មិន​បាច់​ចំណាយ​ប្រាក់​​ធ្វើ​ច្រមុះ​នៅ​បរទេស ឌែរ​ម៉ូ​គ្លីនិក​ជួយ​ឲ្យ​ច្រមុះ​ស្រួច​ស្អាត​ដូច​តារា​

ចង់​បាន​ច្រមុះ​ស្រួច​ស្អាត​ដូច​តារា លែង​ជា​ការ​លំបាក​ទៀត​ហើយ។ ​អ្នក​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ទៅ​ធ្វើ​ខ្ទង់​ច្រមុះ​នៅ​បរទេស​ទៀត​ទេ ឌែរ​ម៉ូ​គ្លីនិក​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ក្នុង​ស្រុក ​ក៏​អាច​ផ្ដល់​​សម្រស់​លើ​ខ្ទង់​ច្រមុះ​របស់​អ្នក​ឲ្យ​ស្រស់​ស្អាត​ហួស​ពី​ការ​រំពឹង​ទុក​បាន​ដែរ។​

ជាក់​ស្ដែង តារា​ចម្រៀង pop ពី​ផលិតកម្ម​ហង្ស​មាស កញ្ញា ​​ទេព​​ បូ​ព្រឹក្ស ក៏​ទទួល​ការ​វះ​កាត់​ខ្ទង់​ច្រមុះ នៅ​​មជ្ឈមណ្ឌល​មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​ព្យាបាល​ និង​ថែរក្សា​សម្រស់​មាន​បទពិសោធន៍​​យូរ​ឆ្នាំ​នេះ​ដែរ។ កញ្ញា​ធ្លាប់​បាន​ប្រាប់ Sabay ថា នាង​​បាន​ទៅ​កែ​ច្រមុះ​នៅ​ឯ​ប្រទេស​ថៃ ប៉ុន្តែ​ធ្វើ​ទៅ​ហាក់​ដូច​​មិន​ពេញ​ចិត្ត​ ក៏​សម្រេច​ចិត្ត​មក​កែ​​នៅ​គ្លីនិក​នេះ​វិញ ហើយ​ពេល​នេះ​កញ្ញា​​​​ពេញ​ចិត្ត​នឹង​ច្រមុះ​នេះ​ខ្លាំង​ណាស់។

មិន​បាច់​ចំណាយ​ប្រាក់​​ធ្វើ​ច្រមុះ​នៅ​បរទេស ឌែរ​ម៉ូ​គ្លីនិក​ជួយ​ឲ្យ​ច្រមុះ​ស្រួច​ស្អាត​ដូច​តារា​

អ្នក​ស្រី​ ហូវ​​ ដា​ណេ​​ អគ្គនាយិកា​​​មជ្ឈមណ្ឌល​កែសម្ផស្ស​ ឌែ​ម៉ូ​គ្លី​និក ប្រាប់​ថា រាល់​ការ​កែ​សម្ផស្ស​ទាំង​អស់​គឺ​ធ្វើ​ឡើង​ដោយ​វេជ្ជបណ្ឌិត​​ជំនាញ​ច្បាស់លាស់​​ មាន​បទពិសោធន៍​​យូរ​ឆ្នាំ​មក​ពី​ក្រៅ​ប្រទេស។​ ចំពោះ​រាល់​ផលិតផល​​សម្រាប់​ព្យាបាល ​សុទ្ធ​តែ​ម៉ាក​ល្បី​ៗ​​មាន​​គុណភាព​​ និង​ប្រសិទ្ធភាព​ខ្ពស់​ ដូច​ជា​​ ប្រទេស​បារាំង​​ សហរដ្ឋអាមេរិក​​ ស្វីស​​ អ៊ីតាលី​​ កូរ៉េ​​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​លក្ខណៈ​សកល​លោក​ផង​ដែរ​។

អ្នក​ស្រី​បញ្ជាក់​ថា ការ​ធ្វើ​ខ្ទង់​ច្រមុះ​នេះ គឺ​ទាល់​តែ​អតិថិជន​ពេញ​ចិត្ត។ ដោយ​ឡែក បើ​មិន​ពេញ​ចិត្ត​បន្ទាប់​ពី​ធ្វើ​រួច ខាង​មជ្ឈមណ្ឌល​នឹង​បំពេញ​បន្ថែម​ជូន​ដោយ​មិន​គិត​ថ្លៃ​​បន្ថែម​នោះ​ឡើយ។ ឯ​​តម្លៃ​វិញ​ មាន​ចាប់​ពី ​៦០០​ ដុល្លារ ទៅ ២០០០ ដុល្លារ។​

ក្រៅ​ពី​សេវាកម្ម​នេះ ឌែ​ម៉ូ​គ្លី​និក​មាន​បម្រើ​សេវាកម្ម​ជា​ច្រើន​លើ​ការ​ព្យាបាល​រាល់​ជំងឺ​សើ​ស្បែក​ ​ការ​ព្យាបាល​មុន​​ ការ​ធ្វើ​ទម្រង់​មុខ​ជា​រាង​អក្សរ​​ V ​​ការ​វះកាត់​កែ​ពង្រីក​ដើម​ទ្រូង​​ ការ​វះកាត់​ធ្វើ​ត្របក​ភ្នែក​​២​​ជាន់​​ ការ​វះកាត់​ធ្វើ​ទម្រង់​បបូរ​មាត់​ ការ​វះកាត់​បូម​ខ្លាញ់​ ​និង​សេវាកម្ម​​ពិសេស​ៗ​ជា​ច្រើន​ទៀត ក្នុង​តម្លៃ​សមរម្យ​។

មិន​បាច់​ចំណាយ​ប្រាក់​​ធ្វើ​ច្រមុះ​នៅ​បរទេស ឌែរ​ម៉ូ​គ្លីនិក​ជួយ​ឲ្យ​ច្រមុះ​ស្រួច​ស្អាត​ដូច​តារា​

មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែរ​ម៉ូ​គ្លី​និក​មាន​ ៤ ទី​តាំង​៖

១. ទួលគោក៖ ​ផ្ទះ​លេខ ១២១ ផ្លូវ​ ៥៦៦ សង្កាត់​ទួល​គោក; ទូរសព្ទ​លេខ ០២៣ ​៦៦៦៦ ​២១០/០១២ ៩៥ ១៧ ១៨/ ០៧៧ ៧៧៧ ៩៦៥

២. ផ្សារ​ចាស់៖ ផ្ទះ​លេខ ៩១ ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​ចាស់ (ជាប់​រោងកុន​ហេមជាតិ ខាង​ក្រោយ​សាកលវិទ្យាល័យ​ន័រតុន); ទូរសព្ទ​លេខ ០២៣ ៦៩ ៦០ ៤០៣/០១៥ ៩ ២២២២ ៤/ ០៧៧ ៩៩ ៦៧ ៧៧

៣. ទឹករាំផ្ការាំ៖ ផ្ទះលេខ ៩ J ផ្លូវ​លេខ​១៣៩ សង្កាត់​វាលវង់ ទល់មុខ​នឹង​សណ្ឋាគារ ទឹករាំផ្ការាំ; ទូរសព្ទ​លេខ ០៩៧ ៨៨៨ ៩៩ ៧៩

៤. DN៖ ផ្ទះ​លេខ​៣៨៧ មហាវិថី​នេហ៍រុ (ខាង​លិច​ដេអិន ក្បែរ​សាលា​ប៊ែលធី); ទូរសព្ទ​លេខ ០២៣ ៦៩១ ៨២ ៣២ /០៩៧ ៨២ ៦៦៦ ៥២/០១៥ ៧៧៦ ៧៧៦៕

អត្ថបទ៖ ធីតា