Ronaldo មាន​មិត្ត​​តែ​៤​នាក់​ប៉ុណ្ណោះ នៅ​ក្រុម​ Real Madrid

Cristiano Ronaldo ​កីឡាករ​ឆ្នើម​ក្រុម​ Real Madrid ​​ដែល​​ជា​ Top Scorer នៅ​ UEFA Champions League ស៊ុត​បាន​៩០​គ្រាប់​នោះ មាន​មិត្តភ័ក្ដិ​​ជិតស្និទ្ធ​នៅ​ក្រុម​ស្ដេច​ស​តែ​៤​នាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​កាសែត​អេស្ប៉ាញ បាន​ចុះ​ផ្សាយ។

 

Ronaldo មាន​មិត្ត​​តែ​៤​នាក់​ប៉ុណ្ណោះ នៅ​ក្រុម​ Real Madrid

 

បើ​តាម​ Sport បាន​ឲ្យ​ដឹង​ថា Ronaldo ដែល​កន្លង​មក​ ធ្លាប់​​មាន​មតិ​មួយ​ចំនួន​​រិះគន់​ថា ជា​កីឡាករ​អាត្មានិយម ​ចូល​ចិត្ត​ស៊ុត​តែ​ម្នាក់​ឯង​នោះ គឺ​មាន​មិត្តភ័ក្ដិ​នៅ​ Real តែ​៤​នាក់​ទេ ដោយ​​យោង​លើ​ការ​តាម​ដាន​លើ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​របស់​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ។

 

​នៅ​លើ​ Twitter ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ Follow ​មិត្ត​រួម​ក្រុម​ Real Madrid របស់​ខ្លួន​តែ​៤​នាក់​ប៉ុណ្ណោះ​គឺ ​មិត្ត​រួម​ជាតិ​ព័រទុយហ្គាល់ Pepe, ខ្សែ​ការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ Sergio Ramos, Alvaro Arbeloa ​និង​​ខ្សែ​បម្រើ​ជម្រើស​ជាតិ​កូឡុំប៊ី James Rodriguez។

 

Ronaldo មាន​មិត្ត​​តែ​៤​នាក់​ប៉ុណ្ណោះ នៅ​ក្រុម​ Real Madrid

 

កាសែត​នៅ​តំបន់​ Catalan ​នេះ​ដដែល​ បញ្ជាក់​​ទៀត​ថា Ronaldo ច្រណែន​នឹង​​ Leo Messi, Neymar និង Luis Suarez របស់​ក្រុម​ FC Barcelona ដែល​ពួកគេ​ទាំង​នោះ មាន​​ទំនាក់ទំនង​ស្និទ្ធស្នាល​នឹង​គ្នា និង​មាន​មិត្ត​ភក្តិ​ក្នុង​​ក្រុម​ច្រើន។ ចំពោះ​អនាគត​ជាមួយ​ក្រុម​ស្តេច​ស​វិញ CR7 ​ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​១០​នាក់ ដែល​ Real គ្រោង​នឹង​លក់​ចេញ​នៅ​រដូវ​​ក្ដៅ​ខាង​មុខ​នេះ​ផង​ដែរ នេះ​បើ​តាម​សេចក្ដីរាយការណ៍​កន្លង​មក។

 

យ៉ាង​ណា​ក្ដី នេះ​គ្រាន់តែ​ជា​ការ​លើក​ឡើង​របស់​កាសែត​​​អេស្ប៉ាញ​ខាង​លើ​ប៉ុណ្ណោះ៕

 

-ចុចអាន៖ កាសែត​ព័រទុយហ្គាល់​ថា Ronaldo ​ជិត​បាន​កូន​ទី​២​ហើយ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ thesun