថ្នាំ​ពន្យារកំណើត​វិញ​ត្រូវបាន​គេ​ដឹងថា ជា​វិធី​ងាយស្រួល ហើយក៏​ជា​ជម្រើស​ទី ១ ដែល​គ្រូពេទ្យ​ណែនាំ ។ អ័រម៉ូន ប្រូ​ចេ​ស្ទឺ​រ៉ូ​ន​ក្នុង​ថ្នាំ​ពន្យារកំណើត មាន​តួនាទី​ធ្វើឱ្យ​ស្រទាប់​ស្បូន​មិនសូវ​ក្រាស់ ដូចនេះ​ពេល​មក​រដូវ​ម្តងៗ​មិន​ធ្វើឱ្យមាន​ឈាម​ហូរ​ច្រើន​ទេ ៕ ខែ​រី​

គន្លឹះ​កាត់បន្ថយ​អាការ​មក​រដូវ​ច្រើន​