Mike Tyson ឈ្នះ​ពាន​រង្វាន់​ភាពយន្ត​ទី​១​ក្នុង​ជីវិត​ដោយ​សារ “Ip Man 3”

តំណែង​​ក្នុង​ភាពយន្ត “Ip Man 3” ​បាន​ជួយ​អតីត​កីឡាករ​ប្រដាល់ Mike Tyson ទទួល​ពាន​រង្វាន់ “តារា​សម្ដែង​មាន​សក្ដានុពល” នៅ​ក្នុង​មហោស្រព​ភាពយន្ត Gold Aries Award Macau International Film Festival។

 

មហោស្រព​ភាពយន្ត Gold Aries Macau International Film Festival ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​ក្រសួង​​ភាពយន្ត​ទីក្រុង​ម៉ាកាវ ​បូក​រួម​នឹង​សកលវិទ្យាល័យ​​វិទ្យាល័យ​វិចិត្រ​សិល្បៈ​ម៉ាកាវ​ព្រម​ទាំង​សហការ​ជាមួយ​នឹង​បណ្ដាញ​ព័ត៌មាន Sina ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​​កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​មីនា​មុន​នេះ។ តារា​សម្ដែង​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​គេ​ក្នុង​មហោស្រព​លើក​នេះ​គ្មាន​អ្នក​ណា​ក្រៅ​ពី​អតីត​កីឡា​ប្រដាល់ Mike Tyson នោះ​ទេ។ តារា​សម្ដែង​អាយុ​៤៩​ឆ្នាំ​រូប​នេះ​បាន​ឈ្នះ​រង្វាន់ “តារា​សម្ដែង​មាន​សក្ដានុពល” ហើយ​នេះ​ក៏​ជា​ពាន​រង្វាន់​ភាពយន្ត​ទី​មួយ​នៅ​ក្នុង​ជីវិត​របស់​លោក​ផង​ដែរ។

 

Mike Tyson ឈ្នះ​ពាន​រង្វាន់​ភាពយន្ត​ទី​១​ក្នុង​ជីវិត​ដោយ​សារ “Ip Man 3”

 

Mike Tyson ឈ្នះ​ពាន​រង្វាន់​ភាពយន្ត​ទី​១​ក្នុង​ជីវិត​ដោយ​សារ “Ip Man 3”

 

ឡើង​លើ​វេទិកា​ទទួល​ពាន Mike Tyson បាន​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ថា​លោក​ពិត​ជា​មាន​កិត្តិយស​ខ្លាំង​ណាស់​នៅ​ពេល​បាន​ឈ្នះ​រង្វាន់​នេះ។ លោក​សូម​ផ្ញើ​ពាក្យ​អរគុណ​ទៅ​កាន់​តារា​សម្ដែង Donnie Yen និង​ក្រុម​ការងារ​ភាពយន្ត “Ip Man 3”។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ Mike Tyson ក៏​បាន​បញ្ជាក់​​ពី​គោល​បំណង​របស់​ខ្លួន​ដែរ​ថា​លោក​ចង់​សហការ​ជាមួយ ឈិន ឡុង​នៅ​ពេល​ខាង​មុខ​បើ​មាន​ឱកាស។ ក្រៅ​ពី Mike Tyson មហោស្រព​ភាពយន្ត​លើក​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​សិល្បករ​ដទៃ​ទៀត​ដូច​ជា Li BingBing និង Song Seunghun ជា​ដើម៕

 

Mike Tyson ឈ្នះ​ពាន​រង្វាន់​ភាពយន្ត​ទី​១​ក្នុង​ជីវិត​ដោយ​សារ “Ip Man 3”

 

Mike Tyson ឈ្នះ​ពាន​រង្វាន់​ភាពយន្ត​ទី​១​ក្នុង​ជីវិត​ដោយ​សារ “Ip Man 3”

Song Seunghun

 

Mike Tyson ឈ្នះ​ពាន​រង្វាន់​ភាពយន្ត​ទី​១​ក្នុង​ជីវិត​ដោយ​សារ “Ip Man 3”Li BingBing

 

ចុចអាន៖Sammo Hung (តាម៉ាប់)៖ “អាយុ ១៥០​ឆ្នាំ បាន​ខ្ញុំ​គិត​​​រឿង​ចូល​និវត្ត”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing