Yoona ឡើង Cute ​ក្នុង​វីដេអូ​ចម្រៀង​ទោល​ទី​មួយ

ទីបំផុត វីដេអូ​ចម្រៀង​ទោល​របស់ Yoona ស្រី​ស្អាត​មក​ពី​ក្រុម​ចម្រៀង Girls’ Generation ក៏​ត្រូវ​បាន​បញ្ចេញ​​ហើយ។

 

Yoona ឡើង Cute ​ក្នុង​វីដេអូ​ចម្រៀង​ទោល​ទី​មួយ

 

ត្រឹម​ម៉ោង​១២​អធ្រាត្រ​គត់​​ថ្ងៃ​ទី ១១ខែ​មីនា ប៉ុស្តិ៍​ចម្រៀង STATION របស់​ផលិតកម្ម SM Entertainment បាន​បង្ហាញ​បទ​ចម្រៀង​ថ្មី​បំផុត​របស់​ខ្លួន​មាន​ចំណង​ជើង​ថា “Deoksugung Stonewall Walkway”។ ដូច​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ដឹង​ស្រាប់​ហើយ តារា​ចម្រៀង​ដែល​ច្រៀង​បទ​ថ្មី​របស់ SM STATION គ្មាន​អ្នក​ណា​ក្រៅ​ពី​ស្រី​ស្អាត Yoona សមាជិក​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ Girls’ Generation នោះ​ទេ។

 

បទ​ចម្រៀង​ថ្មី​របស់​តារា​អាយុ ២៥ ឆ្នាំ​ចង់​និយាយ​ពី​អប្បិយជំនឿ​​មួយ​របស់​កូរ៉េ​មួយ​ដែល​ជឿ​ថា បើ​គូ​ស្នេហ៍​ទាំង​ឡាយ​ដែល​ហ៊ាន​បណ្ដើរ​គ្នា​តាម​ផ្លូវ Deoksugung នឹង​បែក​គ្នា​នៅ​ទី​បញ្ចប់។ យ៉ាងណាក៏ដោយ​ ទំនុក​ចម្រៀង​របស់ Yoona បាន​លើក​ឡើង​ថា​គូ​ស្នេហ៍​មួយ​គូ​បាន​សន្យា​ថា​ពួក​គេ​នឹង​មិន​បែក​គ្នា​ជា​រៀង​រហូត​បើ​ទោះ​បី​ជា​ពួក​គេ​បាន​ដើរ​ឆ្លង​កាត់​ផ្លូវ​មួយ​នេះ​ក៏​ដោយ៕

 

 

ចុចអាន៖Yoona នឹង​ចេញ​បទ​ចម្រៀង​ទោល​ជា​លើក​ទី​១​ក្នុង​អាជីព

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi