Balotelli ប្រាប់​មូលហេតុ​មិន​អបអរ​ពេល​ស៊ុត​ចូល​ទី

Mario Balotelli ដែល​បច្ចុប្បន្ន​លេង​ឲ្យ AC Milan ក្នុង​កុងត្រា​ខ្ចី​ជើង​ពី Liverpool ធ្លាប់​ជា​ខ្សែ​ប្រយុទ្ធដ៏​ល្អ​មួយ​រូប ជា​ពិសេស​ពេល​លេង​ឲ្យ Man City។ ក្នុង​ការ​ប្រកួត​ចំនួន​៥៤លើក ឲ្យ​ក្រុម​ដែល​មាន​រហស្សនាម​ថា The Citizens ខ្សែ​ប្រយុទ្ធ​អ៊ីតាលី​រូប​នេះ​បាន​ទម្លាយ​សំណាញ់​ទី​ចំនួន​ ២០គ្រាប់ តែ​ចម្លែក​ត្រង់​រាល់​ពេល​ស៊ុត​បញ្ចូល​ទី​ម្ដង​ៗ រូប​គេ​មិន​សូវ​​ត្រេកអរខ្លាំង​ ឬ​ភាសា​អង់គ្លេស​ហៅថា Celebrate ដូច​កីឡាករទូទៅ​ឡើយ។

 

មូលហេតុ​ធ្វើ​ខុស​ពី​គេ​បែប​នេះ​ត្រូវ​បាន Balotelli បាន​បកស្រាយ​ថា៖ “ពេល​ស៊ុត​ចូល​ខ្ញុំ មិន​អបអរ​នោះ​ទេ ព្រោះ​ខ្ញុំ​គ្រាន់​តែ​បំពេញ​តួនាទី​របស់​ខ្លួន​ប៉ុណ្ណោះ។ តើ​អ្នក​រត់​សំបុត្រ​អបអរ​ឬ​អត់ ពេល ប្រគល់​សំបុត្រ​រួច?”។

 

ទោះ​បី​និយាយ​យូរ​មក​ហើយ​ក្ដី ប៉ុន្តែ​មួយ​ឃ្លា​នេះ​នៅ​តែ​ល្បី​សម្រាប់ Balotelli។ ចុះ​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​លើក​ឡើង​នេះ?

 

Balotelli ប្រាប់​មូលហេតុ​មិន​អបអរ​ពេល​ស៊ុត​ចូល​ទី

 

ចុចអាន៖ Mahrez ​ថា​មុន​ចុះ​កុងត្រា អត់​ដែល​ស្គាល់​ Leicester ​សោះ!