​អ្នក​ប្រើ​ប្រាស់​ឡាន​លេខ​អូតូ​ គួរ​ជៀស​វាង​ទម្លាប់​អាក្រក់​​ទាំង​បួន​នេះ​

រថយន្ត​ប្រអប់​​លេខ​អូតូ​ជា​​ជម្រើស​ដ៏​ពេញ​និយម​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​រថយន្ត​បច្ចុប្បន្ន​ ដោយ​សារ​​វា​មាន​ភាព​ងាយ​ស្រួល​បញ្ជា​​ជាង​​រថយន្ត​ប្រអប់​លេខ​ដៃ។ ដើម្បី​ថែ​រក្សា​ប្រអប់​លេខ​អូតូ​នេះ​ដែរ​មាន​ទម្លាប់​អាក្រក់​ចំនួនបួន​​ដែល​អ្នក​គួរ​ជៀស​វាង​ពេល​បើក​បរ៖

 

​អ្នក​ប្រើ​ប្រាស់​ឡាន​លេខ​អូតូ​ គួរ​ជៀស​វាង​ទម្លាប់​អាក្រក់​​ទាំង​បួន​នេះ​

 

១. មិន​ត្រូវ​ប្ដូរ​​ទៅ​អក្សរ​ផ្សេង​ដោយ​មិន​បាន​ឈប់​៖ ត្រូវ​ប្រាកដ​ថា​រថយន្ត​ឈប់​ស្ងៀម​នៅ​ពេល​អ្នក​ប្ដូរ​អក្សរ​​ ពី​អក្សរ​ D (Drive) ទៅ​កាន់​អក្សរ​ R (Reverse) ឬ​ពី​អក្សរ​ R មក​កាន់​អក្សរ​ D វិញ។ ប្រសិន​បើ​មិន​ឈប់​ស្ងៀម​​ទេ​​​គឺ​ថា​អ្នក​ កំពុង​ប្រើ​ប្រាស់​ប្រអប់​លេខ​ជំនួស​ឲ្យ​ហ្វ្រាំង​ដើម្បី​​បញ្ឈប់​រថយន្ត ហើយ​ការ​ធ្វើ​ដូច​នេះ​អាច​ឲ្យ​ប្រអប់​លេខ​រង​ការ​ខូច​ខាត​បាន។

 

២. មិន​ត្រូវបង្កើនល្បឿន​ម៉ាស៊ីន​ឡាន​ដោយ​ប្រើ​ប្រាស់​អក្សរ N៖ ការបង្កើនល្បឿន​ម៉ាស៊ីន​ឡាន​ជា​លើក​ដំបូង​​​​ដោយ​ប្រើ​អក្សរ​ N រួច​ហើយ​ទម្លាក់​មក​វិញ​ដោយ​ប្រើ​អក្សរ​ D និង​បន្ត​បើក​ទៅ​មុខ​ អាច​ធ្វើ​ឲ្យ​​ប្រអប់​លេខ​ឆាប់​មាន​បញ្ហា។

 

 

៣. មិន​ត្រូវ​ប្រើ​អក្សរ​ N ពេល​ឈប់​ស្តុប៖ ការ​ប្រើ​អក្សរ​ N ពេល​ឈប់​ស្តុប​មិន​បាន​ជួយ​សន្សំ​សំចៃ​​ប្រេង​ឥន្ធនៈ​ឡើយ​ ផ្ទុយ​ទៅ​វិញ​​វា​បង្ក​ផល​ប៉ះពាល់​ដល់​ប្រអប់​លេខ​ឯ​ណោះ។

 

៤. មិន​ត្រូវ​ប្ដូរ​ទៅ​អក្សរ​ P (Park) លុះ​ត្រា​ណា​រថយន្ត​បាន​ឈប់​ស្រួល​បួល៖ ចំពោះ​រថយន្ត​មួយ​ចំនួន​មិន​អាច​ប្ដូរ​បាន​នោះ​ទេ​ ប៉ុន្តែ​ទោះ​ជា​អាច​ប្ដូរ​បាន​ក៏​ពុំគួរ​ប្ដូរ​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​ខូច​ ឬ​បាក់​ម្ជុល​​ដែល​ប្រើ​ទប់​ប្រអប់​លេខ​កុំ​ឲ្យ​ដំណើរ​ការ៕​​​​​​​​

 

​​​​​​​​
​​​​​​​​​ចុច​អាន៖ យល់​ដឹង​ការ​ប្រើប្រាស់​​ចង្កឹះលេខ គន្លឹះ​អ្នកចាប់ផ្តើម​បើក​រថយន្ត​ដំបូង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង

ប្រភព៖ LifeHacker